• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯបរទេស

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរខេត្ត Nakhon Phanom បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅថៃ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងសមាគមថៃ-វៀតណាមខេត្ត Nakhon Phanom រៀបចំពិធីរំលឹកខួប ១៣៤ឆ្នាំ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤)។
ឯកអគ្គរដ្ឋទូត Pham Viet Hung និងតំណាងអាជ្ញាធរខេត្ត Nakhon Phanom ដាក់កម្រងផ្កានៅតំបន់តំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញ។ រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅថៃ

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Pham Viet Hung បានសង្កត់ធ្ងន់ថា ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ បង្ហាញពីចំណាប់អារម្មណ៍ដ៏ល្អប្រសើររបស់រដ្ឋបាល និងប្រជាជនខេត្ត Nakhon Phanom ចំពោះលោកប្រធានហូជីមិញ និងប្រជាជនវៀតណាម។ នេះក៏ជាឱកាសសម្រាប់ប្រជាជនវៀតណាម ដែលនៅឆ្ងាយពីមាតុប្រទេស រួមគ្នានឹករលឹកដល់ស្រុកកំណើត ដល់លោកប្រធានហូជីមិញ និងប្រវត្តិសាស្ត្រអង់អាចក្លាហានរបស់ប្រទេសជាតិផងដែរ។ ឯកអគ្គរដ្ឋទូត Pham Viet Hung បានមានប្រសាសន៍ថា៖ រំលឹកដល់គំរូរបស់លោកប្រធានហូជីមិញ និងប្រពៃណីដ៏ថ្លៃថ្លារបស់ប្រទេសជាតិ ខ្ញុំសង្ឃឹមថា បងប្អូនជនវៀតណាមនៅថៃ ជាពិសេសនៅខេត្ត Nakhon Phanom នឹងរួមគ្នាលើកកម្ពស់ប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក។ រួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមនៅមូលដ្ឋាន ពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសនឹករលឹកជានិច្ចនិងសម្លឹងឆ្ពោះទៅមាតុភូមិ និងឫសគល់របស់ខ្លួន

នាថ្ងៃដដែល នៅទីក្រុង Kolkata រដ្ឋធានីនៃរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាម នៃរដ្ឋ West Bengal បានរៀបចំពិធីអបអរសាទរខួបលើកទី ១៣៤ ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ តំណាងប្រជាជន គណៈបក្ស និងមិត្តភក្តិរបស់វៀតណាមនៅទីក្រុង Kolkata បានសម្តែងការគោរពចំពោះមនោគមវិជ្ជានិងស្មារតីបដិវត្តន៍របស់លោកប្រធានហូជីមិញ ដែលបានបំផុសគំនិតសម្រាប់ប្រជាជនឥណ្ឌាជាច្រើនជំនាន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងវីរៈជនយុទ្ធជនពលី

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងវីរៈជនយុទ្ធជនពលី

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុបដិវត្តន៍ របស់បក្សកុម្មុយនិស្ត វៀតណាមនិងប្រជាជាតិវៀតណាម៕

Top