• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវការដឹងគុណចំពោះការរួមចំណែកដ៏ធំធេង និងការលះបង់ពេញមួយជីវិតរបស់បណ្ដាអតីតថ្នាក់ដឹកនាំ ចំពោះបក្ស និងប្រទេសជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អុជធូបរំលឹកវិញ្ញាណក្ខន្ធប្រធានក្រុមប្រឹក្សារដ្ឋ Vo Chi Cong។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ នៅទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី ២៦ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិម បានអញ្ជើញ​មកអុជធូបរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្ស Le Duan អគ្គលេខាបក្ស Nguyen Van Linh ប្រធានក្រុមប្រឹក្សារដ្ឋ Vo Chi Cong ប្រធានរដ្ឋ Le Duc Anh ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung និងនាយករដ្ឋមន្ត្រី Vo Van Kiet នៅគេហដ្ឋានឯកជន។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវការដឹងគុណចំពោះការរួមចំណែកដ៏ធំធេង និងការលះបង់ពេញមួយជីវិតរបស់បណ្ដាអតីតថ្នាក់ដឹកនាំ ចំពោះបក្ស និងប្រទេសជាតិ ដើម្បីឧត្តមគតិដ៏ឧត្តង្គឧត្តមរបស់ប្រទេសវៀតណាមឯករាជ្យ ឯកភាព និងឈានទៅរកសង្គមនិយម ប្រជាជនវៀតណាមមានជីវភាពសេរី វិបុលភាព និងសុភមង្គល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសាកសួរសុខទុក្ខគ្រួសារញាតិសន្ដានរបស់បណ្ដាអតីតថ្នាក់ដឹកនាំ ព្រមទាំងបានជូនពរដល់ក្រុមគ្រួសារទាំងអស់ឲ្យមានសុខភាពល្អ និងសុភមង្គល៕

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលី Tan Bien ខេត្ត Tay Ninh

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលី Tan Bien ខេត្ត Tay Ninh

ឈាបនដ្ឋានយុទ្ធជនពលី Tan Bien គឺជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង ១៥ ពាន់នាក់មកពីទូទាំងប្រទេស។

Top