• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពនៃពិធីសែនខួបបណ្តាស្តេចហ៊ុងលើទូទាំងប្រទេស

ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ពោលគឺថ្ងៃទី ១០ ខែមាឃ ឆ្នាំរោង ឆស័ក ២០២៤ - ជាទិវាសែនខួបបណ្តាស្តេចហ៊ុង នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេសបានរៀបចំពិធី រំលឹក ខួប ស្តេចហ៊ុង ដើម្បីតបស្នងសងគុណបណ្តាស្តេច ហ៊ុងដែលបានរួមចំណែកក្នុងការកសាងប្រទេសជាតិ។
គ្រឿងដង្វាយគឺជានំអន្សម នំ Day និងផលិតផលក្នុងស្រុកត្រូវបានរៀបចំយ៉ាងដាក់សែនបណ្តាស្តេចហ៊ុង (រូបថត៖ VOV)

នៅទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិសាលាភូមិ Lac Giao ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានប្រារព្វពិធីសែនខួបស្តេចហ៊ុង  ដោយការបើកពិធីទូងស្គរ និងគងឃ្មោះ តាមទំនៀមទម្លាប់ប្រពៃណី; អុជធូប និងជូនដង្វាយរបស់ប្រជាជនក្នុងខេត្ត Dak Lak; ពិធីរំលឹកគុណូបការៈ និងរំលឹកឡើងវិញនូវប្រវត្តិវីរភាពរបស់បណ្តាស្តេចហ៊ុងក្នុងអំឡុងពេល បង្កើតប្រទេសជាតិ បង្រួបបង្រួមប្រទេស និងការកសាងសង្គមនិយមនាពេលបច្ចុប្បន្ន។ លោកស្រី Luan Thi Lien សង្កាត់ Tu An ទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖ ខ្ញុំបានចូលរួមក្នុងការវេចនំអន្សម និងបូកនំ day។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការរួមចំណែកធ្វើនំ  ដើម្បីថ្វាយសែនខួបបណ្តាស្តេចហ៊ុង ដែលមានគុណូបការៈ កសាងប្រទេសជាតិ។ បួងសួងសូមឲ្យបណ្តាស្តេចហ៊ុង ប្រោសប្រទានពរ និងការពារប្រជាជន វៀតណាម អោយទទួលបានសុខសន្តិភាព ភាពរីករាយ និងសុភមង្គលជានិច្ច

នៅខេត្ត Kon Tum តាំងពីព្រឹកព្រលឹម នៅតាមតំបន់លំនៅដ្ឋាន និងកន្លែងគោរពបូជាជាច្រើនក្នុងខេត្ត សកម្មភាពសែនរំលឹកខួបស្តេចហ៊ុងបានប្រព្រឹត្តទៅដោយស្មារតីរឹតចំណងសាមគ្គីភាពដែលមានឈាមជ័រជាកុលបុត្រកុលធីតា Lac Hong ដូចគ្នា ឆ្ពោះទៅរកប្រភពដើមនៃប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top