• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍ចំពោះសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា

វៀតណាមស្វាគមន៍ចំពោះសេចក្ដីសម្រេចចិត្តលេខ ២៧២៨ ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលត្រូវបានអង្កការសហប្រជាជាតិអនុម័តនាថ្ងៃទី២៥ មីនា។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបថត៖ baochinhphu.vn)

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឆ្លើយ នឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចិត្តលេខ ២៧២៨ ស្ដីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា៖ វៀតណាមស្វាគមន៍ចំពោះសេចក្ដីសម្រេចចិត្តលេខ ២៧២៨ ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលត្រូវបានអង្កការសហប្រជាជាតិអនុម័តនាថ្ងៃទី ២៥ មិនា។

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តន៍ភ្លាមមួយរំពេចសេចក្ដីសម្រេចចិត្តសំដៅឆ្ពោះទៅបទឈប់បាញ់យូរអង្វែង និងប្រកបដោយចីរភាពក្នុងតំបន់ ជំរុញខ្លាំងការផ្តល់ជំនួយមនុស្សធម៌ និងការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជំរុញភាគីទាំងអស់អត់ធ្មត់ សន្ទនា និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីសម្រេចឲ្យបានដំណោះស្រាយយុត្តិធម៌ សមស្រប និងយូរអង្វែងសម្រាប់ ដំណើរការសន្តិភាពមជ្ឈិមបូព៌ាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top