• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

រៀនភាសាវៀតណាមដើម្បីស្រឡាញ់វៀតណាមកាន់តែច្រើន

ទឹកមុខញញឹមញញែម និងសំឡេងនិយាយភាសាវៀតណាមដ៏គួរឱ្យស្រលាញ់របស់ជនបរទេសជាច្រើនដែលចូលរួមក្នុងថ្នាក់រៀនភាសាវៀតណាមបានបង្ហាញពីសេចក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តរបស់ពួកគេចំពោះការរៀនភាសា នៅមជ្ឈមណ្ឌល ភាសាវៀតណាម

 

ទឹកមុខញញឹមញញែម និងសំឡេងនិយាយភាសាវៀតណាមដ៏គួរឱ្យស្រលាញ់របស់ជនបរទេសជាច្រើនដែលចូលរួមក្នុងថ្នាក់រៀនភាសាវៀតណាមបានបង្ហាញពីសេចក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តរបស់ពួកគេចំពោះការរៀនភាសា នៅមជ្ឈមណ្ឌល ភាសាវៀតណាម។ សម្រាប់ពួកគេ ការរៀនភាសាវៀតណាមធ្វើឱ្យពួកគេស្រឡាញ់វៀតណាមកាន់តែច្រើន ហើយនោះក៏ជាគន្លឹះសម្រាប់ពួកគេក្នុងការធ្វើការងាររបស់ពួកគេនៅប្រទេសវៀតណាមឱ្យកាន់តែប្រសើរឡើងផងដែរ។

ដាន (Dan) បានរស់នៅប្រទេសវៀតណាម រយៈពេល ៦ ឆ្នាំ និងសិក្សាភាសាវៀតណាម ក្នុងរយៈពេល ៦ ឆ្នាំ លោក David Evans បានសិក្សាភាសាវៀតណាមក្នុងអំឡុងពេល ៥ ឆ្នាំ គាត់ប្តេជ្ញាចិត្តថា ថ្ងៃណាមួយ នាពេលឆាប់ៗ ដែលគាត់នឹងអាចបង្រៀនគណិតវិទ្យាដល់សិស្សជាភាសាវៀតណាម។ ដោយទំនុកចិត្តចូលរួម game show ស្តេចភាសាវៀតណាម​លើកញ្ចក់ទូរទស្សន៍។ លោក John បានសិក្សាភាសាវៀតណាម អស់រយៈពេល ៤ ឆ្នាំ ហើយគាត់កំពុងខិតខំប្រឹងប្រែងធ្វើវីដេអូបង្រៀនរបស់គាត់ជាភាសាវៀតណាម ដើម្បីឱ្យមិត្តរបស់គាត់អាចរៀនភាសាវៀតណាម តាមរយៈវីដេអូរបស់គាត់។ មនុស្សម្នាក់​ៗ​ មានវិធីរៀនរៀងៗខ្លួន ប៉ុន្តែពួកគេពោរពេញដោយសេចក្តី​ក្លៀវក្លារបស់យុវជនបរទេស​ដែល​រស់នៅប្រទេសវៀតណាម ព្យាយាមរៀនភាសាវៀតណាមឱ្យធ្វើ​ការ​កាន់តែល្អប្រសើរ និងសម្របខ្លួន​ក្នុង​សង្គម​​វៀតណាម។

"ភាសាវៀតណាមអើយ" (មជ្ឈមណ្ឌល TVO) ត្រូវបានបង្កើតឡើងដោយមិត្តភក្តិពីរនាក់គឺយុវនារី ឡាន (Lan) និង យុវជន​ ហ័ងអាញ (Hoang Anh) ក្នុងឆ្នាំ២០១៣។ នៅពេលនោះ យុវនារី ឡាន (Lan) និង យុវជន​ ហ័ងអាញ (Hoang Anh) គឺជាគ្រូបង្រៀនវៀតណាមទាំងពីរនាក់នៅទីក្រុងហាណូយ (Ha Noi)។ អ្នកទាំងពីរមានគំនិតដូចគ្នាក្នុងការបើក​សាលាមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្រូបង្រៀន​ភាសាវៀតណាមជាច្រើននាក់ដែលមានចំណង់ចំណូលចិត្តដូចគ្នា ចែករំលែកការងារជាមួយគ្នា ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍជាមួយគ្នា។ ជាពិសេសការផ្សព្វផ្សាយតម្លៃភាសាវៀតណាមដល់សហគមន៍ជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសវៀតណាម។ ក្រុមនេះមានពាក្យ​ស្លោកថា ជានិច្ចកាលរក្សាបានគុណតម្លៃរបស់ខ្លួន ធានាផលប្រយោជន៍របស់គ្រូបង្រៀន ក៏ដូចជាផ្តល់មេរៀនប្រកបដោយគុណភាពដល់សិស្សនុសិស្ស ដើម្បីឲ្យពួកគេស្រឡាញ់ភាសាវៀតណាមកាន់តែច្រើន និងស្រឡាញ់ប្រទេសវៀតណាមថែមទៀត។ ក្នុងរយៈពេល ៨ ឆ្នាំនៃប្រតិបត្តិការមជ្ឈមណ្ឌល TVO បានទាក់ទាញសិស្សនុសិស្សបរទេសជិត ១៥០០ នាក់ ហើយឥឡូវនេះ មជ្ឈមណ្ឌល TVO មានគ្រូបង្រៀនជាង ៤០ នាក់នៅ ខាងជើង - កណ្តាល - ខាងត្បូង។


ការរៀនភាសាវៀតណាមសម្រាប់ជនបរទេសមួយ​ពេល នៅមជ្ឈមណ្ឌលភាសាវៀតណាមអើយ (TVO) រដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ កុងដាត/VNP
ការរៀនភាសាវៀតណាម​តែងតែ​មាន​ល្បែង​តូចៗ​សម្រាប់​សិស្ស​ឲ្យ​ស្គាល់​ពាក្យ​វៀតណាម។ រូបថត៖ កុង​ដាត/VNP
ជួនកាល ការរៀនភាសាវៀតណាមទាក់ទង​នឹង​ភ្នាល់​ប្រជាប្រិយ​សម្រាប់​សិស្ស​ ដើម្បី​រក​ចម្លើយ​ក្នុង​ពេល​រៀន។ រូបថត៖ កុង​ដាត/VNP
គ្រូ​ចាត់​លំហាត់​ឲ្យ​សិស្ស​បរទេស​ធ្វើ​ចំពេល​រៀន​ភាសាវៀតណាម​។ រូបថត៖ កុងដាត/VNP
ល្បែង​ដ៏រីករាយនិងគួរឱ្យចាប់អារម្មណ៍នៅក្នុងពេល​ដែលរៀនភាសាវៀតណាម។ រូបថត៖ ឯកសារ
មជ្ឈមណ្ឌលក៏រៀបចំកិច្ចពិភាក្សា ដើម្បីបង្កើនសមត្ថកិច្ចរបស់សិស្សផងដែរ។ រូបថត៖ ឯកសារ
ការរៀនភាសាវៀតណាមមួយ​ពេលសម្រាប់ជនបរទេសនៅមជ្ឈមណ្ឌលភាសាវៀតណាមអើយ (TVO) នៅរដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ ឯកសារ  
ភាពសប្បាយរីករាយរបស់និស្សិតបរទេសពេលរៀនភាសាវៀតណាម តាមរយៈសុភាសិត។ រូបថត៖ ឯកសារ
ក្រៅពីថ្នាក់រៀនផ្ទាល់ មជ្ឈមណ្ឌលក៏រៀបចំថ្នាក់រៀនមួយទល់មួយផងដែរ ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស។ រូបថត៖ កុងដាត/VNP
ក្នុងពេលមានការរីករាលដាលនៃជំងឺ Covid-19 មជ្ឈមណ្ឌលភាសាវៀតណាមអើយនៅតែរៀបចំថ្នាក់បង្រៀន និងរៀន តាមអ៊ីនធឺណិត។ រូបថត៖ កុងដាត​/VNP
សិស្សនុសិស្ស​បរទេស​ សរសេរ​កាត​អបអរសាទរ​ជូនដល់​គ្រូ​វៀតណាម។ រូបថត៖ ឯកសារ
គ្រូបង្រៀននៃមជ្ឈមណ្ឌល “ភាសាវៀតណាមអើយ“ នៅរដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ ឯកសារ

ការផ្សារភ្ជាប់គ្នារវាងអ្នកសិក្សា និងគ្រូបង្រៀន គឺពួកគេចាត់ទុកថា ការរៀនភាសាវៀតណាមជាការងារដ៏សំខាន់ ត្រូវបានផ្លាស់ប្តូរ និងពង្រីកចំណេះដឹងក្នុងជីវិត និងស្វែងយល់ពីសោភ័ណភាពវប្បធម៌ និងទំនៀមទម្លាប់ជាច្រើនរបស់ជនជាតិវៀតណាម។ អ្នកគ្រូ មីញ​អាញ (Minh Anh) ចែករំលែកថា៖ ខ្ញុំមានសិស្សម្នាក់ដែលរៀនបានតែ ១០ ពេលប៉ុណ្ណោះក្នុងរយៈពេល ៩ ខែ។ មូលហេតុ​គឺ​ស្ទើរតែ​​ជិត​ម៉ោង​រៀន​ គាត់​អញ្ជើញ​គ្រូ​ចេញ​ទៅ​ដើរលេង ហូប​ចុក។ សម្រាប់ខ្ញុំ ពួកគេមិនត្រឹមតែជាសិស្សប៉ុណ្ណោះទេ ថែមទាំងជាមិត្តភក្តិជិតស្និទ្ធទៀតផង តាមរយៈការជួបប្រាស្រ័យទាក់ទង​គ្នា ការរៀនភាសាវៀតណាមរបស់​ពួកគេកាន់តែមានភាពល្អប្រសើរឡើង ពីព្រោះមានបរិយាកាសក្នុងការប្រាស្រ័យទាក់ទង និងនិយាយគ្នា។

ការជ្រើសរើសគ្រូបង្រៀននៅមជ្ឈមណ្ឌល TVO ត្រូវបានពិនិត្យយ៉ាងហ្មត់​ចត់ណាស់។ គ្រូត្រូវចេះភាសាអង់គ្លេស មានជំនាញគរុកោសល្យ និងចំណេះដឹងសង្គមទូទៅ។ ហេតុដូច្នេះ គ្រូប​ង្រៀន​​អាច​បញ្ជូន​ភាសា​ដល់​សិស្ស ក្នុង​វិធី​ដែល​អាចងាយស្រួល​យល់​បាន​។ អ្នកគ្រូ ត្រាង (Trang) និយាយថា៖ ពេលខ្ញុំទើប​បង្រៀន​ថ្នាក់​មួយដែលមានសិស្សម្នាក់មាន​សមត្ថកិច្ចខ្ពស់ណាស់។ តាំងពីដើមដំបូងមក គាត់មានសំណើពិសេស។ ខ្ញុំ​មិន​អាច​បកប្រែបាន មិន​អាច​ប្រើ​ភាសា​អង់គ្លេសបានទេ និង​ត្រូវ​បង្រៀន​អំពី​ពាក្យពិសេស​នៃ​ភាសា​វៀតណាម។ ជារៀងរាល់ថ្ងៃ ខ្ញុំ​ត្រូវរៀបចំ​មេរៀនដាច់ដោយឡែកសម្រាប់សិស្សរូបនេះ។ ប៉ុន្តែបន្ទាប់ពីវគ្គសិក្សាចំនួន ពីរជាប់ៗគ្នានិង​ការបង្រៀន ​៣ ពេល​ក្នុង​សប្តាហ៍មួយ  ខ្ញុំមានអារម្មណ៍ថា សមត្ថភាពនៃការបង្រៀនភាសាវៀតណាមរបស់ខ្ញុំមានភាពល្អប្រសើរឡើង ហើយខ្ញុំមានអារម្មណ៍ជឿជាក់ជាង នៅពេលទទួលយកសិស្សដែលពិបាកដូចនេះ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពលនៃការរីករាលដាលនៃមេរោគ COVID-19 មជ្ឈមណ្ឌល​ TVO ក្រៅពីលើថ្នាក់រៀនផ្ទាល់ក៏បានរៀបចំថ្នាក់បង្រៀនភាសាវៀតណាមតាមអ៊ីនធើណិតជាច្រើនផងដែរ។ បន្ទប់រៀនក៏ត្រូវបានពង្រីកផងដែរ រួមទាំងសិស្សមកពីប្រទេសជុំវិញពិភពលោក ពួកគេមិនរស់នៅក្នុងប្រទេសវៀតណាមទេ ប៉ុន្តែទាំងអស់អាចសិក្សាតាមអ៊ីនធើណិតបាន។ មជ្ឈមណ្ឌល TVO ក៏បានភ្ជាប់ទំនាក់ទំនង និងជួយសិស្សានុសិស្សមកពីជុំវិញពិភពលោក ដែលមានស្នេហាវៀតណាម និងចំណង់ចំណូលចិត្តក្នុងការស្វែងយល់ពីវប្បធម៌វៀតណាម។

TVO បានក្លាយជាអាសយដ្ឋានសិក្សាភាសាវៀតណាមដ៏មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់សហគមន៍ជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម និងជុំវិញពិភពលោក។ សិស្សានុសិស្សជាច្រើនបានប្រើប្រាស់ភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ ពួកគេអាចបង្រៀន សរសេរសៀវភៅ ចូលរួមក្នុងកម្មវិធីហ្គេមតាមកញ្ចក់ទូរទស្សន៍... ហើយពីទីនោះពួកគេមានអារម្មណ៍ថា ស្រលាញ់ប្រទេស និងប្រជាជនវៀតណាមកាន់តែច្រើន។/.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កុងដាត ឯកសារ


Top