• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអាមេរិក ជំរុញការចរចាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC លើកទី៣១ (MRT ៣១) នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល លោក Nguyen Hong Dien បានជួបសន្ទនាថ្នាក់រដ្ឋមន្ត្រីដោយផ្ទាល់ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក Jamieson Greer ។
សម័យចរចាបានប្រព្រឹត្តទៅក្នុងស្មារតីស្មោះត្រង់ និងស្ថាបនា បើកចំហ និងបត់បែន បង្ហាញពីការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ភាគីទាំងពីរ ក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគប្រកបដោយស្ថិរភាព ផលប្រយោជន៍សុខដុមរមនា។ រូបថត៖ VOV

នេះជាជំនួបចរចាថ្នាក់រដ្ឋមន្ត្រីដោយផ្ទាល់លើកដំបូងរវាងវៀតណាមនិងអាមេរិក បន្ទាប់ពីសម័យចរចាតាមអ៊ីនធឺណិតកាលពីថ្ងៃទី ១២ មេសា សំដៅចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកវៀតណាម-អាមេរិក ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ការចរចាបានប្រព្រឹត្តទៅក្នុងស្មារតីស្ថាបនា និងបើកចំហ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពខ្ពស់លើបញ្ហាគោលការណ៍ វិធីសាស្រ្តអភិក្រម តម្រង់ទិសសម្រាប់ខ្លឹមសារនិងផែនការចរចា បង្កើតមូលដ្ឋានគ្រឹះសម្រាប់សម័យចរចាបន្ទាប់ ដើម្បីសម្រេចបានលទ្ធផលវិជ្ជមាន។

តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈនិងភាពម្ចាស់ការរបស់វៀតណាមក្នុងការរៀបចំយ៉ាងសកម្ម សម្រាប់ការចរចាររវាងភាគីទាំងពីរ ហើយបានឯកភាពជាមូលដ្ឋានចំពោះវិធីសាស្រ្តនិងសំណើរបស់វៀតណាម ដោយសង្ឃឹមថា ការចរចាកម្រិតបច្ចេកទេសនាប៉ុន្មានថ្ងៃខាងមុខនឹងសម្រេចបានលទ្ធផលវិជ្ជមាន រួមចំណែកដល់ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ចំនួនពីរ

រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ចំនួនពីរ

សេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ចូលជាធរមានចាប់ពីថ្ងៃទី ១៧ ឧសភា តទៅ។

Top