ក្នុងឱកាសរំលឹកខួបលើកទី ៥៨ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២៥) និងខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន នាយប់ថ្ងៃទី ៨ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអាស៊ាននិងប្រជាជនអាស៊ាន។
នុងឱកាសរំលឹកខួបលើកទី ៥៨ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២៥) និងខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន នាយប់ថ្ងៃទី ៨ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអាស៊ាននិងប្រជាជនអាស៊ាន។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា វៀតណាមនឹងបន្តអនុវត្ត គោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម ជាមិត្តល្អ និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់លើពិភពលោក និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀតណាមសន្យាបន្តរួមចំណែក និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកសាងអាស៊ានប្រកបដោយសាមគ្គីភាព និងឯកភាពក្នុងភាពចម្រុះ និងនាំអាស៊ានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕