• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្តោតលើការអនុវត្តសកម្មភាពការទូតការពារជាតិប្រកបដោយប្រសិទ្ធភាពនៅឆ្នាំ ២០២៦

នាព្រឹកថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក ង្វៀន ទ្រឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានដឹកនាំសន្និសីទដើម្បីស្ដាប់របាយការណ៍ស្តីពីការអនុវត្តសកម្មភាពការទូតការពារជាតិសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

សន្និសីទដើម្បីស្ដាប់របាយការណ៍ស្តីពីការអនុវត្តសកម្មភាពការទូតការពារជាតិសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ (រូបថត៖ គណៈកម្មការរៀបចំ)

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ សកម្មភាពការទូតការពារជាតិបន្តត្រូវបានអនុវត្តន៍យ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលលេចធ្លោជាច្រើន​ ហើយភារកិច្ចជាច្រើនត្រូវបានសម្រេចយ៉ាងល្អឥតខ្ចោះ។

ថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និសីទ លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង បានស្នើឱ្យភ្នាក់ងារ និងអង្គភាពនានា ធ្វើការស្រាវជ្រាវ និងព្យាករណ៍ស្ថានភាពដោយម្ចាស់ការ កែលម្អគុណភាពនៃការធ្វើសេនាធិការយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសជិតខាង ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃណី ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លើសពីនេះ បង្កើនការសម្របសម្រួលក្នុងការអនុវត្តសកម្មភាពការទូតការពារជាតិពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការសហប្រតិបត្តិការអន្តរជាតិសំខាន់ៗផ្សេងទៀត។ បន្តជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ការទូតព្រំដែន កិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការជួបប្រាស្រ័យមិត្តភាពការពារជាតិជាមួយប្រទេសដទៃទៀត។

លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង ក៏បានក្រើនរំលឹកផងដែរថា ភ្នាក់ងារនិងអង្គភាពនានា ចាំបាច់ត្រូវសម្របសម្រួលរៀបចំយ៉ាងហ្មត់ចត់លើគ្រប់ទិដ្ឋភាពនូវសកម្មភាពការទូតការពារជាតិសំខាន់ៗនៅក្នុងឆ្នាំនេះ ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់; កិច្ចសន្ទនា Shangri-La លើកទី ២៣; ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី ៣; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ ២០២៦ តាមទិសដៅទំនើប វិជ្ជាជីវៈ ដើម្បីលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិ៕

តាម vovworld.vn/km-KH

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

Top