• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។
ទិដ្ឋភាពនៃពិធី (រូបថត៖ Lê Phương/VOV5)

ខ្លឹមសារនេះត្រូវបាននាំចេញក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងការបោះពុម្ពខែមេសា ឆ្នាំ ២០២៤ ដែលមានចំណងជើងថា ជម្រុញការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដោយធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមប្រកាសនាព្រឹកថ្ងៃទី ២៣ ខែមេសា នៅទីក្រុងហាណូយ។ នេះជាប្រធានបទពិសេសរបស់ WB ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់នៃអាជីវកម្មច្នៃប្រឌិត ក្នុងការជួយ វៀតណាមសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៤៥។

យោងតាមការវិភាគរបស់អ្នកជំនាញ WB ការនាំចេញរបស់វៀតណាមកំពុងងើបឡើងវិញ ការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគឯកជនក៏មានការកើនឡើងផងដែរ។ ការនាំចេញត្រូវបានរំពឹងថា នឹងកើនឡើង ៣,៥% នៅឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងបន្តិចម្តងៗ នៃតម្រូវការពិភពលោក។ ទីផ្សារអចលនទ្រព្យនឹងបង្វិលក្នុងទិសដៅកើនឡើង។ នៅពេលដែលការនាំចេញ និងទីផ្សារអចលនទ្រព្យងើបឡើងវិញបន្តិចម្តងៗ តម្រូវការក្នុងស្រុកត្រូវបានរំពឹងថានឹងប្រសើរឡើងចាប់ពីឆមាសទីពីរនៃឆ្នាំ ២០២៤ ដោយសារអ្នកវិនិយោគ និងអ្នកប្រើប្រាស់ទទួលបានទំនុកចិត្តឡើងវិញ។

លោក Andrea Coppola ប្រធានសេដ្ឋវិទូរបស់ WB នៅវៀតណាមបានសង្កត់ធ្ងន់ថា៖ ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ កំណើនរបស់វៀតណាមនៅឆ្នាំ ២០២៤ នឹងបង្កើនល្បឿន។ ដើម្បីសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចមុនការរាតត្បាត នៃជំងឺកូវីដ-១៩ វៀតណាមត្រូវការគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ក៏ដូចជាកំណែទម្រង់រចនាសម្ព័ន្ធ និងបទប្បញ្ញត្តិ។ វិស័យឯកជនត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចវៀតណាម

ក្នុងសន្និសីទសារព័ត៌មានផងដែរ លោក Dang Quang Vinh អ្នកជំនាញផ្នែកឯកជនជាន់ខ្ពស់នៃ WB បានឲ្យដឹងថា ប្រធានបទពិសេស ជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត នៃរបាយការណ៍បានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីគាំទ្រដល់អាជីវកម្មចាប់ផ្តើមអាជីវកម្មប្រ កបដោយភាពច្នៃប្រឌិត រួមចំណែក កំណើនផលិតភាពរបស់ វៀត ណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ

នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅថ្ងៃទី ៤ ឧសភា) បានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើការរៀបចំផែនការតំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើង សម្រាប់រយៈពេល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top