• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួប ១០ ឆ្នាំនៃទិវាដែលតំបន់រមណីយដ្ឋាន Trang An ត្រូវបាន UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក

នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅខេត្ត Ninh Binh គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានប្រារព្ធពិធីរំលឹកខួប ១០ ឆ្នាំនៃទិវាដែលតំបន់រមណីយដ្ឋាន Trang An ត្រូវ បានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក (២០១៤ - ២០២៤)។
តំបន់រមណីយដ្ឋាន Trang An បានក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយក្នុងប្រទេសវៀតណាម។ (រូបថត៖ VOV)

ក្នុងពិធីរំលឹកខួបដោយប្រធានបទ Trang An - គ្រាប់គុជខ្យងនៃទឹកដីវៀត ណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានសង្កត់ធ្ងន់ថា តំបន់រមណីយដ្ឋាន Trang An គឺជាចំណុចលេចធ្លោពិសេសនៃធម្មជាតិនិងមនុស្ស Ninh Binh ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិពិភពលោកក្នុងឆ្នាំ ២០១៤។ តំបន់រមណីដ្ឋាននេះគឺជាបេតិកភណ្ឌចម្រុះដំបូង គេរបស់វៀតណាមនិងអាស៊ីអាគ្នេយ៍។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក តំបន់រមណីយដ្ឋាន Trang An ត្រូវបានវាយតម្លៃថា ជាគំរូឈានមុខគេលើពិភពលោកនៃការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យរវាង ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ប្រកបដោយនិរន្តរភាព ការអភិរក្សធម្មជាតិ ធានា ផលប្រយោជន៍ប្រកបដោយភាពសុខដុមរមនារវាងប្រជាជន អាជីវកម្មនិងរដ្ឋ។ ទន្ទឹម នឹងនោះ Trang An ក៏ក្លាយជានិមិត្តរូបនៃការសន្យាប្រកបដោយការទទួលខុសត្រូវ របស់វៀតណាមក្នុងការអនុវត្តអនុសញ្ញា UNESCO ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ធម្មជាតិរបស់ពិភពលោកផងដែរ។

យោងតាមប្រធានមហាសន្និបាតអង្គការយូណេស្កូលើកទី៤២ លោកស្រី Simona-Mirela Miculescu ពិធីរំលឹកខួបលើកនេះមិនត្រឹមតែជាការកត់សម្គាល់មួយ ទស្សវត្សរ៍នៃការទទួលស្គាល់ជាសកលចំពោះតម្លៃធម្មជាតិ និងវប្បធម៌របស់ Trang An ប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីលើកតម្កើងស្នាដៃឆ្នើមរបស់ Trang An ក្នុង ការងារអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អាស៊ាន-ចិនពង្រឹង​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

អាស៊ាន-ចិនពង្រឹង​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១០ ខែឧសភា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិន លើកទី៣០ ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន ភាគីទាំងពីរបានអះអាងឡើងវិញនូវការសន្យាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ។

Top