ស្តេកសាច់គោ (beef steak) ខ្ទះដែក - ប្រណិតភាពម្ហូបអាហារ វៀតណាម

ម្ហូបអាហារ

ស្តេកសាច់គោ (beef steak) ខ្ទះដែក - ប្រណិតភាពម្ហូបអាហារ វៀតណាម

ស្តេកសាច់គោ (beef steak) ខ្ទះដែក គឺមុខ​ម្ហូបមួយ​ដែល​ប្រជាជន​វៀតណាម​​បានកែឆ្នៃ​ដោយ​ការ​ទទួល​យកប្រណិត​ភាពនៃមុខម្ហូបអន្តរជាតិ 

ស្តេកសាច់គោ (beef steak)ខ្ទះដែកគឺមុខ​ម្ហូបមួយ​ដែល​ប្រជាជន​វៀតណាម​​បានកែច្នៃ​ដោយ​ការ​ទទួល​យកប្រណិត​ភាពនៃមុខម្ហូបអន្តរជាតិ ក្នុង​នោះ ស្តេកសាច់គោ (beef steak) គ្រឿង​សំខាន់ ប៉ុន្តែការច្នៃប្រឌិតរបស់ប្រជាជន​វៀតណាម​គឺត្រង់ចំណុចនៃ​ការប្រើប្រាស់ខ្ទះដែកនិងសាច់ស្អាត បន្លែស្រស់នៃកសិកម្មវៀតណាម។ ម្ហូបអាហារ​ពោរពេញទៅ​ដោយ​ចំណាប់​អារម្មណ៍នេះ​បាន​ចាត់ទុក​ដូចជាសោភណ្ឌភាព​នៃម្ហូបអាហារវៀតណាម។

លោកស្រី ឡេ​ ធីហុង​ហ័រ (Le Thi Hong Hoa) មាន​ស្រុក​កណើត​នៅទីក្រុង​ ហ្វេ (Hue) ដែល​ជាអ្នកប្រកបមុខរបរលក់ស្តេកសាច់គោ (beef steak)  ជាង ៤០ ឆ្នាំមកហើយ។ លោកស្រី​រូបនេះគឺអ្នក​ដំបូងដែល​ប្រើម៉ាក់យីហោស្តេកសាច់គោ (beef steak)  ដើម្បី​​បើក​ហាងលក់ស្តេកសាច់គោ (beef steak) ប្រពៃណី នៅរដ្ឋធានី ហាណូយ (Ha Noi)លោកស្រី ឡេ​ ធីហុង​ហ័រ (Le Thi Hong Hoa) បាន​ចែក​រំលែក​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​ទើប​បើក​ហាង  ​ខ្ញុំលក់ស្តេកសាច់គោ (beef steak) ខ្ទះដែកក្នុង​គោល​បំណង​ដ៏សាមញ្ញមួយគឺ​ផ្ដល់ជូនមុខម្ហូប​ឆ្ងាញ់អាហាររូបត្ថម្ភ និងរសជាតិឈ្ងុយឆ្ងាញ់សម្រាប់អ្នកទទួលទាន ។ ខ្ញុំស្តេកសាច់គោ (beef steak)  ខ្ទះដែក បែបប្រពៃណីវៀតណាមដោយក្តីស្រលាញ់របស់ស្ត្រី ហ្វេ (Hue) ដែលស្រលាញ់ចូលចិត្តការធ្វើអាហារ ប៉ុន្តែដើម្បីបង្កើតមុខម្ហូបដ៏ទាក់ទាញជាមួយនឹងមានអត្តសញ្ញាណវៀតណាមគឺជាដំណើរការដែលខ្ញុំសិក្សា អនុវត្ត ក្នុង​រយៈពេលច្រើនឆ្នាំក្នុងការបើកហាង ស្តេកសាច់គោ (beef steak) ខ្ទះដែក ង៉ុក​ហៀវ (Ngoc Hieu) ដែលបម្រើប្រជាជនវៀតណាមគ្រប់វ័យអាច​មកទទួលទាន។

ស្តេកសាច់គោ (beef steak) ​ប្រពៃណី​វៀតណាម​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាស្តេកសាច់គោ (beef steak)  ខ្ទះដែក ។ លោក ត្រឹន​ វ៉ាន់​ហៀវ (Tran Van Hieu) ម្ចាស់ហាង​​​ស្តេកសាច់គោ (beef steak)  មានប្រសាសន៍ថា៖ ខ្ទះដែក ត្រូវបានលោក ហៀវ (Hieu) កក់ទិញពីជនជាតិ​ម៉ុង (Mong) ចាក់ពុម្ភជារាងគោ មានរចនាបថស្មុគ​ស្មាញ។ ខ្ទះដែកត្រូវបានចាក់ដោយដៃ ដោយចំណេះដឹងរបស់ជាងដែកមានបទពិសោធន៍ ដូច្នេះខ្ទះដែកអាច​ចម្អិនលើ​ចង្ក្រានគ្រប់ប្រភេទ។ នៅពេល​​ប្រើខ្ទះដែកឆ្នៃស្តេកសាច់គោ (beef steak)  សាច់​គោ​បាន​ដុតលើ​ខ្ទះដែកតែងមានកម្ដៅរហូត និងរក្សាកម្ដៅក្នុងរយៈពេលយូរបំផុត។


គ្រឿង​ផ្សំ​សម្រាប់​ធ្វើស្តេកសាច់គោ (beef steak)  ខ្ទះដែកប្រពៃណី ​រួម​មាន៖ សាច់គោ អូមីឡែត ដំឡូងបារាំងចៀន ស៊ូម៉ាយ ប៉េងប៉ោះ ស្លឹកខ្ទឹម។ មុនពេលកែច្នៃ ចុងភៅត្រូវជ្រើសរើសសាច់គោស្រស់បំផុត ហើយច្របល់គ្រឿងប្រពៃណីក្នុង​គ្រួសារ។ ដំឡូងបារាំង​កាត់ជាចំណីត​ចៀនឲ្យ​ស្រួយ ប៉េងប៉ោះ ស្លឹកខ្ទឹមលាងអោយស្អាតទុកទាំងស្រស់។ ម្ហូបនេះហូបជាមួយសាឡាត់ត្រសក់ និងនំប៉័ង។ 

ស្តេកសាច់គោ (beef steak)  ខ្ទះដែក

ទទួលទាននៅតែឮសំឡេងពុះរបស់ខ្លាញ់គោនៅក្នុងខ្ទះ។ ពណ៌ដ៏គួរឱ្យទាក់ទាញនៃដំឡូងបំពងចៀនឡើងពណ៌លឿង ប៉េងប៉ោះក្រហម និងស្លឹកខ្ទឹមបៃតងត្រូវបានដាក់នៅលើក្នុងខ្ទះដែកដែលមានរាងដូចគោដ៏ស្រស់ស្អាតជាប់ភ្នែក។ ពេលហូបស្តេកសាច់គោ (beef steak)  ​ ភ្ញៀវអាចប្រើ​កាំបិត និង​សម​កាត់​សាច់គោ​ ហូបរួមជាមួយបន្លែផ្សេងដែលមាន ​ក្នុងខ្ទះដែក។ រសជាតិស្រស់នៃសាច់គោ ម្លាន់នៃដំឡូងបារាំង ភាពស្រស់នៃស្លឹកខ្ទឹម ប៉េងប៉ោះ ​រួមផ្សំនឹងសាឡាត់ ត្រសក់ និងនំប៉័ង។ អ្វីៗលាយបញ្ចូលគ្នានឹងបង្កើតជាម្ហូបអាហារឈ្ងុយឆ្ងាញ់​មួយក្នុងក្រអូងមាត់នៃអ្នករាល់គ្នាពេលទទួលទាន។ ស្តេកសាច់គោ (beef steak)   ខ្ទះដែក ​បាន​ធ្វើ​ពី​សាច់​គោ​ឆ្ងាញ់ពិសេស ដេលមានភាពស្រស់ និងទន់ឥតខ្ចោះ។ នៅពេលកែច្នៃ អាស្រ័យលើចំណូលចិត្តរបស់​អ្នកទទួលទាន ចុងភៅនឹងដុតសាច់ទៅតាមកម្រិតផ្សេងៗគ្នា ដូជាឆ្អិនល្មម ឆ្អិន១០០% ឬស្រុសឆ្អិនស្ទើរ។ ម្ហូបមានរសជាតិឆ្ងាញ់ ចំណាប់អារម្មណ៍ និងទាក់ទាញអ្នកចូលចិត្តស្តេកសាច់គោ (beef steak) ./.

ភ្ញៀវទទួលទានស្តេកសាច់គោ (beef steak)  ខ្ទះដែក

អាសយដ្ឋានទទួលទានសាច់គោអាំង (beef steak)

* លេខ ១៨ ផ្លូវ ហាងកក់ (Hang Cot) - ខណ្ឌ ហ័នគៀម (Hoan Kiem) - រដ្ឋធានី ហាណូយ (Hanoi) ។ ទូរស័ព្ទ៖ ០២៤៧.៣០៣.២៨៨២

* លេខ ៥២ ផ្លូវ ឡេង៉ុកហាន (Le Ngoc Han) - សង្កាត់ ហ័រម៉ា (Hoa Ma) ខណ្ឌ ហាយបាទ្រុង (Hai Ba Trung) - រដ្ឋធានី ហាណូយ (Ha Noi)។

    ទូរស័ព្ទ៖ ០២៤.៣ ៩៧៨ ២២៥១។

* លេខ ១០៧ ផ្លូវ​វ៉ាន់កាវ (Van Cao) - ខណ្ឌ បាឌីញ (Ba Dinh) - រដ្ឋធានី ហាណូយ (Ha Noi)។ ទូរស័ព្ទ៖ ០២៤.៣ ៧៦២ ៤៣១៧

* លេខ ៧១ ផ្លូវ ត្រឹន​ យុយហ៊ឹង (Tran Duy Hung) - ខណ្ឌ កូវយៃ (Cau Giay) - រដ្ឋធានី ហាណូយ (Ha Noi)។ ទូរស័ព្ទ៖ ០២៤.៣ ៥៥៥ ៨៤៦៤

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង ប្រែសម្រួលដោយង្វៀនយ៉ាង

 

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង ប្រែសម្រួលដោយង្វៀនយ៉ាង

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

ស្ថិតនៅតាមដងទន្លេ ហ៊ៅ ភូមិ ចាម ជៅផុង (ឃុំ ជៅផុង ខេត្ត អានយ៉ាង) មានមុខអាហារនំអាកោដុត ហាកោ ដ៏សាមញ្ញក៏ប៉ុន្តែបង្កើតបានជាកម្លាំងទាក់ទាញដោយឡែកដែនមានស្រាប់វិញ។

Top