នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ទីក្រុងហូជីមិញ បានរៀបចំពិធីបើកការតាំងពិព័រណ៌ “លោកប្រធានហូជីមិញ - វីរៈបុរសជាតិដ៏មហិមារ គំរូដ៏ភ្លឺស្វាងនៃសីលធម៌ បញ្ញា ស្មារតី និងសុភនិឆ្ច័យរបស់ប្រជាជាតិវៀតណាម និងសម័យកាល”។
រូបថតអំពីក្រុមគ្រួសារនិងសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ (រូបថត៖ VOV)
ការតាំងពិព័រណ៍នេះបាន ធ្វើឡើងនៅទីតាំងចំនួន ៣ ដោយដាក់តាំងរូបថតជាង ២០០ សន្លឹកស្ដីពី ជីវិតរបស់លោកប្រធានហូជីមិញតាំងពីកុមារភាពរហូតដល់ពេលដែលលោកសម្រេច ចិត្តចាកចេញទៅស្វែងរកមាគ៌ាសង្គ្រោះប្រទេស; សេចក្តីស្រឡាញ់របស់លោកប្រធាន ហូជីមិញចំពោះភាគខាងត្បូងក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូបដិវត្តន៍; គំរូរបស់លោក ប្រធានហូជីមិញអំពីស្មារតីសិក្សាដោយខ្លួនឯង និងការសិក្សាពេញមួយជីវិត។ លើសពី នេះ ការតាំងពិព័រណ៌ក៏បង្ហាញស្នាដៃសៀវភៅ កាសែត និងទស្សនាវដ្ដីគំរូមួយចំនួន ដែលលោកប្រធានហូជីមិញបានសរសេរ ឬដឹកនាំការនិពន្ធដោយផ្ទាល់ ក្នុងអំឡុង ពេលធ្វើសកម្មភាពបដិវត្តន៍ផងដែរ។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១១ ខែមិថុនា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម