• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-សាធារណរដ្ឋឆែក ខិតខំសម្រេចបានទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារ

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ (តាមម៉ោងក្នុងស្រុក) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក នៅទីក្រុង Prague នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - ឆែក។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ឆែក។ រូបថត៖ Vu Khuyen/VOV

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើថា អាជីវកម្មនៃប្រទេសទាំងពីរតភ្ជាប់យ៉ាងសកម្មជាមួយគ្នាទៅវិញទៅមក ពឹងផ្អែកលើប្រៀបខ្លាំងរបស់គ្នា ដើម្បីធ្វើអាជីវកម្ម អភិវឌ្ឍន៍ ធ្វើពិពិធកម្មផលិតផល ទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសផ្តោតសំខាន់លើឧស្សាហកម្មដែលកំពុងរីកចម្រើន ដូចជាការផលិតបន្ទះឈីប ទិន្នន័យធំ បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាពពក អ៊ីនធឺណែតតភ្ជាប់វត្ថុទាំងឡាយ ជីវបច្ចេកវិទ្យា អុបទិកអេឡិចត្រូនិចជាដើម។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទំហំពាណិជ្ជកម្មចំនួន ៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំខាងមុខ។ វៀតណាមកំពុងជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីជួយសម្រួលការវិនិយោគរវាងប្រទេសទាំងពីរ បង្កើនទុនវិនិយោគរបស់សហគ្រាសឆែកនៅវៀតណាម ឡើងដល់ ២-៣ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top