• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអូទ្រីស ជំរុញកិច្ចសហប្រតិបត្តិការលើ AI និងសន្តិសុខតាមអ៊ីនធឺណិត

ចុងសប្តាហ៍មុន គណៈប្រតិភូរបស់សមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCA) រួមជាមួយតំណាងក្រសួងនគរបាលវៀតណាម បានជួបធ្វើការជាមួយវិទ្យាស្ថានបច្ចេក វិទ្យាអូទ្រីស (AIT) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI)។

សន្និសីទទ្វេភាគីរវាងសមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិ (NCA) និងវិទ្យាស្ថានបច្ចេកវិទ្យាអូទ្រីស (AIT) នៅថ្ងៃទី ៦ ខែឧសភា។ រូបថត៖ TTXVN

នៅជំនួបធ្វើការ សមាគមបានស្នើឱ្យពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ AIT តាមរយៈទិសដៅសំខាន់ៗរួមមាន៖ ការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ; ធានាសុវត្ថិភាពទិន្នន័យ និងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលអាចទុកចិត្តបាន; ការអនុវត្ត AI និងការវិភាគទិន្នន័យក្នុងការងារធានាសន្តិសុខតាមអ៊ីនធឺណិត; សហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; លើកកម្ពស់ការផ្លាស់ប្តូរអ្នកជំនាញនិងសម្របសម្រួលរៀបចំវេទិកា និងសិក្ខាសាលាអន្តរជាតិជាប្រចាំ។ លើសពីនេះ សមាគមក៏បានស្នើឱ្យពង្រីកការតភ្ជាប់រវាងក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងអនុវត្តន៍គំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ និងបញ្ញាសិប្បនិម្មិតផងដែរ។

ជំនួបធ្វើការគឺជាជំហានបន្តដ៏សំខាន់មួយបន្ទាប់ពីវេទិកាសន្តិសុខតាមអ៊ីនធឺណិតអូទ្រីស-វៀតណាម ឆ្នាំ២០២៦ ដែលរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអូទ្រីសក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែងរវាងភ្នាក់ងារ អង្គការ និងអាជីវកម្មនៃប្រទេសទាំងពីរ៕

តាម vovworld.vn/km-KH

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

Top