• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួល​បាន​ការ​​តែងតាំង​​ជា​ច្រើន ក្នុង​​ពានរង្វាន់ទេសចរណ៍ពិភពលោក ២០២៤​

ពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) លើកទី ៣១ សម្រាប់តំបន់អាស៊ីនិងអូសេអានី កំពុងបើកការបោះឆ្នោតនៅលើគេហទំព័រ www.worldtravelawards.com ។ ការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។

នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនាថ្ងៃទី ១១ ខែឧសភា បានឲ្យដឹងថា ក្នុងពានរង្វាន់ឆ្នាំនេះ នៅថ្នាក់ជាតិ វៀតណាមត្រូវបានតែងតាំងក្នុងប្រភេទសំខាន់ៗជាច្រើន រួមមាន៖ គោលដៅទេសចរណ៍ឆ្នេរឈានមុខគេរបស់អាស៊ី; គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី; គោលដៅឈានមុខគេរបស់អាស៊ី; គោលដៅបេតិកភណ្ឌឈានមុខគេរបស់អាស៊ី; គោលដៅធម្មជាតិឈានមុខគេនៅអាស៊ី; គោលដៅឈានមុខគេរបស់អាស៊ីសម្រាប់យុវជន។ ជាមួយគ្នានោះ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមត្រូវបានតែងតាំង ជាទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ឈានមុខគេរបស់អាស៊ី។

គោលដៅទេសចរណ៍ជាច្រើនរបស់វៀតណាមក៏ទទួលបានការតែងតាំងក្នុងប្រភេទផ្សេងៗគ្នា ដូចជា៖ ទីក្រុងហូជីមិញត្រូវបានតែងតាំងជា គោលដៅទេសចរណ៍ គួបផ្សំជាមួយការងារឈានមុខគេនៅអាស៊ី។

ទីក្រុងហាណូយត្រូវបានតែងតាំងជា គោលដៅសម្រាករយៈពេលខ្លីនៅទីក្រុងឈានមុខគេនៅអាស៊ី និងគោលដៅទីក្រុងឈានមុខគេនៅអាស៊ី។

Hoi An និង Hue ត្រូវបានតែងតាំងជា គោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី។

ខេត្ត Ha Giang និងខេត្ត Ha Nam ត្រូវបានតែងតាំងជា គោលដៅទេសចរណ៍ទើបលេចចេញឈានមុខគេនៅអាស៊ី។ Ha Nam ក៏ត្រូវបានដាក់ឈ្មោះក្នុងប្រភេទ គោលដៅវប្បធម៌មូលដ្ឋានឈានមុខគេរបស់អាស៊ី។

ទីក្រុង Da Nang និងទីក្រុងហូជីមិញ ត្រូវបានតែងតាំងក្នុងប្រភេទ គោលដៅពិធីបុណ្យនិងព្រឹត្តិការណ៍ឈានមុខគេរបស់អាស៊ី ៕

នូវែលសេឡង់វាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមនៅក្នុងតំបន់

នូវែលសេឡង់វាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមនៅក្នុងតំបន់

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេសនូវែលសេឡង់ លោក Winston Peters បានបំពេញដំណើរទស្សនកិច្ចការងារ ទៅកាន់ប្រទេសអាស៊ីចំនួន ៤ ដែលក្នុងនោះវៀតណាមជាទីបង្អង់ដំណើរដំបូង (ថ្ងៃទី ៥-៦ ខែមិថុនា)។

Top