• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀត​ណាម​សន្យា​បន្ត​រួម​ចំណែកនិង​អភិវឌ្ឍ​ន៍អាស៊ាន​ឲ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​និរន្តរភាព

ក្នុងឱកាសរំលឹកខួបលើកទី ៥៨ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២៥) និងខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន នាយប់ថ្ងៃទី ៨ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអាស៊ាននិងប្រជាជនអាស៊ាន។

នុងឱកាសរំលឹកខួបលើកទី ៥៨ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២៥) និងខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន នាយប់ថ្ងៃទី ៨ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអាស៊ាននិងប្រជាជនអាស៊ាន។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា វៀតណាមនឹងបន្តអនុវត្ត គោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម ជាមិត្តល្អ និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់លើពិភពលោក និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀតណាមសន្យាបន្តរួមចំណែក និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកសាងអាស៊ានប្រកបដោយសាមគ្គីភាព   និងឯកភាពក្នុងភាពចម្រុះ និងនាំអាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ៨ សីហា ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Luanda បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា តាមការអញ្ជើញរបស់ប្រធានាធិបតីលោក João Manuel Gonçalves Lourenço និងភរិយា។

Top