• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា

នារសៀលថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) តំណាងឲ្យលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញមកអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អញ្ជើញទទួលជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP)។ រូបថត៖ VNA

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រគណបក្សប្រជាជនកម្ពុជា និងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា ក៏ដូចជាចំណងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងបីគឺវៀតណាម ឡាវ និងកម្ពុជា។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានចែករំលែកផងដែរថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅពេលពិចារណាលើបញ្ហាអន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ការបន្តរក្សាទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងជាមួយកម្ពុជា គឺមានអត្ថន័យជាយុទ្ធសាស្ត្រនិងសារសំខាន់ខ្លាំងណាស់ ចំពោះស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ក៏ដូចជាចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកផងដែរ។

រីឯខ្លួនវិញ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកអគ្គលេខាបក្ស តូ ឡឹម បក្ស រដ្ឋ និងប្រជាជនវៀតណាម នឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទាំងពីរ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងភរិយា នាថ្ងៃទី ២៦ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា។

Top