• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ តាមរយៈរឿងល្ខោន “ពី Viet Bac មកហាណូយ”

ក្នុងឱកាសរំលឹកខួបលើកទី៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា (1945 – 2025) មហោស្រពល្ខោនប្រពៃណីជាតិ វៀតណាមបានបង្ហាញមុខដល់សាធារណៈជននូវរឿងល្ខោន កាយ លឿង (cai luong) “ពី Viet Bac មក ហាណូយ” នាយប់ថ្ងៃទី ១១ និង ១២ សីហា នៅឯរោងមហោស្រពហាណូយ។ រឿងល្ខោននេះត្រូវបានកែសម្រួលពីស្នាដៃដែលមានឈ្មោះដូចគ្នា និងជាផ្នែកទី ៣ ក្នុងកម្រង់វីរកថាសិល្បៈ "ទឹកដីរាប់ពាន់ម៉ាយ" របស់លោកសាស្ត្រាចារ្យរង បណ្ឌិត អ្នកនិពន្ធ Nguyen The Ky។
តារាសម្ដែងនៃមហោស្រពល្ខោនប្រពៃណីជាតិវៀតណាម ហាត់សមសម្រាប់រឿងល្ខោន។ (រូបថត៖ Thuy Tien/VOV)

ជាមួយនឹងការសំដែងបែបថ្មី រឿងល្ខោន "ពី Viet Bac មកហាណូយ" បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់សាធារណជន ព្រមទាំង រួមចំណែករំលឹកឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិតាមរយៈទម្រង់ល្ខោន cai luong ប្រពៃណីផងដែរ។

“ពី Viet Bac មកហាណូយ” នាំទស្សនិកជនត្រឡប់មកដំណាក់កាលប្រវត្តិសាស្ត្រ ១៩៤១ - ១៩៤៥ វិញ ពីពេលដែលជនបដិវត្តន៍ លោក Nguyen Ai Quoc ត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៤១ ក្រោយរយៈពេល ៣០ ឆ្នាំទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ ហើយដឹកនាំបដិវត្តន៍ដោយផ្ទាល់ កសាងកងកម្លាំង ដណ្ដើមបានជ័យជំនះក្នុងបដិវត្តន៍ ខែសីហា រហូតដល់ពេលវេលារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យ ដោយបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃនេះជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ រឿងល្ខោននេះ ត្រូវបានរៀបចំដោយរោងមហោស្រពល្ខោនប្រពៃណីជាតិវៀតណាម ដោយប្រមូលផ្តុំក្រុមសិល្បករដែលសម្បូរដោយទេពកោលស្យ។ អ្នកដឹកនាំរឿង លោក Trieu Trung Kien បានចែករំលែកថា៖

“បញ្ហាប្រឈមសម្រាប់រឿងល្ខោននេះគឺថា ក្នុងរយៈពេល ៥ ឆ្នាំនោះ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន។ ប៉ុន្តែយើងត្រូវតែបង្រួមវាចូលទៅក្នុងរឿងល្ខោនរយៈពេលតែ ២ ម៉ោងប៉ុណ្ណោះ។ ព្រឹត្តិការណ៍ច្រើនយ៉ាងដូច្នេះ តើយើងត្រូវដំណាលរឿងយ៉ាងដូចម្ដ៉េច? យើងត្រូវដំណាលរឿងយ៉ាងប៉ិនប្រសប់ បង្ហាញវាតាមរបៀបដ៏រស់រវើកបំផុត ដូច្នេះនៅពេលដែលទស្សនិកជនបានឃើញពីគ្រាដំបូង ពួកគេនឹងត្រូវបានទាក់ទាញចូលទៅក្នុងរឿងនោះតែម្ដង”។

ចំណុចគួរឱ្យចាប់អារម្មណ៍នៃរឿងល្ខោននេះ គឺតួឯក Nguyen Ai Quoc - Ho Chi Minh ដែលជាអគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិ រួមជាមួយយុទ្ធជនបដិវត្តន៍ បានច្រៀងចម្រៀង cai luong នៅលើឆាក។ នេះជារបៀបសម្តែងថ្មី បើធៀបនឹងស្នាដៃផ្សេងទៀត ក្រោមប្រធានបទដូចគ្នាអំពីលោកប្រធានហូជីមិញ ដូច្នេះហើយ សិល្បករ Van Thuan ដែលដើរតួជាលោកប្រធានហូជីមិញ ត្រូវចំណាយពេលវេលាជាច្រើន ដើម្បីបង្កើតរូបភាពលោកប្រធានហូជីមិញឡើងវិញនៅលើឆាកល្ខោន cai luong។

“រូបភាពរបស់លោកប្រធានហូជីមិញត្រូវបានប្រជាជនវៀតណាមទាំងអស់ស្គាល់ដល់ ដូច្នេះខ្ញុំត្រូវធ្វើយ៉ាងណា ឲ្យរូបភាពនោះមានភាពត្រឹមត្រូវខ្ពស់បំផុត។ នោះក៏ជាការលំបាកផងដែរ។ ទីពីរ ខ្ញុំជាជនជាតិភាគខាងជើង ឥឡូវនេះខ្ញុំត្រូវរៀនការបញ្ចេញសំឡេងនៃភាគកណ្ដាលដូចលោកអ៊ុំ ដែលក៏ជាការលំបាកមួយទៀតដែរ។ ទី៣ ខ្ញុំក៏ត្រូវខិតខំធ្វើត្រាប់តាមរចនាបទរបស់លោកអ៊ុំដែរ”។

តាមរយៈការសម្តែងរបស់សិល្បករ Van Thuan ទស្សនិកជនបានឃើញរូបភាពរបស់ Nguyen Ai Quoc - Ho Chi Minh មិនត្រឹមតែជាអគ្គមគ្គុទេសដ៏សាមញ្ញប៉ុណ្ណោះទេ ថែមទាំងជាមនុស្សម្នាក់ដ៏ជិតស្និទ្ធនឹងសមមិត្ត ក៏ដូចជាប្រជាជនប្រចាំតំបន់ភ្នំ នៅមូលដ្ឋានបដិវត្តន៍ Viet Bac ទៀតផង។ ការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតរបស់សិល្បករ បានជួយឱ្យរូបភាពលោកប្រធានហូជីមិញមានភាពរស់រវើក ស្និទ្ធស្នាល ប៉ុន្តែនៅតែបង្ហាញពីឋានៈដ៏មហិមារ បន្សល់ទុកនូវចំណាប់អារម្មណ៍ដល់ទស្សនិកជន។ ទស្សនិកជន Nguyen Thi Hien បានចែករំលែកថា៖

“តួអង្គលោកអ៊ុំហូ ត្រូវបានអ្នកសម្តែងបង្ហាញប្រកបដោយភាពសាទរ ហើយបង្កើតបាននូវ គ្រាផ្ទុះអារម្មណ៍ជាច្រើន។ ខ្ញុំមានអារម្មណ៍ថា ពាក្យពេជ្ររបស់លោកអ៊ុំហូ មានភាពត្រឹមត្រូវ បង្ហាញពីបំណងចង់ឱ្យប្រជាជនមានភាពសុខសាន្ត និងសុភមង្គល ដែលធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ឈុតឆាកជាច្រើនក៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងដែរ”។ 

ចំណុចលេចធ្លោមួយទៀតនៃរឿងល្ខោនដែលក៏ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺឆាកល្ខោន។ ឆាកត្រូវបានរចនាយ៉ាងប្រណិត ដោយគួបផ្សំជាមួយនឹងរូបភាព និងសំឡេង ដែលបង្កើតឡើងទិដ្ឋភាពក្នុងជីវភាពប្រចាំថ្ងៃរបស់លោកប្រធានហូជីមិញ ដូចជា៖ ការធ្វើដំណើរឆ្លងកាត់ព្រំដែនវៀតណាម - ចិន មនោសញ្ចេតនាដ៏កក់ក្តៅរបស់ប្រជាជនចិន ការជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយសមមិត្ត Truong Chinh, Hoang Van Thu, Pham Van Dong និង Vo Nguyen Giap។ អ្នកដឹកនាំរឿង លោក Trieu Trung Kien បានឲ្យដឹងថែមទៀតថា៖

“មានព្រឹត្តិការណ៍ធំៗជាច្រើនក្នុងរឿងល្ខោននេះ។ ការលំបាកសម្រាប់ពួកយើងគឺនាំយកព្រឹត្តិការណ៍ទាំងនោះឡើងឆាកយ៉ាងដូចម្ដ៉េច។ អេក្រង់ LED បានជួយយើងក្នុងការផ្លាស់ប្ដូរទិដ្ឋភាព តាមរយៈរូបភាពខាងក្រោយឆាក។ ជាឧទាហរណ៍ ទិដ្ឋភាពនៅ Cao Bang មានដុំថ្មជាច្រើន ទស្សនិកជនដែលឃើញថ្ម រួមជាមួយនឹងរូបភាពផ្ទៃខាងក្រោយ នឹងនឹកស្រមៃដល់ទេសភាពនៅ Cao Bang ភ្លាមៗ”។

រឿងល្ខោនក៏បានរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នូវទម្រង់សិល្បៈជាច្រើនដូចជា៖ cai luong របាំ តន្ត្រីប្រពៃណី អាស្រ័យហេតុនោះនាំមកនូវបទពិសោធន៍សោតទស្សន៍ដ៏ចម្រុះដល់ទស្សនិកជន។ ទស្សនិកជនមិនត្រឹមតែមើលរឿងមួយប៉ុណ្ណោះទេ ថែមទាំងបានសម្របខ្លួនទៅក្នុងបរិយាកាសដ៏ពុះកញ្ជ្រោលនៃពេលវេលាប្រវត្តិសាស្ត្រទៀតផង។ ជាមួយនឹងជោគជ័យនៃរឿងល្ខោន “ពី Viet Bac មកហាណូយ” បានបន្ថែមនូវសញ្ញាសម្គាល់ថ្មីក្នុងដំណើរនៃការពិពណ៌នារូបភាពលោកប្រធានហូជីមិញនៅលើឆាកប្រពៃណី។ បន្ទាប់ពីការសម្ដែងនៅទីក្រុងហាណូយ រឿងល្ខោននេះគ្រោងនឹងត្រូវបានបង្ហាញមុខដល់ទស្សនិកជននៅទីក្រុងហូជីមិញ និងខេត្ត-ក្រុងជាច្រើនទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ ឱកាសមាស បង្កើតឡើងវិញនូវបរិយាកាស ប្រវត្តិសាស្ត្រនៃសរទរដូវបដិវត្តន៍

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "ឱកាសមាស" បង្កើតឡើងវិញនូវបរិយាកាស ប្រវត្តិសាស្ត្រនៃសរទរដូវបដិវត្តន៍

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ឱកាសមាស” តភ្ជាប់ទីកន្លែងប្រកបដោយ អត្ថន័យប្រវត្តិសាស្ត្រចំនួន៣៖ បង្គោលទង់ជាតិហាណូយ - និមិត្តរូបនៃស្មារតីឯករាជ្យ; ទីលាន Ngo Mon (ទីក្រុងហ្វេ) - កន្លែងតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្ន; និងកំពង់ផែ Nha Rong (ទីក្រុងហូជីមិញ) - កន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្ដើមដំណើរ រំដោះជាតិ។

Top