ឈាបនដ្ឋានយុទ្ធជនពលី Tan Bien គឺជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង ១៥ ពាន់នាក់មកពីទូទាំងប្រទេស។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អុជធូបនៅឈាបនដ្ឋានយុទ្ធជនពលី Tan Bien ខេត្ត Tay Ninh។ (រូបថត៖ VOV)
ក្នុងឱកាសរំលឹកខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ២៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិម បានអញ្ជើញមកគោរពអុជធូប ដាក់កម្រងផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី Tan Bien នៅខេត្ត Tay Ninh។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចំណាយរយៈពេលមួយនាទីធ្វើស្មឹងស្មាធិ៍ ដើម្បីបង្ហាញពីការដឹងគុណចំពោះយុទ្ធជនពលីដែលបានប្រយុទ្ធ និងពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។
ឈាបនដ្ឋានយុទ្ធជនពលី Tan Bien គឺជាកន្លែងបញ្ចុះសពយុទ្ធជនពលីជាង ១៥ ពាន់នាក់មកពីទូទាំងប្រទេស។ ផ្នូរយុទ្ធជនពលីនីមួយៗ គឺជាវីរចម្រៀងដ៏អមតៈ ដែលចារឹកស្មារតីស្នេហាជាតិ ឆន្ទៈប្រយុទ្ធ និងពលីកម្មដ៏ថ្លៃថ្លាដើម្បីមាតុភូមិ៕
តាម vovworld.vn/km-KH