• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤

រសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំលើកទី ១០ អំពីការបូកសរុបសកម្មភាពរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល និងគម្រោងលេខ ៦ ស្តីពីការអភិវឌ្ឍន៍ និងអនុវត្តទិន្នន័យស្តីពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំលើកទី ១០ អំពី
ការបូកសរុបសកម្មភាពរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល និងគម្រោងលេខ ៦។ រូបថត៖ VNA

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ កាលពីឆ្នាំមុន សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបានចំនួន ១៨,៣% នៃផលិតផលក្នុងស្រុកសរុប ជាមួយនឹងអត្រាកំណើនលើសពី ២០% ក្នុងមួយឆ្នាំ ដែលជាអត្រាលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាមមានវឌ្ឍនភាពដ៏ខ្លាំងក្លានៅលើតារាងរៀបចំណាត់ថ្នាក់ការធ្វើបរិវត្តកម្មឌីជីថលអន្តរជាតិ៖ សន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាល អេឡិចត្រូនិកឆ្នាំ ២០២៤ បានកើនឡើងចំនួន ១៥ កាំ ជាប់ចំណាត់ថ្នាក់ ៧១/១៩៣; សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៤ បានកើនឡើង ២ កាំ ជាប់ចំណាត់ថ្នាក់ ៤៤/១៣៣; សន្ទស្សន៍សុវត្ថិភាព សន្តិសុខតាមអ៊ីនធឺណិតសកលឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨ កាំ ជាប់ចំណាត់ថ្នាក់ ១៧/១៩៤។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ការធ្វើបរិវត្តកម្មឌីជីថលត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបដិវត្តន៍កំណែទម្រង់រដ្ឋបាល និងលើកកំពស់គុណភាពរបស់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត; ការធ្វើបរិវត្តកម្មឌីជីថលត្រូវតែមានលក្ខណៈជាសកល ទូលំទូលាយ គ្រប់វិស័យ គ្រប់កម្រិត និងស្របតាមនិន្នាការអភិវឌ្ឍន៍ពិភពលោក។ ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើបរិវត្តកម្មឌីជីថលត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអនុវត្ត "បដិវត្តន៍" ក្នុងការរៀបចំ បង្រួមក្បាលម៉ាស៊ីន។

លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចថា ត្រឹមខែមិថុនាឆ្នាំនេះ ថ្នាក់ដឹកនាំក្រសួង ផ្នែក និងគណៈកម្មាធិការប្រជាជនខេត្តទាំងអស់ត្រូវដឹកនាំ ប្រតិបត្តិការ និងដោះស្រាយការងារលើតាមប្រព័ន្ធអ៊ីនធឺណិត និងប្រើប្រាស់ហត្ថលេខាឌីជីថល។ រហូតដល់ចុងឆ្នាំនេះ ៨០% នៃសេវាសាធារណៈនឹងដាក់នៅលើអ៊ីនធឺណិត ៤០% នៃចំនួនប្រជាជនពេញវ័យនឹងប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត ហើយ ១០០% នៃកំណត់ត្រានៃការបំពេញនីតិវិធីរដ្ឋបាលនឹងត្រូវបានភ្ជាប់ជាមួយអត្តសញ្ញាណបុគ្គល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top