ទឹកមុខញញឹមញញែម និងសំឡេងនិយាយភាសាវៀតណាមដ៏គួរឱ្យស្រលាញ់របស់ជនបរទេសជាច្រើនដែលចូលរួមក្នុងថ្នាក់រៀនភាសាវៀតណាមបានបង្ហាញពីសេចក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តរបស់ពួកគេចំពោះការរៀនភាសា នៅមជ្ឈមណ្ឌល “ភាសាវៀតណាម”។
ទឹកមុខញញឹមញញែម និងសំឡេងនិយាយភាសាវៀតណាមដ៏គួរឱ្យស្រលាញ់របស់ជនបរទេសជាច្រើនដែលចូលរួមក្នុងថ្នាក់រៀនភាសាវៀតណាមបានបង្ហាញពីសេចក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តរបស់ពួកគេចំពោះការរៀនភាសា នៅមជ្ឈមណ្ឌល “ភាសាវៀតណាម”។ សម្រាប់ពួកគេ ការរៀនភាសាវៀតណាមធ្វើឱ្យពួកគេស្រឡាញ់វៀតណាមកាន់តែច្រើន ហើយនោះក៏ជាគន្លឹះសម្រាប់ពួកគេក្នុងការធ្វើការងាររបស់ពួកគេនៅប្រទេសវៀតណាមឱ្យកាន់តែប្រសើរឡើងផងដែរ។
ដាន (Dan) បានរស់នៅប្រទេសវៀតណាម រយៈពេល ៦ ឆ្នាំ និងសិក្សាភាសាវៀតណាម ក្នុងរយៈពេល ៦ ឆ្នាំ លោក David Evans បានសិក្សាភាសាវៀតណាមក្នុងអំឡុងពេល ៥ ឆ្នាំ គាត់ប្តេជ្ញាចិត្តថា ថ្ងៃណាមួយ នាពេលឆាប់ៗ ដែលគាត់នឹងអាចបង្រៀនគណិតវិទ្យាដល់សិស្សជាភាសាវៀតណាម។ ដោយទំនុកចិត្តចូលរួម game show “ស្តេចភាសាវៀតណាម “ លើកញ្ចក់ទូរទស្សន៍។ លោក John បានសិក្សាភាសាវៀតណាម អស់រយៈពេល ៤ ឆ្នាំ ហើយគាត់កំពុងខិតខំប្រឹងប្រែងធ្វើវីដេអូបង្រៀនរបស់គាត់ជាភាសាវៀតណាម ដើម្បីឱ្យមិត្តរបស់គាត់អាចរៀនភាសាវៀតណាម តាមរយៈវីដេអូរបស់គាត់។ មនុស្សម្នាក់ៗ មានវិធីរៀនរៀងៗខ្លួន ប៉ុន្តែពួកគេពោរពេញដោយសេចក្តីក្លៀវក្លារបស់យុវជនបរទេសដែលរស់នៅប្រទេសវៀតណាម ព្យាយាមរៀនភាសាវៀតណាមឱ្យធ្វើការកាន់តែល្អប្រសើរ និងសម្របខ្លួនក្នុងសង្គមវៀតណាម។
"ភាសាវៀតណាមអើយ" (មជ្ឈមណ្ឌល TVO) ត្រូវបានបង្កើតឡើងដោយមិត្តភក្តិពីរនាក់គឺយុវនារី ឡាន (Lan) និង យុវជន ហ័ងអាញ (Hoang Anh) ក្នុងឆ្នាំ២០១៣។ នៅពេលនោះ យុវនារី ឡាន (Lan) និង យុវជន ហ័ងអាញ (Hoang Anh) គឺជាគ្រូបង្រៀនវៀតណាមទាំងពីរនាក់នៅទីក្រុងហាណូយ (Ha Noi)។ អ្នកទាំងពីរមានគំនិតដូចគ្នាក្នុងការបើកសាលាមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្រូបង្រៀនភាសាវៀតណាមជាច្រើននាក់ដែលមានចំណង់ចំណូលចិត្តដូចគ្នា ចែករំលែកការងារជាមួយគ្នា ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍជាមួយគ្នា។ ជាពិសេសការផ្សព្វផ្សាយតម្លៃភាសាវៀតណាមដល់សហគមន៍ជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសវៀតណាម។ ក្រុមនេះមានពាក្យស្លោកថា ជានិច្ចកាលរក្សាបានគុណតម្លៃរបស់ខ្លួន ធានាផលប្រយោជន៍របស់គ្រូបង្រៀន ក៏ដូចជាផ្តល់មេរៀនប្រកបដោយគុណភាពដល់សិស្សនុសិស្ស ដើម្បីឲ្យពួកគេស្រឡាញ់ភាសាវៀតណាមកាន់តែច្រើន និងស្រឡាញ់ប្រទេសវៀតណាមថែមទៀត។ ក្នុងរយៈពេល ៨ ឆ្នាំនៃប្រតិបត្តិការមជ្ឈមណ្ឌល TVO បានទាក់ទាញសិស្សនុសិស្សបរទេសជិត ១៥០០ នាក់ ហើយឥឡូវនេះ មជ្ឈមណ្ឌល TVO មានគ្រូបង្រៀនជាង ៤០ នាក់នៅ ខាងជើង - កណ្តាល - ខាងត្បូង។
ការរៀនភាសាវៀតណាមសម្រាប់ជនបរទេសមួយពេល នៅមជ្ឈមណ្ឌលភាសាវៀតណាមអើយ (TVO)
រដ្ឋធានី ហាណូយ (Ha
Noi)។ រូបថត៖ កុងដាត/VNP ការរៀនភាសាវៀតណាមតែងតែមានល្បែងតូចៗសម្រាប់សិស្សឲ្យស្គាល់ពាក្យវៀតណាម។ រូបថត៖ កុងដាត/VNP ជួនកាល ការរៀនភាសាវៀតណាមទាក់ទងនឹងភ្នាល់ប្រជាប្រិយសម្រាប់សិស្ស ដើម្បីរកចម្លើយក្នុងពេលរៀន។ រូបថត៖ កុងដាត/VNP គ្រូចាត់លំហាត់ឲ្យសិស្សបរទេសធ្វើចំពេលរៀនភាសាវៀតណាម។ រូបថត៖ កុងដាត/VNP ល្បែងដ៏រីករាយនិងគួរឱ្យចាប់អារម្មណ៍នៅក្នុងពេលដែលរៀនភាសាវៀតណាម។ រូបថត៖ ឯកសារ មជ្ឈមណ្ឌលក៏រៀបចំកិច្ចពិភាក្សា ដើម្បីបង្កើនសមត្ថកិច្ចរបស់សិស្សផងដែរ។ រូបថត៖ ឯកសារ ការរៀនភាសាវៀតណាមមួយពេលសម្រាប់ជនបរទេសនៅមជ្ឈមណ្ឌលភាសាវៀតណាមអើយ (TVO)
នៅរដ្ឋធានី ហាណូយ (Ha
Noi)។ រូបថត៖ ឯកសារ ភាពសប្បាយរីករាយរបស់និស្សិតបរទេសពេលរៀនភាសាវៀតណាម តាមរយៈសុភាសិត។ រូបថត៖ ឯកសារ ក្រៅពីថ្នាក់រៀនផ្ទាល់ មជ្ឈមណ្ឌលក៏រៀបចំថ្នាក់រៀនមួយទល់មួយផងដែរ ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស។ រូបថត៖ កុងដាត/VNP ក្នុងពេលមានការរីករាលដាលនៃជំងឺ Covid-19 មជ្ឈមណ្ឌលភាសាវៀតណាមអើយនៅតែរៀបចំថ្នាក់បង្រៀន និងរៀន តាមអ៊ីនធឺណិត។ រូបថត៖ កុងដាត/VNP សិស្សនុសិស្សបរទេស សរសេរកាតអបអរសាទរជូនដល់គ្រូវៀតណាម។ រូបថត៖ ឯកសារ គ្រូបង្រៀននៃមជ្ឈមណ្ឌល “ភាសាវៀតណាមអើយ“ នៅរដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ ឯកសារ |
ការផ្សារភ្ជាប់គ្នារវាងអ្នកសិក្សា និងគ្រូបង្រៀន គឺពួកគេចាត់ទុកថា ការរៀនភាសាវៀតណាមជាការងារដ៏សំខាន់ ត្រូវបានផ្លាស់ប្តូរ និងពង្រីកចំណេះដឹងក្នុងជីវិត និងស្វែងយល់ពីសោភ័ណភាពវប្បធម៌ និងទំនៀមទម្លាប់ជាច្រើនរបស់ជនជាតិវៀតណាម។ អ្នកគ្រូ មីញអាញ (Minh Anh) ចែករំលែកថា៖ ខ្ញុំមានសិស្សម្នាក់ដែលរៀនបានតែ ១០ ពេលប៉ុណ្ណោះក្នុងរយៈពេល ៩ ខែ។ មូលហេតុគឺស្ទើរតែជិតម៉ោងរៀន គាត់អញ្ជើញគ្រូចេញទៅដើរលេង ហូបចុក។ សម្រាប់ខ្ញុំ ពួកគេមិនត្រឹមតែជាសិស្សប៉ុណ្ណោះទេ ថែមទាំងជាមិត្តភក្តិជិតស្និទ្ធទៀតផង តាមរយៈការជួបប្រាស្រ័យទាក់ទងគ្នា ការរៀនភាសាវៀតណាមរបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើង ពីព្រោះមានបរិយាកាសក្នុងការប្រាស្រ័យទាក់ទង និងនិយាយគ្នា។
ការជ្រើសរើសគ្រូបង្រៀននៅមជ្ឈមណ្ឌល TVO ត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ណាស់។ គ្រូត្រូវចេះភាសាអង់គ្លេស មានជំនាញគរុកោសល្យ និងចំណេះដឹងសង្គមទូទៅ។ ហេតុដូច្នេះ គ្រូបង្រៀនអាចបញ្ជូនភាសាដល់សិស្ស ក្នុងវិធីដែលអាចងាយស្រួលយល់បាន។ អ្នកគ្រូ ត្រាង (Trang) និយាយថា៖ ពេលខ្ញុំទើបបង្រៀនថ្នាក់មួយដែលមានសិស្សម្នាក់មានសមត្ថកិច្ចខ្ពស់ណាស់។ តាំងពីដើមដំបូងមក គាត់មានសំណើពិសេស។ ខ្ញុំមិនអាចបកប្រែបាន មិនអាចប្រើភាសាអង់គ្លេសបានទេ និងត្រូវបង្រៀនអំពីពាក្យពិសេសនៃភាសាវៀតណាម។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវរៀបចំមេរៀនដាច់ដោយឡែកសម្រាប់សិស្សរូបនេះ។ ប៉ុន្តែបន្ទាប់ពីវគ្គសិក្សាចំនួន ពីរជាប់ៗគ្នានិងការបង្រៀន ៣ ពេលក្នុងសប្តាហ៍មួយ ខ្ញុំមានអារម្មណ៍ថា សមត្ថភាពនៃការបង្រៀនភាសាវៀតណាមរបស់ខ្ញុំមានភាពល្អប្រសើរឡើង ហើយខ្ញុំមានអារម្មណ៍ជឿជាក់ជាង នៅពេលទទួលយកសិស្សដែលពិបាកដូចនេះ។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពលនៃការរីករាលដាលនៃមេរោគ COVID-19 មជ្ឈមណ្ឌល TVO ក្រៅពីលើថ្នាក់រៀនផ្ទាល់ក៏បានរៀបចំថ្នាក់បង្រៀនភាសាវៀតណាមតាមអ៊ីនធើណិតជាច្រើនផងដែរ។ បន្ទប់រៀនក៏ត្រូវបានពង្រីកផងដែរ រួមទាំងសិស្សមកពីប្រទេសជុំវិញពិភពលោក ពួកគេមិនរស់នៅក្នុងប្រទេសវៀតណាមទេ ប៉ុន្តែទាំងអស់អាចសិក្សាតាមអ៊ីនធើណិតបាន។ មជ្ឈមណ្ឌល TVO ក៏បានភ្ជាប់ទំនាក់ទំនង និងជួយសិស្សានុសិស្សមកពីជុំវិញពិភពលោក ដែលមានស្នេហាវៀតណាម និងចំណង់ចំណូលចិត្តក្នុងការស្វែងយល់ពីវប្បធម៌វៀតណាម។
TVO បានក្លាយជាអាសយដ្ឋានសិក្សាភាសាវៀតណាមដ៏មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់សហគមន៍ជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម និងជុំវិញពិភពលោក។ សិស្សានុសិស្សជាច្រើនបានប្រើប្រាស់ភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ ពួកគេអាចបង្រៀន សរសេរសៀវភៅ ចូលរួមក្នុងកម្មវិធីហ្គេមតាមកញ្ចក់ទូរទស្សន៍... ហើយពីទីនោះពួកគេមានអារម្មណ៍ថា ស្រលាញ់ប្រទេស និងប្រជាជនវៀតណាមកាន់តែច្រើន។/.