ស្តេកសាច់គោ (beef steak) ខ្ទះដែក - ប្រណិតភាពម្ហូបអាហារ វៀតណាម
ស្តេកសាច់គោ (beef steak)ខ្ទះដែកគឺមុខម្ហូបមួយដែលប្រជាជនវៀតណាមបានកែច្នៃដោយការទទួលយកប្រណិតភាពនៃមុខម្ហូបអន្តរជាតិ ក្នុងនោះ ស្តេកសាច់គោ (beef steak) គ្រឿងសំខាន់ ប៉ុន្តែការច្នៃប្រឌិតរបស់ប្រជាជនវៀតណាមគឺត្រង់ចំណុចនៃការប្រើប្រាស់ខ្ទះដែកនិងសាច់ស្អាត បន្លែស្រស់នៃកសិកម្មវៀតណាម។ ម្ហូបអាហារពោរពេញទៅដោយចំណាប់អារម្មណ៍នេះបានចាត់ទុកដូចជាសោភណ្ឌភាពនៃម្ហូបអាហារវៀតណាម។
លោកស្រី ឡេ ធីហុងហ័រ (Le Thi Hong Hoa) មានស្រុកកណើតនៅទីក្រុង ហ្វេ (Hue) ដែលជាអ្នកប្រកបមុខរបរលក់ស្តេកសាច់គោ (beef steak) ជាង ៤០ ឆ្នាំមកហើយ។ លោកស្រីរូបនេះគឺអ្នកដំបូងដែលប្រើម៉ាក់យីហោស្តេកសាច់គោ (beef steak) ដើម្បីបើកហាងលក់ស្តេកសាច់គោ (beef steak) ប្រពៃណី នៅរដ្ឋធានី ហាណូយ (Ha Noi)។ លោកស្រី ឡេ ធីហុងហ័រ (Le Thi Hong Hoa) បានចែករំលែកថា ក្នុងប៉ុន្មានថ្ងៃទើបបើកហាង ខ្ញុំលក់ស្តេកសាច់គោ (beef steak) ខ្ទះដែកក្នុងគោលបំណងដ៏សាមញ្ញមួយគឺផ្ដល់ជូនមុខម្ហូបឆ្ងាញ់អាហាររូបត្ថម្ភ និងរសជាតិឈ្ងុយឆ្ងាញ់សម្រាប់អ្នកទទួលទាន ។ ខ្ញុំស្តេកសាច់គោ (beef steak) ខ្ទះដែក បែបប្រពៃណីវៀតណាមដោយក្តីស្រលាញ់របស់ស្ត្រី ហ្វេ (Hue) ដែលស្រលាញ់ចូលចិត្តការធ្វើអាហារ ប៉ុន្តែដើម្បីបង្កើតមុខម្ហូបដ៏ទាក់ទាញជាមួយនឹងមានអត្តសញ្ញាណវៀតណាមគឺជាដំណើរការដែលខ្ញុំសិក្សា អនុវត្ត ក្នុងរយៈពេលច្រើនឆ្នាំក្នុងការបើកហាង ស្តេកសាច់គោ (beef steak) ខ្ទះដែក ង៉ុកហៀវ (Ngoc Hieu) ដែលបម្រើប្រជាជនវៀតណាមគ្រប់វ័យអាចមកទទួលទាន។
ស្តេកសាច់គោ (beef steak) ប្រពៃណីវៀតណាមត្រូវបានគេស្គាល់ថា ជាស្តេកសាច់គោ (beef steak) ខ្ទះដែក ។ លោក ត្រឹន វ៉ាន់ហៀវ (Tran Van Hieu) ម្ចាស់ហាងស្តេកសាច់គោ (beef steak) មានប្រសាសន៍ថា៖ ខ្ទះដែក ត្រូវបានលោក ហៀវ (Hieu) កក់ទិញពីជនជាតិម៉ុង (Mong) ចាក់ពុម្ភជារាងគោ មានរចនាបថស្មុគស្មាញ។ ខ្ទះដែកត្រូវបានចាក់ដោយដៃ ដោយចំណេះដឹងរបស់ជាងដែកមានបទពិសោធន៍ ដូច្នេះខ្ទះដែកអាចចម្អិនលើចង្ក្រានគ្រប់ប្រភេទ។ នៅពេលប្រើខ្ទះដែកឆ្នៃស្តេកសាច់គោ (beef steak) សាច់គោបានដុតលើខ្ទះដែកតែងមានកម្ដៅរហូត និងរក្សាកម្ដៅក្នុងរយៈពេលយូរបំផុត។
គ្រឿងផ្សំសម្រាប់ធ្វើស្តេកសាច់គោ (beef steak) ខ្ទះដែកប្រពៃណី រួមមាន៖ សាច់គោ អូមីឡែត ដំឡូងបារាំងចៀន ស៊ូម៉ាយ ប៉េងប៉ោះ ស្លឹកខ្ទឹម។ មុនពេលកែច្នៃ ចុងភៅត្រូវជ្រើសរើសសាច់គោស្រស់បំផុត ហើយច្របល់គ្រឿងប្រពៃណីក្នុងគ្រួសារ។ ដំឡូងបារាំងកាត់ជាចំណីតចៀនឲ្យស្រួយ ប៉េងប៉ោះ ស្លឹកខ្ទឹមលាងអោយស្អាតទុកទាំងស្រស់។ ម្ហូបនេះហូបជាមួយសាឡាត់ត្រសក់ និងនំប៉័ង។
ទទួលទាននៅតែឮសំឡេងពុះរបស់ខ្លាញ់គោនៅក្នុងខ្ទះ។ ពណ៌ដ៏គួរឱ្យទាក់ទាញនៃដំឡូងបំពងចៀនឡើងពណ៌លឿង ប៉េងប៉ោះក្រហម និងស្លឹកខ្ទឹមបៃតងត្រូវបានដាក់នៅលើក្នុងខ្ទះដែកដែលមានរាងដូចគោដ៏ស្រស់ស្អាតជាប់ភ្នែក។ ពេលហូបស្តេកសាច់គោ (beef steak) ភ្ញៀវអាចប្រើកាំបិត និងសមកាត់សាច់គោ ហូបរួមជាមួយបន្លែផ្សេងដែលមាន ក្នុងខ្ទះដែក។ រសជាតិស្រស់នៃសាច់គោ ម្លាន់នៃដំឡូងបារាំង ភាពស្រស់នៃស្លឹកខ្ទឹម ប៉េងប៉ោះ រួមផ្សំនឹងសាឡាត់ ត្រសក់ និងនំប៉័ង។ អ្វីៗលាយបញ្ចូលគ្នានឹងបង្កើតជាម្ហូបអាហារឈ្ងុយឆ្ងាញ់មួយក្នុងក្រអូងមាត់នៃអ្នករាល់គ្នាពេលទទួលទាន។ ស្តេកសាច់គោ (beef steak) ខ្ទះដែក បានធ្វើពីសាច់គោឆ្ងាញ់ពិសេស ដេលមានភាពស្រស់ និងទន់ឥតខ្ចោះ។ នៅពេលកែច្នៃ អាស្រ័យលើចំណូលចិត្តរបស់អ្នកទទួលទាន ចុងភៅនឹងដុតសាច់ទៅតាមកម្រិតផ្សេងៗគ្នា ដូជាឆ្អិនល្មម ឆ្អិន១០០% ឬស្រុសឆ្អិនស្ទើរ។ ម្ហូបមានរសជាតិឆ្ងាញ់ ចំណាប់អារម្មណ៍ និងទាក់ទាញអ្នកចូលចិត្តស្តេកសាច់គោ (beef steak) ./.
អាសយដ្ឋានទទួលទានសាច់គោអាំង (beef steak)៖
* លេខ ១៨ ផ្លូវ ហាងកក់ (Hang Cot) - ខណ្ឌ ហ័នគៀម (Hoan Kiem) - រដ្ឋធានី ហាណូយ (Hanoi) ។ ទូរស័ព្ទ៖ ០២៤៧.៣០៣.២៨៨២
* លេខ ៥២ ផ្លូវ ឡេង៉ុកហាន (Le Ngoc Han) - សង្កាត់ ហ័រម៉ា (Hoa Ma) ខណ្ឌ ហាយបាទ្រុង (Hai Ba Trung) - រដ្ឋធានី ហាណូយ (Ha Noi)។
ទូរស័ព្ទ៖ ០២៤.៣ ៩៧៨ ២២៥១។
* លេខ ១០៧ ផ្លូវវ៉ាន់កាវ (Van Cao) - ខណ្ឌ បាឌីញ (Ba Dinh) - រដ្ឋធានី ហាណូយ (Ha Noi)។ ទូរស័ព្ទ៖ ០២៤.៣ ៧៦២ ៤៣១៧
* លេខ ៧១ ផ្លូវ ត្រឹន យុយហ៊ឹង (Tran Duy Hung) - ខណ្ឌ កូវយៃ (Cau Giay) - រដ្ឋធានី ហាណូយ (Ha Noi)។ ទូរស័ព្ទ៖ ០២៤.៣ ៥៥៥ ៨៤៦៤
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង ប្រែសម្រួលដោយង្វៀនយ៉ាង