• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា នៅបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ PV/VOV-Washington)

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ការផ្លាស់ប្តូរអាជីវកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបច្ចុប្បន្នមានលក្ខណៈតិចតួច ហើយពិចារណាពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ទន្ទឹមនឹងការទទួលស្គាល់បេក្ខភាពរបស់បូស្នៀ និងហឺហ្សេហ្គោវីណា នៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ  សម្រាប់អាណត្តិ ២០២៥-២០២៧ ផងដែរ។ អនុរដ្ឋមន្ត្រីការបរទេស Josip Brkic បានឯកភាពតាមសំណើរបស់ភាគី វៀតណាម ហើយចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ដោយសង្ឃឹមថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មចំពោះបូស្នៀ និងហឺហ្សេហ្គោវីណា ឱ្យក្លាយជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសមហាពិធីពិសាខបូជា ពុទ្ធសករាជ ២៥៦៨ (ឆ្នាំ២០២៤) គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំនៃគ្រឹះស្ថាន ព្រះពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ។

Top