“សញ្ញាសូត្រដង្កូវនាង” វៀតណាម

មិត្តភក្តិជាមួយនឹងវៀតណាម

“សញ្ញាសូត្រដង្កូវនាង” វៀតណាម

ស្វែងយល់នូវ​ការដាំមន ចិញ្ចឹម​ដង្កូវនាង ត្បាញ​សូត្រ និងបាន​ស្តាប់​រឿង​រ៉ាវអំពី​វប្បធម៌ស្ដីពីសូត្រវៀតណាម​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ ​គឺជា​សកម្មភាព​ចាប់​ចិត្ត។

ស្វែងយល់នូវ​ការដាំមន ចិញ្ចឹម​ដង្កូវនាង ត្បាញ​សូត្រ និងបាន​ស្តាប់​រឿង​រ៉ាវអំពី​វប្បធម៌ស្ដីពីសូត្រវៀតណាម​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ ​គឺជា​សកម្មភាព​ចាប់​ចិត្ត គួរឲ្យ​ចងចាំរបស់លោកស្រីឯកអគ្គរដ្ឋទូតបរទេស ប្រធានគណៈបេសកម្មអន្តរជាតិប្រចាំនៅប្រទេសវៀតណាម ​ក៏ដូចជាភរិយារបស់​ឯកអគ្គរាជទូតនៃបណ្ដាប្រទេស មន្ត្រី​ជា​ស្ត្រី​នៃ​ក្រសួង​ការ​បរទេស​ក្នុង​ព្រឹត្តិការណ៍ "សញ្ញាសូត្រ​ដង្កូវ​នាង"។

លោកស្រីឯកអគ្គរដ្ឋទូត​បរទេស ប្រធានគណៈបេសកម្មអន្តរជាតិប្រចាំប្រទេសវៀតណាម និង​ភរិយារបស់​ឯកអគ្គរដ្ឋទូត​បរទេស មន្ត្រី​ជា​ស្ត្រី​នៃ​ក្រសួង​ការ​បរទេស​ក្នុង​ព្រឹត្តិការណ៍ " សញ្ញាសូត្រ​ដង្កូវ​នាង"

ចិញ្ជឹម​ដង្កូវ​នាង​ត្បាញសូត្រមានវត្តមានឋិតឋេរ និង​អភិវឌ្ឍក្នុងប្រជាជននៃប្រទេស​វៀតណាម​តាំង​ពី​រាប់​ពាន់​ឆ្នាំមុនមក។ បច្ចុប្បន្ននេះ វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេសកំពូលទាំងបួន ដែលជាប្រទេស​ប្រកបមុខរបរ​ចិញ្ចឹម​ដង្កូវនាងកំពុងអភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា។ មុខរបរ​ចិញ្ចឹម​ដង្កូវនាង​គឺជា​មុខរបររកស៊ី​របស់​កសិករ​វៀតណាម​ចំនួន ១០០.០០០ នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ស្ត្រី។ លោក​ ឡេ​ហុង​វ៉ឹន (Le Hong Van) នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មននិង​ដង្កូវ​នាង​មជ្ឈិម (VIETSERI)  ឧទ្ទេសននាម​នូវ​ការដាំ​និង​ចិញ្ចឹម​ដង្កូវនាងវៀតណាម​ដល់គណៈប្រតិភូចូល​រួម។

មិន​ត្រឹមតែ បានចូលរួម​ស្តាប់​អំពី​ប្រវត្តិសាស្ត្រ​និង​ការរីក​ចម្រើន​នៃការដាំមន ចិញ្ចឹម​ដង្កូវ​នាង​ ត្បាញសូត្រតែប៉ុណ្ណោះ​ ភ្ញៀវ​អញ្ជើញ​ចូល​រួម​ព្រឹត្តិការណ៍នេះ ​នូវទាំងបាន​ស្វែងយល់​ទម្រង់​រូបភាព​ដាំមន ​យកសូត្រ និង​ការត្បាញសូត្រ នៅក្នុងព្រឹត្តិការណ៍នេះតែម្ដង។

អ្នកការទូតស្ត្រី ភរិយារបស់ឯកអគ្គរដ្ឋទូត មានពេលមួយ​ថ្ងៃគួរឱ្យចាប់អារម្មណ៍ នៅពេលដែលពួកគេបានឃើញដង្កូវនាងស៊ីស្លឹក​មន ដង្កូវនាងបញ្ចេញសូត្រ ដោយភ្នែកផ្ទាល់នៅវាលស្រែ។

អង្គុយនៅក្បែរ​កី​តម្បាញ​សូត្រ មិន​មែន​ជា​រូបភាព​ធ្លាប់ឃើញនៃនារី​វៀតណាម​ ​ប៉ុន្តែបានជំនួសដោយលោកជំទាវឯកអគ្គរដ្ឋទូត និង​ភរិយារបស់​ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​ដទៃ​ត្រូវ​បាន​សិប្បករ​នៅ VIETSERI បង្រៀន​ពី​របៀប​ប្រើ​កីតម្បាញ របៀប​បង្វិល​សូត្រ​ដោយ​ដៃ​ដូច​ជាស្ត្រី​វៀតណាម​នាសម័យមុន។

អ្នកការទូតស្រី ភរិយារបស់ឯកអគ្គរដ្ឋទូតភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលពួកគេបាន​ចេញទៅកណ្ដាលវាលដាំមនពណ៌បៃតង បេះផ្លែមនទុំ និងជាពិសេសបានឃើញដង្កូវនាងស៊ីស្លឹក​មន ដង្កូវនាងបញ្ចេញសូត្រដោយផ្ទាល់ភ្នែកនៅវាលស្រែ។

ទន្ទឹមនឹងបទពិសោធន៍ជាក់ស្តែងនៃការចិញ្ចឹមដង្កូវនាង កីតម្បាញ​ លោកស្រីឯកអគ្គរដ្ឋទូត និងភរិយារបស់ឯកអគ្គរដ្ឋទូតក៏បានស្វែងយល់អំពីលំហូរវប្បធម៌ ក្នុងសូត្រវៀតណាម តាំងពីការបង្កើត និងការពារប្រទេសជាតិវៀតណាម រួមជាមួយនឹងរឿងរ៉ាវវប្បធម៌ប្រកបដោយមនុស្សធម៌ ផ្សារភ្ជាប់នឹងការត្បាញសូត្រ តាមរយៈការណែនាំរបស់លោកស្រី វ៉ឹន​ធីហាំង (Van Thi Hang) ជាស្ថាបនិក DeSilk

តាមរយៈនោះ សូត្រក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនានារី ដូចជាចលនាយេនឌ័រ ដែលបានចាប់ផ្តើមអភិវឌ្ឍនៅប្រទេសវៀតណាមនៅដើមសតវត្សទី ២០។ ការផលិតសូត្របានក្លាយទៅជានិមិត្តសញ្ញានៃការផ្ទេរអំណាចដល់ស្ត្រី។ ដូច្នោះហើយ សូត្រក៏ជាបុព្វហេតុពិសេសមួយ នៅពេលដែលប្រទេសជាតិឈានចូលដល់សម័យឧស្សាហូបនីយកម្ម និងទំនើបកម្ម ដូចដែលបានណែនាំដោយស្ថាបនិក DeSilk។ លោកស្រី វ៉ឹន​ធីហាំង (Van Thi Hang) បានបញ្ជាក់ថា "យើងខ្ញុំចង់ឱ្យពិភពលោកដឹងអំពីសូត្រវៀតណាម មិនត្រឹមតែស្អាត ថែមទាំងវាស្រស់ទៀតផង រចនាវិចិត្រដោយការផ្ចត់​ផ្ចង់យ៉ាងពិសេសនិងដំណើរការគ្រប់គ្រងដ៏តឹងរ៉ឹង"។

លោកស្រី វ៉ឹន​ធីហាំង (Van Thi Hang)  – ស្ថាបនិក Desilk ចែករំលែកអំពីប្រវត្តិ និងរឿងរ៉ាវវប្បធម៌សូត្រវៀតណាម។

ភាពប៉ិនប្រសប់ពីដៃទាំងពីររបស់សិប្បករវៀតណាមត្រូវបានបង្ហាញជាអតិបរមាលើផលិតផលរបស់ Desilk ពីអាវ​ផាយដល់កន្សែងដ៏ស្រស់ស្អាតសម្រាប់ស្ត្រីដែលទទួលបានជោគជ័យ ឬគ្រាន់តែបូតូចៗដ៏ស្រស់ស្អាតដែលភ្ជាប់ទៅនឹងកាបូប។ ចាប់តាំងពីសតវត្សទី ១៧ ដល់ទី ១៨ ភាពប៉ិនប្រសប់របស់សិប្បករវៀតណាមត្រូវបានបណ្តាប្រទេសលោកខាងលិចវាយតំលៃថា ជាកំពូលមួយរបស់ពិភពលោក។ នេះជាភាពប្រៀប​ពិសេសរបស់សិប្បកម្មវៀតណាម ដែលកន្លែងផ្សេងមិនអាចមាន។


អញ្ជើញចូលរួមកម្មវិធីជាមួយនឹងឈុត ពាក់​​អាវផាយ​វៀតណាម លោកស្រី Elisa Fernandez - ប្រធានតំណាង UN Women ប្រចាំប្រទេវៀតណាម បានចែករំលែកថា៖ ពេលខ្ញុំមកវៀតណាម កាលពី ៥ ឆ្នាំមុន ខ្ញុំបានដឹងពីសម្រស់ដ៏អស្ចារ្យរបស់អាវផាយ។ តាមប្រពៃណី អាវផាយបានធ្វើពីសូត្រ ហើយសូត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពវប្បធម៌ និងសេដ្ឋកិច្ចរបស់វៀតណាម។ តាម​រយៈនោះ តំណាងរបស់ UN Women ​ប្រចាំប្រទេសវៀតណាម​ក៏បាន​សង្ឃឹម​ថា វិស័យផលិតសូត្រ​របស់​វៀតណាម​នឹង​បន្តបើក​ផ្លូវ​សម្រាប់យេនឌ័រនិង​ភាព​រុងរឿង។

ព្រឹត្តិការណ៍ សញ្ញាសូត្រដង្កូវ​នាង មិនត្រឹមតែផ្សព្វផ្សាយមនោសញ្ចេតនាចំពោះសូត្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយនូវ​ការ​ចិញ្ចឹម​មន និងរបរតម្បាញរបស់វៀតណាមទៅកាន់ពិភពលោកផងដែរ./.

ភ្ញៀវថតរូបអនុស្សាវរីយ៍មុនពេលបញ្ចប់ព្រឹត្តិការណ៍

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង

ប្រែសម្រួលដោយ​ង្វៀន​យ៉ាង

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង ប្រែសម្រួលដោយង្វៀនយ៉ាងអនុស្សាវរីយ៍មុនពេលបញ្ចប់ព្រឹត្តិការណ៍

World Vision ជាមួយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់

World Vision ជាមួយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់

វត្តមាន​នៅប្រទេសវៀតណាម​តាំងពី​ឆ្នាំ​១៩៨៨ អង្គការ​​ចក្ខុវិស័យ​ពិភពលោក​ (World Vision International) បាន​ចូល​រួម​ចំណែក​ជំនួយ​រដ្ឋាភិបាល​ក្នុងវិស័យ​ជំរុញ​ និង ធានា​សុខុមាលភាព​កុមារ​។

Top