• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ “វប្បធម៌ត្រូវតែដើរមុនគេមួយជំហាន ដើម្បីពង្រឹងទំនុកចិត្ត និងបង្កើតសមត្ថភាពទន់របស់ជាតិ”

លោកអគ្គលេខាបក្ស តូឡឹម បានស្នើថា វប្បធម៌ត្រូវតែដើរមុនគេមួយជំហាន ដើម្បីបំភ្លឺផ្លូវ ដឹកនាំ ពង្រឹងទំនុកចិត្ត និងបង្កើតសមត្ថភាពទន់របស់ជាតិ។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV)

វប្បធម៌ត្រូវតែដើរមុនគេមួយជំហាន ដើម្បីពង្រឹងទំនុកចិត្ត និងបង្កើតសមត្ថភាពទន់របស់ជាតិ។ នេះគឺជាការសង្កត់ធ្ងន់របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីនៃផ្នែកវប្បធម៌ (ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥) និងទទួលគ្រឿងឥស្សរិយយការងារថ្នាក់ ទី ១ ដែលធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែសីហា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក៏មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញផងដែរ។

ប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី១ ជូនក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បច្ចុប្បន្នប្រទេសជាតិកំពុងកសាង វប្បធម៌វៀតណាមដ៏ជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណជាតិ; រំលេចតួនាទី របស់មនុស្សជាស្នូល ជាកម្មវត្ថុ ជាគោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ; ឆ្ពោះទៅ រកការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ កសាងទីផ្សារវប្បធម៌ប្រកបដោយភាពស្អាតស្អំ; កសាងបរិយាកាសវប្បធម៌និងជីវភាពវប្បធម៌; លើកកម្ពស់ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃ គ្រួសារ និងប្រព័ន្ធតម្លៃមនុស្សវៀតណាម។ ដូច្នេះហើយ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា វប្បធម៌ត្រូវតែដើរមុនគេមួយជំហាន ដើម្បីបំភ្លឺផ្លូវ ដឹកនាំ ពង្រឹងទំនុកចិត្ត និងបង្កើតសមត្ថភាពទន់របស់ជាតិ។

នាពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យផ្នែក វប្បធម៌ទាំង មូលត្រូវជ្រួតជ្រាបនូវគោលនយោបាយជាយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ ស្តីពីការដាក់ វប្បធម៌ឲ្យស្មើរនឹងសេដ្ឋកិច្ច នយោបាយ និងសង្គម ព្រមទាំង អនុវត្តន៍ជាក់ស្ដែង ដោយយុទ្ធសាស្ត្រ ផែនការមេ កម្មវិធី និងគម្រោង តាមនោះរួមចំណែកកាន់តែច្រើន ឡើងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖

"អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតឱ្យក្លាយជាសសរស្តម្ភថ្មី នៃកំណើន; សុក្រិតស្ថាប័នទីផ្សារវប្បធម៌ យន្តការហិរញ្ញវត្ថុ គោលនយោបាយពន្ធ ឥណទាន ដីធ្លី ការវិនិយោគ ទិន្នន័យ; លើកទឹកចិត្តសហគ្រាសវប្បធម៌ ការចាប់ផ្តើម អាជីវកម្មដោយភាពច្នៃប្រឌិត; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ផលិតកម្ម ការចែកចាយ និងការប្រើប្រាស់ផលិតផលវប្បធម៌; កសាងចង្កោម សួនឧស្សាហកម្ម ច្នៃប្រឌិត "ជ្រលងវប្បធម៌" ដែលផ្សារភ្ជាប់ជាមួយទីក្រុងធំៗ និងមជ្ឈមណ្ឌល ទេសចរណ៍”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ ឱកាសមាស បង្កើតឡើងវិញនូវបរិយាកាស ប្រវត្តិសាស្ត្រនៃសរទរដូវបដិវត្តន៍

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "ឱកាសមាស" បង្កើតឡើងវិញនូវបរិយាកាស ប្រវត្តិសាស្ត្រនៃសរទរដូវបដិវត្តន៍

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ឱកាសមាស” តភ្ជាប់ទីកន្លែងប្រកបដោយ អត្ថន័យប្រវត្តិសាស្ត្រចំនួន៣៖ បង្គោលទង់ជាតិហាណូយ - និមិត្តរូបនៃស្មារតីឯករាជ្យ; ទីលាន Ngo Mon (ទីក្រុងហ្វេ) - កន្លែងតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្ន; និងកំពង់ផែ Nha Rong (ទីក្រុងហូជីមិញ) - កន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្ដើមដំណើរ រំដោះជាតិ។

Top