• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកាណាដា និងឯកអគ្គរាជទូតថៃ

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងពន្លឿនការនាំចេញកាណាដា លោកស្រី Mary Ng ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងពន្លឿនការនាំចេញកាណាដា លោកស្រី Mary Ng។ (រូបថត៖ VNA)

ក្នុងជំនួបនេះ ដោយវាយតម្លៃថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនៅតែមានច្រើន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវ បង្កើតយន្តការសហប្រតិបត្តិការថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  រួមទាំងពាណិជ្ជកម្ម វិនិយោគ ការធ្វើបរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃ ការផលិត ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ថាមពល ការអប់រំបណ្តុះបណ្តាល...

ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកស្រីរដ្ឋមន្ត្រី Mary Ng បានសន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មីមួយ។ ក្នុងនោះ ដាក់ពង្រាយផែនការកៀរគរធនធាន ដើម្បីអនុវត្តន៍សេចក្តីប្រកាសអំពីភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដែលធានាបាននូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។ លោកស្រីរដ្ឋមន្ត្រី Mary Ng ក៏បាននិយាយដែរថា គណៈប្រតិភូពាណិជ្ជកម្មកាណាដា ដែលមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ មានមនុស្សជាង ៣០០នាក់ ក្នុងនោះមានតំណាងសហគ្រាសកាណាដាឈានមុខចំនួន ៧០ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សហគ្រាសក្នុងការស្វែងរក និងបន្តជំរុញការវិនិយោគនៅវៀតណាម។

លោកស្រីរដ្ឋមន្ត្រី Mary Ng បានអះអាងថា៖ កាណាដាគោរព និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាតួនាទីរបស់វៀតណាម និងអាស៊ានក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា; យើងសង្ឃឹមថា វៀតណាម នឹងរួមជាមួយកាណាដា ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគាំទ្រកាណាដាក្នុងតួនាទីជាប្រធានប្ដូរវេននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅឆ្នាំនេះ។

នារសៀលថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោក Nikorndej Balankura មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកឯកអគ្គរាជទូត ដែលបានសម្រេចអាណត្តិការងារដោយជោគជ័យ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃនាពេលកន្លងមក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top