អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ (រូបថត៖ Thong Nhat/TTXVN
ក្នុងពិធីនោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៨០ ឆ្នាំនៃការកសាង តស៊ូ ជ័យជម្នះ និងភាពចាស់ទុំរបស់ថ្នាក់ដឹកនាំច្រើនជំនាន់ មេបញ្ជាការ កម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ បានលើកតម្កើងបញ្ញាស្មារតីសិល្បៈយោធាវៀត ណាម សម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងសង្គ្រាមរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាងមាតុភូមិ។
អគ្គលេខាបក្ស លោក តូ ឡឹមនិងគណៈប្រតិភូអញ្ជើញទស្សនាការតាំងពិពណ៌ក្នុងពិធី (រូបថត៖ Thong Nhat/TTXVN)
លោកអគ្គលេខាបក្សតូ ឡឹម បានស្នើឱ្យយោធភូមិភាគទី៤ បន្តឈ្វេងយល់អំពីសតិអារម្មណ៍យោធារបស់លោកប្រធានហូជីមិញ គោលមាគ៌ាយោធា ការពារជាតិរបស់បក្ស ជាពិសេសយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី និងរបកគំហើញដែលត្រូវបានគណៈកម្មាធិការបក្សយោធភូមិភាគទី៤ នៃមហាសន្និបាតបក្សយោធាលើកទី១២ សម្រេចចិត្តអនុម័ត។
លោកអគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖ “ផ្តោតលើការកសាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៤ ប្រកបដោយបដិវត្តន៍ រៀបរៀបរយ ចំណាននិងទំនើប ដោយយកកម្លាំងនយោបាយជាមូលដ្ឋានសម្រាប់កែលម្អគុណភាពរួមនិងកម្លាំងប្រយុទ្ធ។ ផ្តោតលើការច្នៃប្រឌិត និងការកែលម្អគុណភាពនៃការអប់រំនយោបាយ និងការបណ្តុះបណ្តាលយោធា ស្របតាមគោលការណ៍ណែនាំនិងទិសដៅដែលបានបង្កើតឡើង។ ហ្វឹកហ្វឺនបច្ចេកទេសយុទ្ធសាស្ត្រ ជំនាញប្រើអាវុធនិងឧបករណ៍ក្នុងក្រប ខ័ណ្ឌ ជាពិសេសអាវុធថ្មី និងទំនើប។ ការហ្វឹកហ្វឺនក្នុងបរិយាកាសប្រយុទ្ធនៃទម្រង់ សង្គ្រាមថ្មី មានដំណោះស្រាយដើម្បីលើកកម្ពស់ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថលដែលផ្សារភ្ជាប់នឹងការពង្រឹង និងអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវលក្ខណៈវិនិច្ឆ័យសម្រាប់ការកសាងកងទ័ពទំនើប ចេញផ្សាយដោយក្រសួងការពារជាតិ”។
អគ្គលេខាបក្ស លោក តូ ឡឹម បំពាក់គ្រឿងឥស្សរិយយសហូជីមិញលើទង់ប្រពៃណីរបស់យោធភូមិភាគទី៤ (រូបថត៖ Thong Nhat/TTXVN) |
លោកអគ្គលេខាបក្សបានកត់សម្គាល់ថា មិនថាសព្វាវុធនិងបរិក្ខារទំនើបយ៉ាងណានោះទេ មានតែកត្តាមនុស្សទើបជាកត្តាសម្រេច។ ដូច្នេះ ទំនើបកម្ម ដែលកម្មាភិបាលនិងយុទ្ធជនដើរតួនទីចំបងនៃការត្រិះរិះ វិជ្ជាជីវៈនិងសមត្ថភាពក្នុងការអនុវត្តវិទ្យាសាស្ត្រឲ្យចេះជំនាញនិងលើកកម្ពស់ឲ្យបានល្អ៕