អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត អញ្ជើញជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណេតជាមួយប្រធានរដ្ឋវៀតណាម លោក លឿង គឿង (រូបថត៖ TTXVN)
នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានរដ្ឋ លឿង គឿង បានថ្លែងអំណរគុណចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោកថងលូន ស៊ីសូលីត បានអញ្ជើញផ្ញើលិខិតអបអរសាទរ និងរៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតភ្លាមៗ បន្ទាប់ពីលោកប្រធានរដ្ឋត្រូវបានជ្រើសរើសឱ្យកាន់តំណែងថ្មី។ លោកប្រធានរដ្ឋ លឿង គឿងបានអះអាងថា ក្នុងមុខតំណែងថ្មី លោកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ ដើម្បីជូនជ្រុំចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋ ឡាវ លោកថងលូន ស៊ីសូលីត បានអះអាងថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋ លឿង គឿង ដើម្បីអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការជំរុញទំនាក់ទំនងពិសេសឡាវ-វៀតណាម។
អញ្ជើញពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តយកចិត្តទុកដាក់ និងដឹកនាំស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចប្រជុំរវាងការិយាល័យនយោបាយទាំងពីរ និងកិច្ចព្រមព្រៀងដែលសម្រេចបានកម្រិតខ្ពស់នាពេលថ្មីៗនេះ; រៀបចំយ៉ាងសកម្មសម្រាប់សម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ; ពន្លឿនការដកចេញនូវការលំបាកក្នុងគម្រោងសំខាន់ៗមួយចំនួន ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញការឃោសនា និងអប់រំអំពីប្រវត្តិសាស្ត្រប្រពៃណីនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ បង្កើនការចែករំលែកព័ត៌មានទាន់ពេលវេលា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ៕