• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

សម្រស់វប្បធម៌ដិតលើរូបតុក្កតាព្រះម៉ែ

ជំនឿ​បូជា​ព្រះម៉ែទាំងបួន​ (រួមមាន​ព្រះម៉ែ​មេឃា ព្រះម៉ែ​គង្គា ព្រះម៉ែ​​បព្វតា ព្រះម៉ែធរណី)​ នៅ​ប្រទេស​​វៀតណាម​ បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​កេរដំណែល​វប្បធម៌​អរូបី​តំណាង​មនុស្ស​ជាតិ​ នៅ​ឆ្នាំ​២០១៦។ កញ្ញាវ័យ​ក្មេង​មួយ​រូប ដោ​ ​វឹន​អាញ​ (Do Van Anh) កើ​តឆ្នាំ​១៩៩១ បាន​យក​បង្ហាញ​អំ​ពី​សម្រស់​វប្បធម៌​ជំនឿ​ព្រះម៉ែ​​នៃ​​ប្រជាជន​​វៀតណាម​ មកដាក់​​លើ​រូប​តុក្កតាដ៏​​​ល្អឆើត​នេះ​។​

ធ្វើ​ដំណើរ​មកដល់​កម្មន្តសាល​កាត់ដេរ​​មួយកន្លែង ដែល​​មាន​ឈ្មោះ​វឹន​អាញ (Van Anh) Scarlet នៅ​លេខ​​៤២F​ ផ្លូវ​ វ៉ ធីសៅ​ (Vo Thi Sau) ហាណូយ​ យើង​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ ពេល​ឃើញ​ក្រុម​ជាង​កាត់​ដេរ​​របស់​វឹន​អាញ (Van Anh) Scarlet កំពុងតែ​​មមាញឹក​កាត់​​ដេរ​សម្លៀកបំពាក់​​នៅ​ក្បែរ​ម៉ាស៊ីន​ដេរ​។ ពួកគាត់​មាន​​ចំណូល​​ចិត្ត​ និង​ស្ទាត់​ជំនាញ​នៅ​​រាល់​ដំណាក់កាលទាំងអស់​ សម្រាប់​ធ្វើ​ឈុត​ “រូប​តុក្កតា​ព្រះម៉ែទាំងបួន​​”។ នេះ​ក៏ជា​ឈុត​តុក្កតា​ដំបូង​បង្អស់​របស់​វៀតណាម​ ដែលបាន​បង្ហាញអំ​ពី​ជំនឿ​បូជា​ព្រះម៉ែ​ បង្កើត​ដោយ​អ្នក​រចនា​ម៉ូដ​ ដោ វឹន​អាញ​ (Do Van Anh) នាយក​កម្មន្តសាល​​វឹន​អាញ (Van Anh)  Scarlet ។​

អ្នក​រចនា​ម៉ូដ វឹន​អាញ (Van Anh) ​ដាំ​គ្រឿង​អាលង្ការលើ​​សម្លៀក​បំពាក់ ​សម្រាប់​តុក្កតា​។​ រូបថត៖ វៀតគឿង​/​កាសែតរូបភាពវៀតណាម​
ដំណាក់កាល​គូរ​ព្រាង​រូប​សម្លៀក​បំពាក់​នៅលើ​កុំព្យូទ័រ​។ រូបថត៖ វៀតគឿង​/​កាសែតរូបភាពវៀតណាម
ដំណាក់កាល​តុ​បតែង​គូរ​ព្រះភក្រ្ត​​ ធ្វើ​ដូចជា​មនុស្សរស់​​ពិត​។ ​រូបថត៖ វៀតគឿង​/​កាសែតរូបភាពវៀតណាម
នៅ​កម្មន្តសាល​កាត់ដេរ​ វឹន​អាញ​ (Van Anh) និង​សហការី​ ស្រស្រាក់​រួម​ដៃ​ធ្វើ​សម្រេច​នូវ​សម្លៀក​បំពាក់​តុក្កតា​។​ រូបថត៖ វៀតគឿង​/​កាសែតរូបភាពវៀតណាម

ដោ​ វឹន​អាញ (Do Van Anh) ​ផ្តើមធុរកិច្ច​ថ្មី​ ដោយ​កម្មន្តសាល​កាត់ដេរ​មួយ ​ជំនាញ​ខាង​ម៉ូដ​សម្លៀក​បំពាក់​សម្រាប់​នារី​ភេទ​ តាំងពីទើបបញ្ចប់ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​​វិចិត្រសិល្បៈ​ហាណូយ​។ កញ្ញារូប​នេះ​ ចង់​យក​ចំណូល​ចិត្ត​និង​បំណងប្រាថ្នាខាង​​ឈុត​សម្លៀកបំពាក់​របស់​ខ្លួន​ ចូល​ទៅ​​ជីវភាព​រស់នៅ​នារី​ភេទ​។ ទោះបី​ជួប​ការលំបាក​​ឧបសគ្គ ​ក្នុង​ដំណើរ​បង្កើត​ពាណិជ្ជសញ្ញា​ និង​ទីផ្សារ​ ប៉ុន្តែ​មកដល់​​សព្វថ្ងៃ ​វឹន​អាញ​ (Van Anh) បើក​ពង្រីក​ហាង​បាន​ចំនួន​៧ នៅ​គ្រប់​ខេត្ត​ក្រុង​វៀតណាម​។​

តែង​មាន​កង្វល់​ខ្វល់​ធ្វើ​ដូចម្តេច​ នាំយក​សម្រស់​វប្បធម៌ស្អាត​វៀតណាម ចូល​ទៅ​ជា​ម៉ូដសម្លៀក​បំពាក់​ ដូច្នេះ ​វឹន​អាញ (Do Van Anh) ​ក៏​សម្រេចចិត្ត​​ចំណាយ​​ពេល​វេលា​ ​​បង្កើត​ឈុត​តុក្កតា​​ជំនឿ​បូជាព្រះម៉ែនេះ​​។ វឹន​អាញ ​(Van Anh)  ជា​អ្នក​គោរព​បូជាព្រះម៉ែ​​ជាង​១០​ឆ្នាំ​ ហើយ​កញ្ញា​ជា​អ្នក​​ចៅ​បម្រើ​​បូជា​ព្រះម៉ែទៀត​ផង​ ដូច្នេះ​​ទើប​គាត់​​យល់ច្បាស់​​អំពី​វប្បធម៌​​បូជាព្រះម៉ែ​ ពិសេស​​ខាងសម្លៀកបំពាក់​អ្នក​​បញ្ចូល​​រូប​ យ៉ាង​នេះ​​ពេល​ចាប់​ដៃ​បង្កើត​​រូប​តុក្កតា​​ព្រះម៉ែ​។ រាល់ស្លាក​ស្នាម​លម្អិត​នៅ​​លើ​សម្លៀកបំពាក់​​អ្នក​បញ្ចូល​រូប​ តែងបាន​កញ្ញា​​គូរ​នៅលើ​កុំ​ព្យូរទ័រ​ រួច​ដំណើរការ​ធ្វើ​ដោយ​ដៃ​ ដោយ​មានការ​ចូល​រួម​នៃ​មនុស្ស​ចំនួន​២០នាក់ តាម​លំដាប់លំដោយ​នៃដំណាក់កាល ​ធ្វើ​ជា​សម្លៀកបំពាក់​តុក្កតា​។​

សម្លៀកបំពាក់អ្នក​បញ្ចូល​រូប​ មានសណ្ឋាន​សម្បូរ​បែប​ណាស់​ ឈុត​​សម្លៀក​បំពាក់​​​នីមួយ​ៗ សម្រាប់​​តួអង្គបញ្ចូល​រូបនីមួយៗ​ សុទ្ធតែ​​បង្ហាញបាន​ពី​លក្ខណៈ​អាទិទេព​នីមួយ​ នៅ​ក្នុង​ជំនឿ​បូជាព្រះម៉ែ​។​ ហេតុ​ដូចនេះ​ ពណ៌​សម្បុរ​ប្រើសម្រាប់​សម្លៀកបំពាក់នីមួយ​ៗ ក៏មាន​ភាព​​ដោយ​ឡែក​​មួយ​ដែរ​។​ វឹន​អាញ (Van Anh) ​ប្រើ​​សំពត់​សូត្រ​នាង​ ស្រស់ឆើត​ឆាយ​ផង​ បង្ហាញបាន​​ពី​លក្ខណៈ​មារយាទ​ដ៏​​​ខ្ពង់​ខ្ពស់​ផង​ដែរ សម្រាប់​តុក្កតានីមួយៗ​។​​ គ្រឿង​អាលង្ការ​​ពាក់​ភ្ជាប់​ជាមួយ​សម្លៀក​បំពាក់ ខ្សែករ កងករ​ អង្កាំ​ដៃ ​សុទ្ធតែ​ជា​​ទឹក​មាស។​ លើ​​តួព្រះភក្រ្ត​​តុក្កតា​ សំខាន់​គឺ​ព្រះនេត្រ​ទាំង​គូ ​គឺ​​ជា​ដូច​ព្រលឹង​​នៃរូប ​តែង​បាន​តុប​តែង​​ផ្ចិតផ្ចង់​​គូរវៀស​​។​ តាម​ធម្មតា​តួ​អង្គព្រះម៉ែនីមួយ​ៗ ​ពេលវេលាសម្រាប់​​ធ្វើ​សម្រេច​តួអង្គ​នីមួយ​ៗ​ យ៉ាង​តិច​ប្រហែល​២​​ខែ​​ដែរ​។​ បច្ចុប្បន្ន​ វឹន​អាញ​ (Van Anh) ​បង្កើត​បាន​តុក្កតា​ត្រាបតាម​ជំនឿ​​បូជាព្រះម៉ែ​​ចំនួន​១៦តួ​អង្គ​។ កញ្ញា​​កំពុង​រំពឹងនឹង​​ធ្វើ​តុក្កតា​ខ្នាតតូចជាង​ សម្រាប់តាំង​​ដាក់​​​តាម​​ព្រលាន​យន្តហោះ​ សណ្ឋាគារ​អន្តរជាតិ​ ដើម្បី​ផ្សព្វផ្សាយ​សម្រស់វប្បធម៌​​ជំនឿបូជា​​ព្រះម៉ែ​នៅវៀតណាម​។​

ឈុត​សម្លៀកបំពាក់​ ​អ្នកនាង​ កូ​សៅ​សើន​ត្រាង (Co Sau Son Trang)​​។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​
ស្បែក​​ជើង​​និង​រ៉ុប​តុក្កតា​​ឆើតឆាយ​ បង្ហាញ​ពី​មារយាទ​ថ្លែថ្នូរ​។ ​រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​
ផ្កា​ដាំ​លើ​សម្លៀកបំពាក់​តុក្កតា​ស្អាត​ប្រណីត​។​​ រូបថត៖ វៀតគឿង/​កាសែតរូបភាព​វៀតណាម​
ឈុត​សម្លៀកបំពាក់ ​សម្រាប់តុក្កតា​តួអង្គព្រះម៉ែ​។​ រូបថត៖ ឯកសារ​តួអង្គ​ផ្តល់​ជូន
សម្លៀកបំពាក់​សម្រាប់​ព្រះម៉ែ​ ជា​អ្នក​ឃុំគ្រង​គង្គា​។ ​រូបថត៖ ឯកសារ​តួអង្គ​ផ្តល់​ជូន
ព្រះភក្ត្រ​តុក្កតា​ស្អាតប្រណីត​ បាន​តុប​តែង​គូរ​វៀស​ដោយ​ផ្ចិ​តផ្ចង់​។​ ​រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​
ព្រះហស្ត​​តុក្កតា​បង្កើតដោយ​ផ្ចិត​ផ្ចង់​បំផុត ជាមួយ​នឹង​សម្លៀក​បំពាក់​ឆើត​ឆាយ​ ជា​សម្លៀកបំពាក់​សម្រាប់​ពិធី​​​បញ្ចូល​រូប​។​

តុក្កតា​ព្រះម៉ែ​ បង្កើតដោយ ​វឹន​អាញ​ (Van Anh) ​​​មនុស្ស​ជាច្រើន​​​មានការ​ចូល​ចិត្ត​ជាខ្លាំង ព្រមទាំង​បាន​​កក់ឱ្យ​ធ្វើ​ទៀត​ផង​។ សង្ឃឹមថា​ទឹក​ចិត្ត​ស្រឡាញ់​ម៉ូដ​សម្លៀកបំពាក់​​និង​វប្បធម៌​ កញ្ញា​ វឹន​អាញ (Van Anh) នឹង​នាំយក​តុក្កតា​ជំនឿ​ព្រះម៉ែ​ ទៅដល់​មិត្តភក្តិ​អន្តរជាតិ​ច្រើនថែម​ទៀត​​ យុវវ័យ​ក៏មាន​ឱកាស​ស្វែងយល់​អំពី​សម្រស់​សិល្បៈ​ ចេញពី​ថ្វី​ដៃ​ទេពកោសល្យវៀតណាម​​ពិត​ៗ ដែល​អស់ពីចិត្ត​កាយ​​ជាមួយ​នឹង​មុខរ​បរ៕​

អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម ឯកសារតួអង្គផ្តល់ជូន ប្រែសម្រួល៖ រីកើង


Top