• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្សស្នើឲ្យកសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ទី ៤ ប្រកបដោយបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប

នាព្រឹកថ្ងៃទី ១២ តុលា នៅខេត្ត Nghe An អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់កងកម្លាំងប្រដាប់អាវុធ នៃ យោធភូមិភាគទី ៤ នៃក្រសួងការពារប្រទេស វៀតណាម (១៥ តុលា ១៩៤៥ - ១៥ តុលា ២០២៥) និងទទួលគ្រឿងឥស្សរិយយស ហូជីមិញ។

អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ (រូបថត៖ Thong Nhat/TTXVN

ក្នុងពិធីនោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៨០ ឆ្នាំនៃការកសាង តស៊ូ ជ័យជម្នះ និងភាពចាស់ទុំរបស់ថ្នាក់ដឹកនាំច្រើនជំនាន់ មេបញ្ជាការ កម្មាភិបាល យុទ្ធជន  កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ បានលើកតម្កើងបញ្ញាស្មារតីសិល្បៈយោធាវៀត ណាម សម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងសង្គ្រាមរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងមាតុភូមិ។

អគ្គលេខាបក្ស លោក តូ ឡឹមនិងគណៈប្រតិភូអញ្ជើញទស្សនាការតាំងពិពណ៌ក្នុងពិធី (រូបថត៖ Thong Nhat/TTXVN)

 

លោកអគ្គលេខាបក្សតូ ឡឹម បានស្នើឱ្យយោធភូមិភាគទី៤ បន្តឈ្វេងយល់អំពីសតិអារម្មណ៍យោធារបស់លោកប្រធានហូជីមិញ គោលមាគ៌ាយោធា ការពារជាតិរបស់បក្ស ជាពិសេសយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី និងរបកគំហើញដែលត្រូវបានគណៈកម្មាធិការបក្សយោធភូមិភាគទី៤ នៃមហាសន្និបាតបក្សយោធាលើកទី១២ សម្រេចចិត្តអនុម័ត។

លោកអគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖  “ផ្តោតលើការកសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៤ ប្រកបដោយបដិវត្តន៍ រៀបរៀបរយ ចំណាននិងទំនើប ដោយយកកម្លាំងនយោបាយជាមូលដ្ឋានសម្រាប់កែលម្អគុណភាពរួមនិងកម្លាំងប្រយុទ្ធ។ ផ្តោតលើការច្នៃប្រឌិត និងការកែលម្អគុណភាពនៃការអប់រំនយោបាយ និងការបណ្តុះបណ្តាលយោធា ស្របតាមគោលការណ៍ណែនាំនិងទិសដៅដែលបានបង្កើតឡើង។ ហ្វឹកហ្វឺនបច្ចេកទេសយុទ្ធសាស្ត្រ ជំនាញប្រើអាវុធនិងឧបករណ៍ក្នុងក្រប ខ័ណ្ឌ ជាពិសេសអាវុធថ្មី និងទំនើប។ ការហ្វឹកហ្វឺនក្នុងបរិយាកាសប្រយុទ្ធនៃទម្រង់ សង្គ្រាមថ្មី មានដំណោះស្រាយដើម្បីលើកកម្ពស់ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថលដែលផ្សារភ្ជាប់នឹងការពង្រឹង និងអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវលក្ខណៈវិនិច្ឆ័យសម្រាប់ការកសាងកងទ័ពទំនើប ចេញផ្សាយដោយក្រសួងការពារជាតិ”។

អគ្គលេខាបក្ស លោក តូ ឡឹម បំពាក់គ្រឿងឥស្សរិយយសហូជីមិញលើទង់ប្រពៃណីរបស់យោធភូមិភាគទី៤ (រូបថត៖ Thong Nhat/TTXVN)

លោកអគ្គលេខាបក្សបានកត់សម្គាល់ថា មិនថាសព្វាវុធនិងបរិក្ខារទំនើបយ៉ាងណានោះទេ មានតែកត្តាមនុស្សទើបជាកត្តាសម្រេច។ ដូច្នេះ ទំនើបកម្ម ដែលកម្មាភិបាលនិងយុទ្ធជនដើរតួនទីចំបងនៃការត្រិះរិះ វិជ្ជាជីវៈនិងសមត្ថភាពក្នុងការអនុវត្តវិទ្យាសាស្ត្រឲ្យចេះជំនាញនិងលើកកម្ពស់ឲ្យបានល្អ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

យុះចំនួនពីរ Bualoi (ព្យុះលេខ ១០) និង Matmo (ព្យុះលេខ ១១) បានបោកបក់ជាប់ៗគ្នានៅតំបន់ភាគកណ្តាល និងភាគខាងជើងនៃប្រទេសវៀតណាមកាលពីដើមខែតុលា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ បណ្តាលឱ្យផ្ទះរាប់ពាន់ខ្នងត្រូវជន់លិចយ៉ាងជ្រៅ បណ្តាល ឱ្យមានការបាក់ដីធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាជន។

Top