ក្នុងបទថ្លែងសុន្ទរកថាបើក លោកអគ្គលេខាអង្គការសហប្រជាជាតិ Ban Ki-moon សង្កត់ធ្ងន់ ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបាន ពិភពលោកនៅតែប្រឈមនឹងបញ្ហាដូចជា សង្រ្គាមផ្ទៃក្នុងកាន់តែតានតឹននៅសេរីនិងYemen ហើយភាពប្រើអំពើហឹង្សានិយម រីករាលដាល ធ្វើឲ្យតម្លៃមូលដ្ឋាននៃច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធមនុស្សអន្តរជាតិត្រូវមើលស្រាល។
លោកអគ្គលេខា បានសង្កត់ធ្ងន់ពីតួនាទី របស់អង្គការសហប្រជាជាតិ ក្នុងការកសាងសមត្ថភាពជួយប្រទេសនានាឲ្យយល់ដឹង ដោះស្រាយជម្លោះនិងវិបត្តិ តាមរយៈវិធានការទប់ស្កាត់បង្កាដូចជា រកឃើញ ប្រមានយ៉ាងឆាប់រហ័ស។
លោកសង្កត់ធ្ងន់នូវគោលដៅសកម្មភាព របស់អង្គការសហប្រជាជាតិ ពឹងផ្អែកលើកិច្ចសហប្រតិបត្តិការ ស្មោះត្រង់ និងគោរពអធិបតេយ្យភាពទឹកដី តាមស្មារតីត្រឹមត្រូវ របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកស្រី ង្វៀនភឿងង៉ា ឯកអគ្គរដ្ឋទូតតំណាងអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀនភឿងង៉ា និងលោកអគ្គលេខា អង្គការសហប្រជាជាតិ Ban Ki-moon។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ថ្លែងការក្នុងសម័យប្រជុំ លោកស្រី ង្វៀនភឿងង៉ា ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍វៀតណាម ប្រចាំអង្គការសហប្រជាជាតិ បានអះអាងពីខ្លឹមសារសំខាន់ របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការងាររក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ជម្រុញអភិវឌ្ឍន៍និងការពារសិទ្ធិមនុស្ស សង្កាត់ធ្ងន់នូវតម្លៃនៃលក្ខន្តិកៈមូលដ្ឋានរបស់ធម្មនុញ្ញប្រឈមនឹងបញ្ហាសន្តិសុខប្រពៃណី និងសន្តិសុខក្រៅប្រពៃណីសព្វថ្ងៃ។ អំពាវនាវអង្គការសហប្រជាជាតិ ជាពិសេសគឺស្ថាប័នស្នូលរបស់កិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម អង្គការសហប្រជាជាតិ (ECOSOC) ត្រូវការឈាននាំមុខពន្លឿនលក្ខន្តិកៈ មូលដ្ឋានរបស់ធម្មនុញ្ញ លើមូលដ្ឋានគោរពតម្លៃ លក្ខណៈវប្បធម៌ដោយឡែក នៃប្រទេសនិមួយៗអំពីប្រវត្តិសាស្រ្ត វប្បធម៌ នយោបាយ សេដ្ឋកិច្ច-សង្គម។
លោកស្រីឯកអគ្គរដ្ឋទូតឲ្យដឹងថា អង្គការសហប្រជាជាតិត្រូវការពង្រីកតួនាទីឧបត្ថម្ភដោះស្រាយជម្លោះដោយសន្តិវិធី និងទប់ស្កាត់ការជម្លោះ ក្រុមប្រឹក្សាសន្តិសុខ ត្រូវប្រើប្រាស់អាទិភាពនូវវិធានការសន្តិភាព តាមមាត្រាទី៣៣ របស់ធម្មនុញ្ញ បង្កើនទំនាក់ទំនងជាមួយអង្គការតំបន់និងអនុតំបន់ អនុវត្តល្អតួនាទីសំរបសំរួលកណ្តាល ប្រមូលផ្តុំប្រភពកម្លាំង និងលើកកម្ពស់សមត្ថភាពឲ្យ សកម្មភាពរក្សាសន្តិភាព។
លោកស្រីឯកអគ្គរដ្ឋទូត ង្វៀនភឿងង៉ា សង្កត់ធ្ងន់តួនាទីសាមគ្គីរបស់អាស៊ាន ក្នុងការងារធានារចនាសម្ព័ន្ធសន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់ ជាពិសេសប្រឈមនឹងការប្រែប្រួលស្មុគស្មាញ នៅលើសមុទ្រខាងកើត សកម្មភាពឯកតោភាគីកសាងពង្រីកកោះ ថ្ម ខុសច្បាប់ធ្វើឥទ្ធិពលដល់បរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថេរភាពនៅតំបន់។
លោកស្រីឯកអគ្គរដ្ឋទូតស្នើដល់ភាគីនានា ដែលពាក់ព័ន្ធបញ្ឈប់នូវសកម្មភាពធ្វើឲ្យផ្លាស់ប្តូរស្ថានភាពដើម យោធូបនិយកម្ម ឬធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញថែមទៀត នៅលើសមុទ្រខាងកើត អំពាវនាវដោះស្រាយដោយសន្តិវិធីលើមូលដ្ឋានធម្មនុញ្ញ អង្គការសហប្រជាជាតិ និងលក្ខន្តិកៈមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ពីច្បាប់សមុទ្រឆ្នាំ១៩៨២ គោរពសិទ្ធិសេរីនាវាចរណ៍ អាកាសចរណ៍នៅលើតំបន់ សន្យាអនុវត្តស្មោះត្រង់និងពេញលេញ នូវសេចក្តីប្រកាសពីការប្រតិបត្តិការ នៃភាគីនានា នៅលើសមុទ្រខាងកើត(DOC) និងឆាប់រហ័សសម្រេចបានក្រុមប្រតិបត្តិការ នៃភាគីនានា នៅលើសមុទ្រខាងកើត (COC)។
ក្នុងកិច្ចប្រជុំ ប្រទេសនានាសុទ្ធតែអះអាងតួនាទីសំខាន់ របស់លក្ខន្តិកៈមូលដ្ឋាននិងគោលដៅរបស់ធម្មនុញ្ញ ជាកត្តាស្នូល ដើម្បីកសាងនិងរក្សារចនាសម្ព័ន្ធសន្តិសុខ សមូហភាពអន្តរជាតិមួយ លើកកម្ពស់តម្លៃស្នូលដូចជា គោរពឯករាជ និងសមភាពអធិបតេយ្យ មិនជ្រៀតជ្រែកចូលការងារផ្ទៃក្នុង ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើឬគំរាមគំហែងប្រើអាវុធ និងតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការងារឧបត្ថម្ភដោះស្រាយជម្លោះដោយសន្តិវិធី និងដោះស្រាយបញ្ហាឫស្សគល់ដើម្បីបង្កាជម្លោះ ជាពិសេសក្នុងបរិបទសន្តិសុខ សន្តិភាពតំបន់និងពិភពលោក ត្រូវគំរាមដោយជម្លោះអធិបតេយ្យភាពបូរណភាពទឹកដី ជម្លោះសាសនា ពណ៌សម្បុរ កាត់បន្ថយសព្វាវុធ និយមអាវុធប្រល័យលោកទូទៅ ភេវរកម្មនិយម និងហឹង្សានិយមជ្រុលនាំ ដល់ចរន្តចំណាកស្រុកផ្ទុះឡើង ជំងឺបង្កដោយ virus Ebola Zika និងប្រែប្រួលធាតុអាកាស៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម