• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

សុន្ទរកថាស្បថចូលកាន់តំណែងរបស់លោកនាយករដ្ឋមន្ត្រី លេ មិញ ហ៊ឹង (Le Minh Hung)

នៅរសៀលថ្ងៃទី ៧ ខែមេសា បន្ទាប់ពីរដ្ឋសភា និតីកាលទី ១៦ ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល នៅរសៀលថ្ងៃទី ៧ ខែមេសា បន្ទាប់ពីរដ្ឋសភា និតីកាលទី ១៦ ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្រាប់អាណត្តិ ២០២៦-២០៣១ សមមិត្ត លេ មិញ ហ៊ឹង (Le Minh Hung) បានថ្លែងសុន្ទរកថានិងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅចំពោះមុខរដ្ឋសភា និងប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស។ វិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល បានចុះផ្សាយសុន្ទរកថា របស់លោកនាយករដ្ឋមន្ត្រី លេ មិញ ហ៊ឹង (Le Minh Hung)
សមមិត្ត លេ មិញ ហ៊ឹង (Le Minh Hung) បាន​ថ្លែង​សុន្ទរកថា​ និងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅចំពោះមុខរដ្ឋសភា និងប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស។ រូបថត៖ VNA

«សូមគោរពជូនសមមិត្ត តូ ឡឹម (To Lam) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​និស្តវៀតណាម ប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សូមគោរពជូនថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម

សូមគោរពជូនប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន​(Tran Thanh Man) សមាជិកនៃរដ្ឋសភា ជនរួមជាតិ និងអ្នកបោះឆ្នោតទូទាំងប្រទេស

ជាដំបូងបង្អស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភា ដែលបានជឿទុក​ចិត្ត និងជ្រើសតាំងខ្ញុំកាន់​តំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម វៀត​​ណាម។ ខ្ញុំដឹងយ៉ាងច្បាស់ថា នេះមិនត្រឹមតែជាកិត្តិយសដ៏ធំធេងប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវដ៏ធ្ងន់ចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះតម្រូវការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ផងដែរ។

ក្នុងពេលវេលាដ៏ឧឡារិកនេះ ខ្ញុំសូមរំលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានហូជីមិញដ៏អស្ចារ្យ ដែលជាស្ថាបនិក និងជាអ្នកដឹកនាំនៃបក្សរបស់យើង។ ហើយខ្ញុំសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ធំធេងរបស់បុព្វការីជន បណ្តាសមមិត្តបដិវត្តន៍ចាស់ជរា វីរអ្នកម្តាយ វីរបុរស យុទ្ធជនពលី យុទ្ធជនពិការ បងប្អូនរួមជាតិ និងប្រជាជនទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងតស៊ូ និងពលី ដើម្បីឱ្យប្រទេសជាតិយើងទទួលបាននូវសមិទ្ធផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ជំហរ និងកិត្យានុភាពលើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់ដល់កម្ពស់ខ្ពស់ថ្មីមួយទៀត។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) បណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំរដ្ឋាភិបាលគ្រប់ជំនាន់ ដែលបានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រដ្ឋាភិបាល ក្នុងដំណាក់កាលបន្តបន្ទាប់ទៀត។

សូមគោរពរដ្ឋសភាទាំងអស់,

មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស បានបង្ហាញយ៉ាងច្បាស់នូវចក្ខុវិស័យ គោលដៅ កម្លាំងចលករ និងកម្មវិធីសកម្មភាព សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ អាណត្តិឆ្នាំ២០២៦-២០៣១ បើកឱកាសថ្មីដ៏សំខាន់ជាប្រវត្តិសាស្ត្រ ដែលទាមទារឱ្យប្រទេសយើងមិនត្រឹមតែបន្តអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែត្រូវទម្លុះ និងងើបឡើងផងដែរ។ មិនត្រឹមតែធ្វើសមាហរណកម្មប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ជំហរ មិនត្រឹមតែកំណើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព បរិយាបន្ន និងលើកកម្ពស់ជីវភាពរស់នៅ និងសុភមង្គលរបស់ប្រជាជន

នៅចំពោះមុខរដ្ឋសភា និងប្រជាជនទូទាំងប្រទេស ខ្ញុំសន្យាថា៖ រដ្ឋាភិបាលនឹងស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញ។ ប្រកាន់ខ្ជាប់ខ្ជួនមាគ៌ា ដែលបក្ស លោកប្រធាន ហូជីមិញ និងប្រជាជនយើង បានជ្រើសរើស រួបរួមគ្នាក្រោមការដឹកនាំរបស់ គណៈកម្មាធិការមជ្ឈិមបក្ស ដោយមានអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម (To Lam) ជាស្នូល។ រដ្ឋាភិបាលនឹង ផ្តោត​​អាទិភាពខ្ពស់បំផុត លើទិសដៅសំខាន់ៗ ចំនួនប្រាំ ដូចខាងក្រោម៖

ទីមួយ៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនា និងបម្រើប្រជាជន

រដ្ឋាភិបាលនឹងផ្តល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍ និងការកែលម្អប្រព័ន្ធស្ថាប័នឱ្យបានស៊ីចង្វាក់គ្នា។ ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការពិនិត្យឡើងវិញ និងធ្វើវិសោធនកម្មបទប្បញ្ញត្តិច្បាប់នានា កាត់បន្ថយនីតិវិធីរដ្ឋបាលឱ្យបានជាអតិបរមា ដោះស្រាយរាល់ចំណុចស្ទះ ដើម្បីបង្ហូត និងបញ្ចេញនូវរាល់ធនធានសង្គម។ កសាងក្បាលម៉ាស៊ីនឱ្យមានភាពស្ទាត់ជំនាញ បង្រួម ខ្លាំងក្លា មានប្រសិទ្ធភាព និងសក្ដិសិទ្ធិ។ ក្នុងស្មារតីដែលរដ្ឋាភិបាលស្ថាបនា និងធ្វើសកម្មភាព សមាជិកនៃរដ្ឋាភិបាលម្នាក់ៗត្រូវតែ "និយាយដើរទន្ទឹមនឹងការធ្វើ" គ្រប់គ្រងតាមរយៈ គំនិតនូវអភិបាលកិច្ចទំនើប ម្ចាស់ការ និងមានភាពបត់បែ នក្នុងគ្រប់កាលៈទេសៈ ដើម្បីបំពេញតួនាទី និងភារកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះបក្ស និងប្រជាជន។

ទីពីរ៖ យើងប្តេជ្ញា ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងសេដ្ឋកិច្ច ដើម្បីសម្រេចបានអត្រាកំណើនខ្ពស់ និងប្រកបដោយចីរភាព។

គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមលើសពី 10% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលពីឆ្នាំ ២០២៦ - ២០៣១ គឺជាការបញ្ជាឱ្យមានការអភិវឌ្ឍ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ប្រទេស។ រដ្ឋាភិបាលកំណត់នូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិជារបកគំហើញអាទិភាពកំពូល ដែលជាកម្លាំងចលករសំខាន់ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកម្លាំងផលិតកម្មទំនើប ការកែលម្អផលិតភាព ការប្រកួតប្រជែង ស្វ័យភាពយុទ្ធសាស្ត្រ និងការបង្កើតកម្លាំងចលករកំណើនថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម និងទំនើប ការលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងម្ចាស់ការក្នុងការសម្របខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុ។

លើកកម្ពស់តួនាទីឈានមុខគេនៃសេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចឯកជននឹងក្លាយជាកម្លាំងចលករដ៏សំខាន់បំផុត និងធានាថា គ្រប់មូលដ្ឋាន អាជីវកម្ម និងប្រជាជនទាំងអស់ មាន ឱកាសចូលរួមចំណែក និងទទួលបាអត្ថប្រយោជន៍ដោយយុត្តិធម៌ពីការអភិវឌ្ឍ។ រដ្ឋាភិបាលកំណត់ថា ការ វិនិយោគលើមនុស្សជាការវិនិយោគសម្រាប់អនាគ ប្រកបដោយចីរភាពបំផុត ដោយធ្វើកំណែទម្រង់ជាមូលដ្ឋានលើ វិស័យអប់រំ ការបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាពខ្ពស់ និងការប្រើប្រាស់អ្នកមានវិជ្ជាជីវៈប៉ិនប្រសប់។

ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបា​​​សាធារណៈ ការថែទាំសុខភាពប្រជាជន ចាប់ពីថ្នាក់មូលដ្ឋាន ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាន សេវាសុខាភិបាល ប្រកបដោយគុណភាព។

អនុវត្តឱ្យបានល្អនូវគោលនយោបាយសុខមាលភាពសង្គម យកចិត្តទុកដាក់ចំពោះអ្នកមាន​គុណូបការៈ​ ចំពោះជាតិ ជនងាយរងគ្រោះ និងធានាថា "មិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយឡើយ"។ កសាង និងអភិវឌ្ឍវប្បធម៌ឱ្យក្លាយជាគ្រឹះដ៏រឹងមាំ និងជាកម្លាំងផ្ទៃក្នុងប្រទេសជាតិ ញ្ជាក់ពីអត្តសញ្ញាណ និងជំហរថ្មីនៃវប្បធម៌វៀតណាម ឱ្យស័ក្តិសមទៅនឹងប្រទេសអភិវឌ្ឍន៍ ដែលមានប្រពៃណីអរិយធម៌តាំងពីយូរអង្វែង។

ពង្រឹងវិស័យការពារជាតិ និងសន្តិសុខ កសាងខឿនការពារជាតិទូទាំងប្រទេស ផ្សារភ្ជាប់ជាមួយនឹងសន្តិសុខប្រជាជនឱ្យបានរឹងមាំ។ អនុវត្តដោយខ្ជាប់ខ្ជួននូវមាគ៌ាការបរទេសឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ជំរុញការទូតសេដ្ឋកិច្ច ការទូតបច្ចេកវិទ្យា និងញ្ជាក់ពីអត្តសញ្ញាណ ក៏ដូចជាជំហរថ្មីរបស់​វៀតណាមនៅលើឆាកអន្តរជាតិ។

សមមិត្ត លេ មិញ ហ៊ឹង (Le Minh Hung) បាន​ស្បថចូលកាន់តំណែងជា
នាយករដ្ឋមន្ត្រី​នៅចំពោះមុខរដ្ឋសភា និងប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស។ រូបថត៖ VNA

ទីបី៖ ដំណើរការក្បាលម៉ាស៊ីនតាមទម្រង់ថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់

ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ តទៅ អាជ្ញាធរមូលពីរថ្នាក់ ចាប់ផ្តើមដំណើរការជាផ្លូវការ។ ភារកិច្ចរបស់រដ្ឋាភិបាល គឺធ្វើឱ្យក្បាលម៉ាស៊ីនថ្មីនេះដំណើរការប្រកបដោយសុពលភាព ប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីក្លាយជាកម្លាំងចលករថ្មី។ បន្តជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ផ្សារភ្ជាប់ជាមួយនឹងការបែងចែកធនធានឱ្យបានសមស្រប ព្រមទាំងលើកកម្ពស់សមត្ថភាពមន្ត្រី ជាពិសេសគឺមន្ត្រីឃុំ-សង្កាត់ និងតំបន់ពិសេស ដោយក្នុងនោះកំណត់យកឆ្នាំ ២០២៦ ជា "ឆ្នាំលើកកម្ពស់គុណភាពមន្ត្រីថ្នាក់មូល​ដ្ឋាន"។ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវរបៀបរបបធ្វើការពី "រដ្ឋបាលបែបគ្រប់គ្រង" ទៅជា "រដ្ឋបាលបែបបម្រើ" និងបង្កលក្ខណៈដល់ការអភិវឌ្ឍ ដើម្បីបម្រើប្រជាពលរដ្ឋ និងអាជីវកម្មឱ្យកាន់តែប្រសើរឡើង។

កំណត់ឱ្យបានច្បាស់ថា ការងារណាដែលមូលដ្ឋានអាចធ្វើបានលឿនជាង ល្អជាង មានប្រសិទ្ធភាពជាង និងស្របតាមស្ថានភាពជាក់ស្តែងជាង គឺត្រូវប្រគល់សិទ្ធិសម្រេចជូនមូលដ្ឋាននោះ។ លើកកម្ពស់ស្មារតីម្ចាស់ការ ភាពបត់បែន ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ដែលជាទីតាំងជិតស្និទ្ធស្និទ្ធបំផុតជាមួយប្រជាជន។ យកការពេញចិត្តរបស់ប្រជាពលរដ្ឋ និងអាជីវកម្ម ជាបន្ទាត់វាស់​ ដើម្បី​ស្វែងរកភាពជោគជ័យ នៃក្បាលម៉ាស៊ីនរដ្ឋបាលគ្រប់លំដាប់ថ្នាក់។

ទីបួន៖ កសាងរដ្ឋាភិបាលប្រកបដោយសាមគ្គីភាព សម្របសម្រួល និងអមដំណើរ

រដ្ឋាភិបាលនឹងបន្តជ្រួតជ្រាបយ៉ាងស៊ីជម្រៅថា៖ អំណាចរដ្ឋគឺជាឯកភាព ដែលមានការបែងចែកភារកិច្ច ការសម្របសម្រួល និងការត្រួតពិនិត្យរវាងស្ថាប័ននានា ក្នុងការអនុវត្តសិទ្ធិនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ទន្ទឹមនឹងនោះ ត្រូវលើកកម្ពស់ឱ្យបានពេញលេញ នូវតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ-សង្គម សហគមន៍អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងការកសាង ការផ្តល់មតិរិះគន់ ការត្រួតពិនិត្យ និងការអនុវត្តគោលនយោបាយ រដ្ឋាភិបាលនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាក់ស្តែង មានប្រសិទ្ធភាព  ជាមួយទីភ្នាក់ងារនៃបក្សក្នុងការផ្សព្វផ្សាយ ការបង្កើតស្ថាប័ន និងការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរួមជាមួយរដ្ឋសភាក្នុងការកសាងស្ថាប័ន រួមជាមួយរណសិរ្សមាតុភូមិ និងអង្គការសង្គម -នយោបាយ ក្នុងការយល់ដឹងអំពីស្ថានភាពជាក់ស្តែង ស្តាប់គំនិត និងសេចក្តីប្រាថ្នារបស់ប្រជាជន រួមជាមួយមូលដ្ឋានក្នុងការដោះស្រាយការលំបាក ការបញ្ចេញធនធាន និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍ។

ទីប្រាំ៖ ការកសាងរដ្ឋាភិបាលដ៏ស្មោះត្រង់ មានវិន័យ ក្លាហាន និងមានទំនួលខុសត្រូវ។

ខ្ញុំយល់យ៉ាងច្បាស់លាស់ថា ទំនុកចិត្តរបស់ប្រជាជនគឺជាប្រភពកម្លាំងធំបំផុតរបស់ប្រទេសជាតិ។ ដើម្បីការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្បាលម៉ាស៊ីនត្រូវតែស្អាតស្អំ រដ្ឋមន្ត្រីត្រូវតែស្មោះត្រង់ ហើយសេវាសាធារណៈត្រូវតែមានវិន័យ។  រដ្ឋាភិបាលប្តេជ្ញាធ្វើសកម្មភាព ដោយការតាំងចិត្តខ្ពស់បំផុត ហើយដាក់ផលប្រយោជន៍ជាតិ ប្រជាជាតិ និង សុភមង្គលរបស់ប្រជាជនជាអាទិភាពចម្បង ។ យើងនឹងបន្តលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងសកម្មភាពអវិជ្ជមាន រឹតបន្តឹង វិន័យ និងសណ្តាប់ធ្នាប់រដ្ឋបាល។ បង្កើនការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងគ្រប់គ្រងអំណាចយ៉ាងតឹងរ៉ឹង។

យើងនឹងដោះស្រាយយ៉ាងតឹងរ៉ឹង នូវការជៀសវាង និងភាពព្រងើយកន្តើយ ចំពោះការលំបាករបស់ប្រជាជន និងអាជីវកម្ម និងអនុវត្តយន្តការនូវការលើកទឹកចិត្ត ប្រកបដោយប្រសិទ្ធភាព និងការពារមន្ត្រី ដែលហ៊ានគិត ហ៊ានធ្វើសកម្មភាព និងហ៊ានទទួលខុសត្រូវចំពោះផលប្រយោជន៍រួម

រដ្ឋសភា ប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតទូទាំងប្រទេស ជាទីគោរព!

ដោយប្រឈមមុខនឹងភារកិច្ចដ៏ធ្ងន់ ប៉ុន្តែរុងរឿង រដ្ឋាភិបាលសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ បានដឹងយ៉ាងច្បាស់អំពី ការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រជាជន ហើយនឹងចងចាំជានិច្ចនូវដំបូន្មានរបស់លោកប្រធាន ហូជីមិញ ដែលថា៖ «រដ្ឋាភិបាលយើង គឺជារដ្ឋាភិបាលរបស់ប្រជាជន ដែលមានគោលដៅតែមួយគត់ គឺខិតខំបម្រើផលប្រយោជន៍របស់ប្រជាជន»។ ខ្ញុំសូមសន្យាថា នឹងរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន រួបរួមគ្នា ប្តេជ្ញាចិត្តនាំប្រទេសជាតិ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ ឱ្យបានក្លាយជាប្រទេសមួយ មានស្ដុកស្តម្ភ  រុងរឿង ស៊ីវីល័យ និងមានសុភមង្គល។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងសង្ឃឹមថា នឹងបន្តទទួលបានការដឹកនាំយ៉ាងជិតស្និទ្ធ និងទៀងទាត់ពី គណៈកម្មាធិការមជ្ឈិមបក្ស ពីការិយាល័យនយោបាយ  គណៈលេខាមជ្ឈិមបក្ស  និងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam); ការយកចិត្តទុកដាក់ ការផ្តល់យោបល់ និងការគាំទ្រពីអតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ; និងការសម្របសម្រួល អមដំណើរការត្រួតពិនិត្យដ៏ខ្ពង់ខ្ពស់ ប្រកបដោយប្រសិទ្ធភាព របស់រដ្ឋសភា; ការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់រណសិរ្សមាតុភូមិ និងអង្គការនយោបាយ និងសង្គម; ការគាំទ្រ ការជឿទុកចិត្ត និងការចូលរួមយ៉ាងសកម្មពីជនរួមជាតិ និងកងទ័ពទាំងអស់ទូទាំងប្រទេស ក៏ដូចជាសហគមន៍ជនវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ។

ខ្ញុំសូមជូនពរអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូឡឹម (To Lam) ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ សមាជិករដ្ឋសភា ភ្ញៀវកិត្តិយស និងបងប្អូនជនរួមជាតិទាំងអស់ ឲ្យមានសុខភាពល្អ សុភមង្គល និងទទួលភាពជោគជ័យ។ ខ្ញុំសូមជូនពរឲ្យសម័យប្រជុំលើកដំបូង របស់រដ្ឋសភា នីតិកាលទី១៦ បិទបញ្ចប់ប្រកបដោយជោគជ័យ។

 

សូមអរគុណយ៉ាងជ្រាលជ្រៅ!

អត្ថបទ៖ គៀវថាវ - រូបថត៖ VNP

វៀតណាមនិងឥណ្ឌាកាន់តែភាពភាពសុខដុមរមនាក្នុងបណ្តាអាទិភាពតំបន់និងសកលលោក

វៀតណាមនិងឥណ្ឌាកាន់តែភាពភាពសុខដុមរមនាក្នុងបណ្តាអាទិភាពតំបន់និងសកលលោក

“វៀតណាម និងឥណ្ឌាកាន់តែមានភាពសុខដុមរមនាក្នុងអាទិភាពតំបន់ និង សកលលោក ដូចដែលបានបង្ហាញដោយការកើនឡើងគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្រិតខ្ពស់ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ”។

Top