លោកប្រធានរដ្ឋ លឿង គឿង ជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេសអាហ្វ្រិក។ (រូបថត៖ VOV)
ក្នុងជំនួបធ្វើការជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបណ្តាប្រទេសអាហ្វ្រិក លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនង រវាងវៀតណាម និងបណ្តាប្រទេសមជ្ឈិមបូព៌ា - អាហ្រ្វិកមានវឌ្ឍនភាពយ៉ាងច្បាស់ លាស់ ដោយមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់យ៉ាងសកម្ម ដែលថ្មីបំផុត គឺដំណើរទស្សនកិច្ចទៅកាន់សេណេហ្គាល់ និងម៉ារ៉ុក (ថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកក្កដា) របស់ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន។ ដោយវាយតម្លៃថា វៀតណាម និងបណ្តាប្រទេសអាហ្រ្វិកមានទ្រព្យសម្បត្តិដ៏មានតម្លៃនោះ គឺការគាំទ្រ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការតស៊ូរំដោះជាតិក្នុងអតីតកាល លោក ប្រធានរដ្ឋបានស្នើឱ្យបណ្ដាឯកអគ្គរដ្ឋទូតបន្តពូនជ្រុំ និងពង្រឹងជំនឿទុកចិត្តផ្នែក នយោបាយរវាងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិក ដោយចាត់ទុកនេះជាមូលដ្ឋាន គ្រឹះដ៏រឹងមាំដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ បង្ហាញពីភាព ស្មោះស្ម័គ្រដើម្បីរួមគ្នាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាពិសេសក្នុងបរិបទ ពិភពលោកអស្ថិរភាពដូចបច្ចុប្បន្ន។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា៖
“ក្នុងបរិបទនៃស្ថានការណ៍ពិភពលោក និងតំបន់ដ៏ស្មុគស្មាញដូចបច្ចុប្បន្ន ភារកិច្ចរបស់ទីភ្នាក់ងារតំណាងប្រចាំនៅបរទេស ជាពិសេសឯកអគ្គរដ្ឋទូត ប្រចាំនៅ ទ្វីបអាហ្រ្វិកទាំង ៨ រូប ក្រៅពីការទូតនយោបាយ ក៏មានទាំងការទូតសេដ្ឋកិច្ច វប្បធម៌ និងសង្គមផងដែរ។ ក្នុងស្ថានភាពថ្មីនេះ បណ្ដាឯកអគ្គរដ្ឋទូតមិនត្រឹមតែបំពេញការងារ ការទូតប៉ុណ្ណោះទេ ថែមទាំងធ្វើជាស្ពានដើម្បីពង្រឹងទំនុកចិត្តរវាងវៀតណាម ជាមួយ ប្រជាជននៃបណ្តាប្រទេសអាហ្វ្រិកទៀតផង”៕