ធនាគារពិភពលោក (WB) នាពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា "វិបត្តិដឹកជញ្ជូនទំនិញនៅសមុទ្រក្រហមកាន់តែអាក្រក់ទៅៗ៖ ផលប៉ះពាល់ និងយថាទស្សន៍" ដោយឲ្យដឹងថា ការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលជាផ្លូវដ៏សំខាន់សម្រាប់ប្រហែលជិតមួយភាគបីនៃចរាចរណ៍កុងតឺន័រសកលបានបង្កឱ្យមានការអាក់ខានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពដែនសមុទ្រក្នុងតំបន់ និងពិភពលោក។
យោងតាមរបាយការណ៍របស់ WB នៅចុងឆ្នាំមុន ប្រហែលមួយឆ្នាំបន្ទាប់ ពីវិបត្តិបានចាប់ផ្តើម
ចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ព្រែកជីកស៊ុយអេរបស់ អេហ្ស៊ីប និងច្រកសមុទ្រ Bab
El-Mandeb ដែលធ្លាប់ដឹកចំនួន ៣០% នៃចរាចរណ៍កុងតឺន័ររបស់ពិភពលោក
បានធ្លាក់ចុះ ៣ ភាគ ៤ ដោយបង្ខំឱ្យកប៉ាល់ធ្វើដំណើរតាមផ្លូវវាងជុំវិញ Cape of
Good Hope របស់ទ្វីបអាហ្រ្វិក
ដែលចរាចរណ៍ផ្លូវសមុទ្របានកើនឡើងដល់ជាង ៥០%។
ប្រការនេះបានបណ្តាលឱ្យថ្លៃដឹកជញ្ជូនសកលកើនឡើង ១៤១%
បើប្រៀបធៀបទៅនឹងកម្រិតមុនវិបត្តិ។
របាយការណ៍នេះបានឲ្យដឹងថា
ចម្ងាយធ្វើដំណើរដោយកប៉ាល់ដឹកទំនិញ និងនាវាដឹកប្រេងឆ្លងកាត់សមុទ្រក្រហមបានកើនឡើង
៤៨% និង ៣៨% រៀងគ្នាបើធៀបនឹងមុន។ ខណៈពេលដែលការកើនឡើងនៃពេលវេលាធ្វើដំណើរគឺរហូតដល់
៤៥% សម្រាប់កប៉ាល់ដឹកទំនិញ និង ២៨% សម្រាប់នាវាដឹកប្រេង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម