• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាមនិងគុយបាឯកភាពគ្នារឹតបន្តឹងនិងធ្វើឱ្យទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅ

តបតាមការអញ្ជើញរបស់លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel Bermudez សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀនសួនភុក (Nguyen Xuan Phuc) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាមបានអញ្ជើញ​ទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវកា រនៅសាធារណរដ្ឋគុយបា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ ។

ជោគជ័យពិសេសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបារបស់ ប្រធានរដ្ឋ លោក ង្វៀនសួនភុក (Nguyen Xuan Phuc) គឺជាការដែលប្រទេសទាំងពីរបានចរចានិងឯកភាពគ្នាថា វៀតណាមនឹងទិញវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ១០ លានដូសពីគុយបា។ នេះគឺជាលទ្ធផលពិសេសដែលបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមនិងគុយបា ថែមទាំងនេះគឺជាសមិទ្ធផលដ៏ធំធេងក្នុងវិស័យការទូតវ៉ាក់សាំងរបស់វៀតណាម ផងដែរ។

ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសគុយបារបស់ប្រមុខនៃប្រទេសមួយ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ -១៩ និងបានធ្វើឡើងក្នុងឱកាសខួបលើកទី ៦១ នៃការបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម -គុយបា។


នៅរសៀលថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងនៅតំបន់) នៅវិមានបដិវត្តនៅទីក្រុង Havana លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាប្រធានារដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ កិច្ចពិភាក្សាការងារ ជាមួយប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម ក្នុងឱកាសអញ្ជើញបំពេញទៅទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋគុយបា។ នៅក្នុងរូបថត៖ ប្រធានរដ្ឋ លោកលោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel អញ្ជើញត្រួងកងពលកិត្តិយស ។ រូបថត៖ ថុងញឹត / VNA


ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc)ជួបសន្ទនាជាមួយ លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel ។ រូបថត៖ ថុងញឹត / VNA


លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel បានបំពាក់មេដាយ Jose Marti ជូនដល់ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ។ រូបថត៖ ថុងញឹត / VNA


ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និងលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញឹត / VNA


ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និងលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋ លោក Miguel Díaz-Canel អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញឹត / VNA


មុននេះនាព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández។ រូបថត៖ ថុងញឹត / VNA


ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានប្រគល់សៀវភៅចំនួន ៣ ក្បាលដែលមានចំណងជើងថា “លោក Fidel Castro Ruz ជនបដិវត្តន៍អន្តរជាតិដ៏អស្ចារ្យ” ជូនប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ។ រូបថត៖ ថុងញឹត / VNA
 

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងជិតដល់ខួបលើកទី ៤៨ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់អគ្គមេបញ្ជាការលោក Fidel Castro Ruz មកកាន់ប្រទេសវៀតណាម នៅខែកញ្ញាឆ្នាំ ១៩៧៣ និងខួបលើកទី ៥៥ នៃកិច្ចប្រជុំរបស់លោកប្រធានហូជីមិញជាមួយនាយឧត្តមសេនីយ៍ រដ្ឋមន្រ្តីក្រសួងកងកម្លាំងប្រដាប់​អាវុធបដិវត្ត លោក  Raul Castro Ruz (ខែតុលាឆ្នាំ ១៩៦៦)។

ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៨-២០ ខែកញ្ញា ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនា ពិភាក្សាជាមួយ​ថ្នាក់ដឹកនាំបក្ស រដ្ឋគុយបានិងមានសកម្មភាពមួយចំនួន ដើម្បីពង្រីកចំណងមិត្តភាព សាមគ្គីភាពរវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-គុយបាឡើងដល់កម្រិតខ្ពស់ថ្មីមួយ។.

នៅក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធានរដ្ឋគុយបា លោក Miguel Diaz Canel បានឯកភាពថា នាពេលខាងមុខភាគីទាំងពីរគួរតែបន្តពង្រឹងទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាភាពទៀងទាត់និងភាពបត់បែន បង្កើនប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ សម្របសម្រួលជាមួយគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យបានច្រើនបំផុតអាទិភាពនៃកិច្ចព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលសមស្របនឹងសក្តានុពលនិងទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ។



នាព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីគុយបា លោក Marrero Cruz ។ រូបថត៖ ថុងញឹត / VNA


ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីគុយបា លោក Marrero Cruz ។
រូបថត៖ ថុងញឹត / VNA

ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងសុខាភិបាលនិងឧស្សាហកម្មជីវឱសថគុយបា ទោះបីជាមិនទាន់បញ្ចប់ការចាក់វ៉ាក់សាំងក្នុងស្រុកក៏ដោយ ប៉ុន្តែគុយបាបានចែករំលែកនិងផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការផ្គត់ផ្គង់និងផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់វៀតណាម ។

ជាពិសេសក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណរដ្ឋគុយបារបស់ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជាបឋម ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរបានបញ្ចប់ការចរចានិងធ្វើបែបបទ ដើម្បីចុះហត្ថលេខាលើឯកសារមួយអំពីការដែលវៀតណាមបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ចំនួន ៥ លានដូស។ ក្នុងពេលជាមួយគ្នានេះ វៀតណាមបានស្នើឱ្យគុយបាបញ្ចប់បែបបទអំពីការផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់វ៉ាក់សាំងសម្រប់កុមារឱ្យបានឆាប់រហ័ស តាមបទបញត្តិ ដើម្បីវៀតណាមបន្តទិញវ៉ាក់សាំងប្រភេទនេះចំនួន ៥ លានដូសទៀត។

ក្រៅពីវ៉ាក់សាំងការពារកូវីដ ១៩ ក្រសួងសុខាភិបាលវៀតណាមក៏បានស្នើឱ្យគុយបាស្រាវជ្រាវនិងផ្ទេរការផលិតថ្នាំសម្រាប់ការព្យាបាលជំងឺដែលមិនអាចព្យាបាលបាន ដូចជា មហារីក ជំងឺពាក់ព័ន្ធនឹងខួរក្បាល។ ល។ ជាវិស័យដែលគុយបាបានទទួលជោគជ័យហើយ។

ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានប្រកាសពីការសម្រេចចិត្តអំពីការជូនប្រជាជនគុយបានូវអំណោយជាអង្ករចំនួន ៥.០០០ តោននិងឧបករណ៍ពេទ្យមួយចំនួន។

 


នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី La Habana ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា នៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ (Ho Chi Minh)។ រូបថត៖ VNA


នារសៀលថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី Havana ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកនិងមកទស្សនា មណ្ឌលរំលឹកអនុស្សាវរិយ៍វិរៈបរុសជាតិ លោក Jose Marti ។ រូបថត៖ ថុងញឹត / VNA


ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាមណ្ឌលរំលឹកអនុស្សាវរិយ៍វិរៈបរុសជាតិ លោក Jose Marti ។
រូបថត៖ ថុងញឹត / VNA



បន្តដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅសាធារណរដ្ឋគុយបា នៅរសៀលថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា នៅទីតម្កល់សពរបស់មគ្គុទេស លោក Fidel Castro នៅទីក្រុង Santiago។  រូបថត៖ ថុងញឹត / VNA


នារសៀលថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ តាមម៉ោងតំបន់) ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កានិងមកទស្សនាមណ្ឌលរំលឹកអនុស្សវរិយ៍វីរៈបរុសជាតិ Jose Marti នៅទីក្រុង Santiago ។ រូបថត៖ ថុងញឹត / VNA


ក្នុងដំណើរទស្សនកិច្ចនេះក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋគុយបា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធាន​រដ្ឋ Miguel Diaz Canel បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់មេដាយ Jose Marti ជូន ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោក ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងគុយបានិងវៀតណាម។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសគុយបារបស់ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ។

មុននឹងចាកចេញពីប្រទេសគុយបា ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា នៅមណ្ឌលរំលឹកអនុស្សាវរីយ៍វីរៈបរុសជាតិ Jose Marti និងដាក់កម្រងផ្កានៅទីតម្កល់សពមគ្គុទេស លោក  Fidel Castro នៅទីក្រុង Santiago ។ 

ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marero Cruz និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo ផងដែរ។


នៅក្នុងកិច្ចពិភាក្សាទាំងនោះ ថ្នាក់ដឹកនាំគុយបាបានកោតសរសើរចំពោះ​​សារៈសំខាន់ពិសេសនៃដំណើរទស្សនកិច្ចនេះ ហើយសង្កត់ធ្ងន់ថា ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេស​គុយបា នៅពេលនេះបង្ហាញពីការគោរពស្រឡាញ់និងយកចិត្តទុកដាក់ជាពិសេស​របស់បក្ស រដ្ឋ ប្រជាជនវៀតណាមនិងបុគ្គលប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ចំពោះការពង្រឹងនិងពង្រីកឥតឈប់ឈរចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សាអំពីវិធានការជាក់លាក់ ដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យ​ជាច្រើនរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនាជាមួយមគ្គុទេសបដិវត្តន៍គុយបា នាយឧត្តមសេនីយ៍ លោក Raul Castro Ruz ។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានបញ្ជាក់ពីភាពស៊ីជម្រៅជាប្រវត្តិសាស្ត្រនិងលក្ខណៈពិសេសនៃទំនាក់ទំនងវៀតណាម-គុយបា ការបន្តទំនាក់ទំនងដ៏ជិតស្និទ្ធ ជួយគ្នាទៅវិញទៅមកនិងភាពជឿជាក់គ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបរិបទបច្ចុប្បន្ន។

សមមិត្ត Raul Castro Ruz បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាម កាលពី ៥៥ ឆ្នាំមុន នៅក្នុងសម័យសង្គ្រាម (ខែតុលាឆ្នាំ ១៩៦៦) ហើយបានមានប្រសាសន៍ថា ជំនួបជាមួយលោកប្រធានហូជីមិញត្រូវបានរក្សាទុកដូចជាការចងចាំដ៏មានតម្លៃបំផុតមួយក្នុងជីវិតបដិវត្តន៍របស់លោក ។

 


ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់ក) នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានមកសម្តែងការគួរសមចំពោះនាយឧត្តមសេនីយ៍ លោក Raul Castro Ruz ។ រូបថត៖ថុងញឹត / VNA 


នាថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិនិយោគគុយបា លោក Rodrigo Malmierca Diaz ។ រូបថត៖ ថុងញឹត / VNA


នាព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលការស្រាវជ្រាវលើហ្សែននិងបច្ចេកវិទ្យាជីវសាស្រ្ត - CIGB ។ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញឹត / VNA

មុននេះនារសៀលថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី La Habana លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបអនុប្រធានទី ១ នៃវិទ្យាស្ថានគុយបាដើ ម្បីមិត្តភាពជាមួយប្រជាជាតិ (ICAP) លោកស្រី Noemi Rabaza Fernandesz ប្រធានសមាគមមិត្តភាពគុយបា - វៀតណាម លោកស្រី Yolanda Ferrer Gomez និងតំណាងថ្នាក់ដឹកនាំសាលាប្រធានហូជីមិញ,សាលាង្វៀនវ៉ាន់ត្រុយ (Nguyen Van Troi) និង សាលាវ៉ូ ធីថាំង (Vo Thi Thang)។
ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប អនុប្រធានទី ១ វិទ្យាស្ថានគុយបា ដើម្បីមិត្តភាពជាមួយប្រជាជាតិ លោកស្រី Noemi Rabaza Fernandesz ។ រូបថត៖ ថុងញឹត / VNA


ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជាមួយប្រតិភូនិងប្រជាជនវៀតណាមដែលកំពុងរស់នៅសិក្សានិងធ្វើការនៅប្រទេសគុយបា។
រូបថត៖ ថុងញឹត / VNA

 

ជំរុញការជួបប្រាស្រ័យទាក់ទងគ្នាវាងប្រជាជននិងប្រជាជន ប្រធានរដ្ឋ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏បានចំណាយពេលវេលា ដើម្បីជួបនិងចែករំលែកព័ត៌មានជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានគុយបា ដើម្បីមិត្តភាពជាមួយប្រជាជាតិ (ICAP) សមាគមមិត្តភាពគុយបា-វៀតណាមនិងតំណាងថ្នាក់ដឹកនាំសាលាដែលមានឈ្មោះលោកប្រធានហូជីមិញ សាលាង្វៀនវ៉ាន់ត្រុយ (Nguyen Van Troi) និង សាលាវ៉ូ ធីថាំង (Vo Thi Thang)។ ទន្ទឹមនឹងនោះ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញទៅទស្សនាស្ថានទូតនិងជួបជាមួយសហគមន៍ជនជាតិវៀតណាមនៅប្រទេសគុយបាផងដែរ។

លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏ទទួលជួបអគ្គនាយកតំបន់អភិវឌ្ឍពិសេស Mariel អញ្ជើញទៅបំពេញទស្សនា នៅមជ្ឈមណ្ឌលស្រាវជ្រាវលើហ្សែននិងបច្ចេកវិទ្យា ជីវសាស្ត្រ (CIGB) ដែលជាអង្គការឈានមុខគេក្នុងឧស្សាហកម្មបច្ចេកវិទ្យា ជីវសាស្ត្រនៅប្រទេសគុយបា។

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរបស់ប្រធានរដ្ឋ លោកង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋវៀតណាម បន្តបង្ហាញពីស្មារតីនៃការគោរពនិងការប្តេជ្ញាចិត្ត ដើម្បីពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់អំពីសាមគ្គីភាពនិងការគាំទ្ររបស់វៀតណាមដោយមិនប្រែប្រួលជានិច្ចចំពោះបុព្វហេតុបដិវត្តន៍ប្រជាជនគុយបាជាបងប្អូន៕





ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទំនាក់ទំនងសាមគ្គីជាប្រពៃណីសាមគាំទ្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបងប្អូនវៀតណាម-គុយបាបានយកចិត្តទុកដាក់ ពង្រឹងនិងលើកកម្ពស់ឥតឈប់ឈរ ហើយលូតលាស់នៅគ្រប់វិស័យ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង


ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top