វិចិត្រករ ធុយយឿង (Thuy Duong) - ភាពប្រឌិត និងការពិតក្នុងគំនូរ

សិល្បៈ

វិចិត្រករ ធុយយឿង (Thuy Duong) - ភាពប្រឌិត និងការពិតក្នុងគំនូរ

វិចិត្រករ ធុយយឿង (Thuy Duong) ស្រលាញ់ការងាររបស់គាត់ណាស់ គាត់ធ្វើការឥតឈប់ឈរ ប៉ុន្តែមិនបែកគ្នាពីជីវិតប្រចាំថ្ងៃនោះទេ នោះគឺជាប្រការអាថ៌កំបាំងដែលវិចិត្រកររូបនេះមានគម្រងគំនូរយ៉ាងច្រើន។

 

រូបថតរបស់វិចិត្រករ ធុយយឿង (Thuy Duong)។

ឈ្មោះពិតរបស់វិចិត្រករ ធុយយឿង (Thuy Duong) គឺ យឿង​តុ​ន​គ្វឹក​ធុយ (Duong Ton Quoc Thuy)។ គាត់កើត និងធំធាត់នៅតំបន់​សមុទ្រ​ វ៉ាន​យ៉ា (Van Gia) ខេត្ត ខាញ​ហ័រ (Khanh Hoa)។ សម្រស់ដ៏អស្ចារ្យនៃស្រុកកំណើតរបស់គាត់បានធ្វើឱ្យគាត់មានក្តីប្រាថ្នាចង់គូរ និងបង្ហាញរូបភាពនៃជីវិតរបស់នៅ​ នៅតំបន់នេះ។

មុននឹងផ្តោតលើការគូរគំនូរ វិចិត្រករ ធុយយឿង (Thuy Duong) គឺជាស្ថាបត្យករម្នាក់។ ​​គេ​បាន​ប៉ានស្មានថា រូបរាងស្ថាបត្យកម្មនឹងបានបញ្ចូលយ៉ាងជ្រៅនៅក្នុងគំនូររបស់គាត់ ហើយស្នាដៃរបស់គាត់​នឹង​មានតែគំនូរផ្ទះ ប៉ុន្តែក្រឡេកមើលស្នាដៃរបស់គាត់ ទស្សនិកជននឹងភ្ញាក់ផ្អើលនៅពេលដឹងថា វិចិត្រករបានបំបែកចេញពីស្តង់ដារនៃប្លុក​និងក្រាហ្វិក ដើម្បីជ្រមុជខ្លួនទាំងស្រុងនៅក្នុងការលាយពណ៌ៗដោយចៃដន្យ។

ស្នាដៃរបស់គាត់ភាគច្រើនបង្ហាញពីការនឹករលឹកដល់កន្លែងដែលគាត់បានឆ្លងកាត់ មនុស្សដែលគាត់ធ្លាប់ស្រលាញ់ និងដំណើរដែលគាត់បានទៅ។ ពេលខ្លះលេចចេញនៅក្នុងរូបភាពគឺការគំនិតររបស់វិចិត្រករ ធុយយឿង ( Thuy Duong) ដែលបានបង្ហាញតាមរយៈទេសភាពព្រៃស្ងាត់ជ្រងំ ឆ្នេរសមុទ្រខ្សាច់ និងផ្ទៃមេឃពណ៌ប្រផេះ។ ផ្ទាំងគំនូរ ធុយយឿង (Thuy Duong) មានមុំផ្ទុយគ្នាយ៉ាងខ្លាំង ជួនកាលច្បាស់ និងភ្លឺ ហើយជួនកាលស្រអាប់ និងស្ងាត់។ វាប្រហែលជាដង្ហើមនៃជីវិតដែលគាត់បានស្រូបចូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

 

 

មីៗនេះគាត់បានបើកការតាំងពិពណ៌គំនូរ "ធុយខូក (Thuy Khuc)" នៅឯ Friend's House ដែលដាក់តាំង​ស្នាដៃរបស់គាត់ ក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះគឺជាកន្លែងដែលគាត់និងមិត្តភក្តិជិតស្និទ្ធរបស់គាត់ចែករំលែកចំណង់ចំណូលចិត្តរបស់ពួកគេចំពោះការគូរគំនូ។ ការតាំងពិពណ៌គំនូរ "ធុយខូក (Thuy Khuc)" បាន​រៀបចំ​ក្នុង​ ៣ កន្លែង ៖ កន្លែងទី១ គឺ បទចម្រៀងនូវជីវភាពរស់នៅ កន្លែងទី២ គឺ ដែននៃការគិតគូរ និងកន្លែងចុងក្រោយគឺ ចម្រៀងសុបិនស្រមើស្រមៃ

នៅក្នុងកន្លែង​ទីមួយ និងទីពីរ វិចិត្រករបាន។ នៅដំណាក់កាលនេះពណ៌រស់រវើកត្រូវបានប្រើសម្រាប់ការឆ្លុះបញ្ចាំងពីជីវិត។ ជីវិតក្នុងគំនូររបស់វិចិត្រករ ធុយយឿង (Thuy Duong) គឺភាពស្រស់ស្អាតគ្មានទីបញ្ចប់។ ពេល​ខ្លះ​វា​ជា​សោភ័ណភាព​នៃ​ភាព​រីករាយ​នៃ​ការ​រស់​នៅ ជួន​កាល​សោកសៅ​នៃ​ការ​ចែក​ផ្លូវគ្នា។

ទេសភាពដែលបង្ហាញក្នុងគំនូរ មិនចាំបាច់ជាទេសភាពដែល​មើល​ឃើញ​ដោយ​ផ្ទាល់ភ្នែកទេ វាអាចជារូបភាពក្នុង​គំនិត។ វាជាក្តីអាឡោះអាល័យចំពោះកន្លែងដែលធ្លាប់បានឆ្លងកាត់ មនុស្សដែលធ្លាប់ជួបនិង​ស្រឡាញ់។ វិចិត្រករ​ខ្ចី​ព្រៃ​ជ្រៅ សមុទ្រ​ស្ងាត់​ជ្រងំ ឬ​ពេល​រសៀល ​ដើម្បី​បង្ហាញ​ពី​គំនិត​និង​ភាព​ឯកោ​ក្នុង​ព្រលឹង។

 

នៅក្នុងចម្រៀងសុបិនស្រមើស្រមៃ ពណ៌ផ្ទុយគ្នាកាន់តែខ្លាំងជាងមុន។ នៅ​ពេល​នេះ វិចិត្រករ​ប្រើ​ថ្នាំលាប​ប្រេង​ជា​សម្ភារៈ​សម្រាប់​បញ្ចេញ​គំនិត។ មានការផ្លាស់ប្តូរអារម្មណ៍កាន់តែខ្លាំងនៅក្នុងចិត្តរបស់វិចិត្រករ។ នៅពេលដែលបានចូលទៅក្នុងព្រលឹងរបស់គាត់កាន់តែជ្រៅ វិចិត្រករមានការភ្ញាក់ផ្អើលដែលដឹងពីរូបរាងសត្វដែលលាក់ខ្លួនជ្រៅនៅក្នុងសំបកនៃក្តីស្រឡាញ់។

ស្នាដៃរបស់វិចិត្រករ ធុយយឿង (Thuy Duong) គឺជាបទចម្រៀងអំពីពណ៌របស់គាត់គ្មានការចាប់ផ្តើម ឬបញ្ចប់ឡើយ ចម្រៀងបន្តពីជីវិតគ្មានទីបញ្ចប់។ ផ្ទាំងគំនូរសរសើរពីសេចក្តីរីករាយ ការឈឺចាប់ ឬសេចក្តីស្លាប់របស់មនុស្ស ហាក់ដូចជារវាងការពិត និងអ្វីដែលមិនពិតនៅក្នុងវិចិត្រករ ធុយ​យឿង (Thuy Duong)៕

 
 
ស្នាដៃពិសេសរបស់វិចិត្រករ ធុយយឿង (Thuy Duong)

 

អត្ថបទ៖ ថុង​ហាយ/កាសែតរូបភាព

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top