• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍសេដ្ឋកិ្ចចឯកជន៖ ការ ផ្លាស់ប្តូរផ្នត់គំនិត

ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន គឺជាខ្លឹមសារមួយដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់បំផុតនូវការផ្លាស់ប្តូរផ្នត់គំនិតសេដ្ឋកិច្ចនៅវៀតណាម ក្នុងរយៈពេលជាងបួនទសវត្សរ៍នៃកិច្ចការផ្លាស់ប្តូរថ្មី (Doi Moi)។ ពីវិស័យមួយដែលត្រូវបានចាត់ទុកជាវិស័យ "បំពេញបន្ថែម" សេដ្ឋកិច្ចឯកជនត្រូវបានអះអាងជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលរួមចំណែកដល់កំណើន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ។
រូបភាព៖ VGP

ផ្នត់គំនិតនេះ បន្តត្រូវបានបញ្ជាក់នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤ នៅពេលដែលបានកំណត់ថា សមាសភាពសេដ្ឋកិច្ចនេះគឺជា កម្លាំងចលករដ៏សំខាន់បំផុត នៃសេដ្ឋកិច្ចជាតិ។                        

“សេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយបានសង្កត់ធ្ងន់លើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ខ្ញុំគិតថា ឱកាសនៅតែមានច្រើនជាងបញ្ហាប្រឈម។ ដូច្នេះហើយ យើងត្រូវតែខិតមកជិត និងចាប់យកឱកាសទាំងនេះដើម្បីធ្វើសមាហរណកម្មទៅក្នុងស្ថានភាពថ្មី។ សហគ្រាសនឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលខាងមុខ។

“យើងមានទំនុកចិត្តយ៉ាងខ្លាំងលើគោលនយោបាយរបស់បក្ស និងរដ្ឋ លើគ្រប់វិស័យដែលជះឥទ្ធិពលដល់សហគ្រាស ដូចជាដីធ្លី នីតិវិធីរដ្ឋបាល ប្រាក់កម្ចី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...។ នៅពេលដែលសហគ្រាសយើងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយទាំងនេះ វានឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ”។

ចំណាប់អារម្មណ៍របស់ធុរជនទាំងនេះ បានឆ្លុះបញ្ចាំងមួយផ្នែកអំពីការរំពឹងទុករបស់សហគមន៍ធុរកិច្ចវៀតណាម ទាក់ទងនឹងការសម្រេចចិត្តសំខាន់ៗរបស់ប្រទេសជាតិនាពេលថ្មីៗនេះ ដែលកំណត់សេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់បំផុតនៃការអភិវឌ្ឍ។ ទំនុកចិត្តនេះ គឺជាលទ្ធផលនៃដំណើរ ៤០ ឆ្នាំផ្លាស់ប្តូរថ្មីផ្នត់គំនិត ដោយសុក្រឹត្យការយល់ដឹងជាបណ្ដើរៗ និងបញ្ជាក់ពីតួនាទីមជ្ឈភាព របស់សេដ្ឋកិច្ចឯកជនក្នុងការអភិវឌ្ឍប្រទេសជាតិ។

ចាប់ពីមហាសន្និបាតលើកទី ៦ របស់បក្ស សេដ្ឋកិច្ចឯកជនត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃសេដ្ឋកិច្ចពហុវិស័យ ហើយរហូតដល់មហាសន្និបាតលើកទី ៩ ទី ១០ និងទី ១១ វិស័យនេះត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍ ហើយអះអាងពីតួនាទីរបស់ខ្លួនក្នុងការកៀងគរធនធានសង្គម។ បន្ទាប់នោះ  នៅក្នុងមហាសន្និបាតលើកទី ១២ ជាលើកដំបូងដែលសេដ្ឋកិច្ចឯកជនត្រូវបានកំណត់ជាកម្លាំងចលករដ៏សំខាន់; នៅក្នុងមហាសន្និបាតលើកទី ១៣ វិស័យនេះត្រូវបានបញ្ជាក់ជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចជាតិ។ សេចក្តីសម្រេចចិត្តលេខ ៦៨ បានបង្កើតការទម្លុះទំលាយក្នុងការត្រិះរិះ ដោយបញ្ជាក់យ៉ាងច្បាស់ពីតួនាទីមជ្ឈភាពរបស់សេដ្ឋកិច្ចឯកជនក្នុងការជំរុញកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកវេជ្ជបណ្ឌិត Nguyen Hong Hai អាណិកជនវៀតណាមនៅអូស្ត្រាលី ជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ Vin និងជាអ្នកប្រាជ្ញ Fulbright នៅសាកលវិទ្យាល័សហរដ្ឋអាមេរិក បានអត្ថាធិប្បាយថា៖ 

“ការផ្លាស់ប្តូរផ្នត់គំនិតនេះ គឺជាជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងដាច់ខាត នៅពេលដែលសេដ្ឋកិច្ចឯកជនត្រូវបានទទួលស្គាល់ និងលើកតម្កើងដោយសេចក្តីសម្រេចចិត្តបែបនេះ។ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកថា ស្មើភាពជាមួយសេដ្ឋកិច្ចរដ្ឋ និងសមាសភាពសេដ្ឋកិច្ចផ្សេងទៀត ដោយត្រូវទទួលស្គាល់ជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ។ នេះគឺជាចំណុចដ៏មានសារៈសំខាន់ណាស់។ ការផ្លាស់ប្តូរផ្នត់គំនិតនេះ ខ្ញុំគិតថា ដំបូងឡើយគឺចេញពីតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រទេសជាតិ នៅពេលដែលយើងបានអភិវឌ្ឍដល់កម្រិតណាមួយគឺទាមទារឱ្យមានការផ្លាស់ប្តូរដើម្បីអភិវឌ្ឍន៍បន្ថែមទៀត។ បើមិនដូច្នេះទេ យើងនឹងនៅទ្រឹងមួយកន្លែង ឬសម្បីតែប្រឈមនឹងហានិភ័យរឺរយ៉ាវក៏ដោយ។ ទីពីរ ការផ្លាស់ប្តូរផ្នត់គំនិតនេះ ក៏កើតចេញពីការប្រែប្រួលនៃតំបន់ និងពិភពលោកផងដែរ”។

ការផ្លាស់ប្តូរផ្នត់គំនិតពី "ការអនុញ្ញាតឱ្យអភិវឌ្ឍន៍" ទៅជា "ម្ចាស់ការបង្កើតបរិយាកាសអភិវឌ្ឍន៍" ក្នុងនោះ រដ្ឋដើរតួនាទីជាអ្នកអមដំណើរ ជួយលុបបំបាត់ឧបសគ្គខាងស្ថាប័ន និងចូលប្រើប្រាស់ធនធាន បានជួយឱ្យសហគ្រាសឯកជនមានទំនុកចិត្ត និងកម្លាំងចលករបន្ថែមទៀត ដើម្បីចាប់ផ្តើមអាជីព និងច្នៃប្រឌិត។ សារជីវកម្មឯកជនធំៗជាច្រើនបានធ្ចើជាម្ចាស់លើបច្ចេកវិទ្យា និងវិនិយោគលើវិស័យដែលកាលពីមុនត្រូវបានគ្រប់គ្រងដោយវិស័យរដ្ឋតែប៉ុណ្ណោះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ឡូជីស្ទិក ឧស្សាហកម្មកែច្នៃ ផលិតកម្ម និងបច្ចេកវិទ្យាខ្ពស់។ លោក Mai Huu Tin ប្រធាន U&I Group សមាជិកក្រុមប្រឹក្សាស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន បានចាត់ទុកថា៖ 

“ក្នុងវិស័យនីមួយៗ សុទ្ធតែមានសហគ្រាសឈានមុខគេ។ ក្រៅពីការដើរជួរមុខក្នុងវិស័យរបស់ខ្លួន ពួកគេថែមទាំងមានបំណងចង់កសាងវិស័យនោះឱ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាបន្ថែមទៀតផងដែរ។ ពួកគេមិនអាចធ្វើកិច្ចការនេះតែម្នាក់ឯងបានទេ ប៉ុន្តែត្រូវតែកសាង ប្រព័ន្ធអេកូឡូស៊ី (Ecosystem) នៅក្នុងវិស័យនីមួយៗ។ ប្រព័ន្ធអេកូឡូស៊ីនោះហើយគឺជាទីតាំងតភ្ជាប់សហគ្រាសធុនតូច និងមធ្យម ឬសូម្បីតែសហគ្រាសធុនមីក្រូ ដើម្បីរួមចំណែកដល់ការរីកចម្រើននៃវិស័យនោះ។ នេះក៏ជាវិធីសាស្ត្រមួយដើម្បីឱ្យយើងមានមូលដ្ឋានក្នុងការរំពឹងទុកនូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតពីរខ្ទង់ប្រចាំឆ្នាំ និងបន្តបន្ទាប់ក្នុងរយៈពេលច្រើនឆ្នាំ"។

ផ្នត់គំនិតត្រូវបានបង្កើតឡើង ស្ថាប័នត្រូវបានដោះស្រាយដោយសមកាលកម្ម ដើម្បីប្រែក្លាយការយល់ដឹងឱ្យក្លាយទៅជាកម្លាំងចលករអភិវឌ្ឍន៍ជាក់ស្តែង។ ក្នុងបរិបទដែលប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដំណាក់កាល ២០២៦-២០៣០ តួនាទីនៃសេដ្ឋកិច្ចឯកជនបន្តត្រូវបានអះអាងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើន ឆ្ពោះទៅរកគោលដៅនៅឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសដ៏រឹងមាំ មានកម្រិតតំបន់ និងពិភពលោក និងចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងភរិយា នាថ្ងៃទី ២៦ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា។

Top