• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

រូបសំណាកសត្វខ្លាសេរ៉ាមិច មិញឡុងទី១ (Minh Long I) អំណរបុណ្យចូលឆ្នាំវៀតណាម ឆ្នាំខាលចត្វាស័ក

កម្រង​រូបសំណាក​សត្វខ្លា​ បាន​សិប្បករ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​មិញ​ឡុង​ទី​១ (Minh Long I) ​(លេខ​៣៣៣ ភូមិ​ហឹង​ឡុក - Hung Loc សង្កាត់​ហឹង​ឌិញ​ - Hung Dinh ទីរួមស្រុក​ធ្វឹន​អាន - Thuan An ខេត្តប៊ិញ​យឿង - Binh Duong​) ដែល​​មានការ​រចនា​​ពិសេស​ មានលក្ខណៈ​សិល្បៈ​ខ្ពស់​ បង្កប់​អត្ថន័យ​មាន​សំណាង​ល្អ​ សមស្រប​សម្រាប់​តាំង​និង​ជូន​ជាអំណោយ​ដល់​សាច់​ញាតិ​ ជាមួយនឹង​ពាក្យ​ជូនពរ​ឆ្នាំថ្មី​សុខស្ងប់​ ​ប្រាថ្នា​អ្វីបាន​​ដូចបំណង។​

តាំងពីបុរាណកាល​ រូបសំណាក​សត្វ​ខ្លា​ បាន​ផ្សារភ្ជាប់នឹង​រូបភាព​ខ្លាំងក្លា​​ អង់អាច ឫកពាថ្លៃថ្នូរ​​ ពោរពេញ​ទៅ​ដោយ​អាថ៌កំបាំង​។ ពីព្រោះសត្វ​​ខ្លា​ធ្លាប់ជាសត្វ​ខ្លាំង​ពូកែ​ រហ័ស​រហួន​ ជំនាញខាង​​ប្រមាញ់​រក​ចំណី​ មិនរាលថយ​តទល់ជាមួយនឹង​​​​​សត្វ​ដទៃ ​ដែលមានមាឌ​​ធំ​ កម្លាំងពូកែ​។ ស្តេច​ម្រឹគ ​នៅទាំង​​ល្បីឈ្មោះ​ខាង​សំឡេង​​គ្រហឹម​ លាន់រំពង់​ព្រៃព្រឹក្សា​​ ធ្វើ​សត្វ​ម្រឹគ​ទាំងឡាយ​ខ្លប​ខ្លាច។​

ដោយ​សារ​ហេតុនោះ ប្រជា​ប្រិយ​វៀតណាម​ទើបមាន​ឃ្លា​ពោល​​ថា “ខ្លាច​ដូចខ្លាចខ្លា”។ រីឯវប្បធម៌​ ​ប្រវត្តិ​ និង​សិល្បៈ​នៅតាមប្រទេស​អាស៊ី​អាគ្នេយ៍​ តែង​មាន​រូបភាព​ចង្កូម​ កែវ​ភ្នែកមុត​ សម្ញែង​​ក្រចក​ ហា​មាត់ ​បញ្ចេញ​ឫក​​កាច់សាហាវ​  ឬ​ក្នុង​លក្ខណៈ​ត្រៀម​ទ្រាបចាប់​សត្វ​​ជា​ចំណី។ ដូច្នេះ​ ពេល​សំឡឹងមើល​​រូបសំណាក​សត្វ​ខ្លាទេព អំណរ​បុណ្យ​ចូល​ឆ្នាំថ្មី​ របស់​ក្រុមហ៊ុន​មិញ​ឡុង​ទី​១ (Minh Long I) មនុស្សគ្រប់គ្នា​ភ្ញាក់​ផ្អើល​ “ម្តេច​ពួក​វា​ស្លូត​ម្លេះ​”។ រូបសំណាកសត្វ​​ខ្លា​មហិច្ឆតា ឫពាទឹក​មុខ​​ស្លូត​បូត​ អង្គុយ​​ស្ងៀមសំឡឹង​មេឃដី​ ឯ​ខ្លា​កូនទឹកមុខចាក​មន្ទិល​ ដៃ​អូប​គជ់​ដូច​បំណង​ ហើយ​ជា​​ពិសេស​​​ខ្លាញី ទឹក​មុខ​​ស្ងប់​រម្ងប់​ ​កំពុង​ស្មឹង​ស្មាត់ស្មាធិ​​។​




ដំណាក់កាល​សិត​ចូល​ពុម្ព​ បង្កើត​បាន​រូបសំណាក​ដំបូង​។


ដំណាក់កាល​គូរ​ស្លាកស្នាម​​​​សត្វ​ខ្លា ទាមទារ​ភាពប៉ិន​ប្រសប់​ និង​ទេពកោសល្យ​របស់​សិប្បករ​។ 



លោក​ លី​ ង៉ុក​មិញ (Ly Ngoc Minh) អគ្គនាយក​ក្រុមហ៊ុន​មិញ​ឡុង​ទី១ (Minh Long I) ឈរ​ក្បែរ​រូបសំណាកសត្វ​​ខ្លា​សេរ៉ាមិច​មិញ​ឡុង (Minh Long)​។



ភ្ញៀវ​ទិញ​រូបសំណាកសត្វ​​ខ្លា​សេរ៉ាមិច ​នៅ​បន្ទប់តាំង​មិញ​ឡុង​ទី​១ (Minh Long I)។​


កម្រង​រូបសំណាកសត្វ​​ខ្លា​សេរ៉ាមិច ​មិញ​ឡុង​ទី​១ (Minh Long I) មាន​ប្រធាន​បទ​ចំនួន៣៖ មហិច្ឆតា សុខស្ងប់ ដូចបំណងប្រាថ្នា​ បង្ហាញ​ពី​បំណង​ល្អ តាមរយៈ​រូបរាង​សត្វខ្លានីមួយ​ៗ។​ រូបសំណាកសត្វ​​ខ្លា​មហិច្ឆតា​ បាន​សាង​ឡើង​យ៉ាង​ប្រណីត​ រស់រវើក និង​មាន​ព្រលឹង​បញ្ចេញ​តាម​កែវ​ភ្នែក រោម រាង​ទ្រលុកទ្រលន់​ កម្លាំង​ខ្លាំង​ក្លា​ ជា​ស្តេច​នៃ​ម្រឹគ​ មានទម្រង់​​អង្គុយ​លើ​ផែន​ថ្មលយ​ចេញ​ នៅលើ​​ភ្នំ​ខ្ពស់​។ រូបសំណាកសត្វ​​ខ្លាសុខស្ងប់​​ បាន​សាង​បែប​លក្ខណៈ​ទ្រលុក​ទ្រលន់​ ពាក់អាវ​ធំ កពាក់​ខ្សែអង្កាំ​ កំពុង​អង្គុយ​ស្មឹង​ស្មាត​ស្មាធិ។​

ទឹកមុខសុខ​ស្ងប់​ កែវភ្នែក​ធ្មិច​ដូចជា​កំពុង​លំហែ​ សម្រាក​ ប៉ុន្តែ​ការពិត​គឺកំពុង​ស្មាធិ​ ស្រូប​​យក​បារមី​ ថាមពល​ ដើម្បី​​បុព្វហេតុ​យកជ័យ​​ជំនះថ្មី។ រូបសំណាក​សត្វ​​ខ្លា​ដូចបំណងប្រាថ្នា​ បានសាង​លក្ខណៈ​បែប​អាយុ​នៅ​ក្មេង​ កម្លាំងពលំ​មាំមួន​ ដូចជា​កំលោះ​ពោរពេញទៅដោយ​បំណង​ប្រាថ្នា​។ កែវភ្នែក​រីករាយ​សប្បាយ​ មាត់​ញញឹម​ស្រស់​ តំណាង​ឱ្យ​ភាព​ផុត​ទុក្ខកង្វល់​គ្មាន​មន្ទិល​ សុភមង្គល។ ដៃឆ្វេង​លើកដៃស្វាគមន៍​ជិតស្និទ្ធ​។ ដៃ​ស្តាំ​កាន់គជ់ដូចបំណង មានអត្ថន័យ​ជួប​តែ​សំណាងល្អ បំណងប្រាថ្នា​នឹង​បាន​ក្លាយ​ជា​ការពិត​ ដូច​ដែល​បាន​ប្រាថ្នា​។

លោក​ លី​ ង៉ុក​ឡុង​ (Ly Ngoc Long) ​អគ្គនាយក​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​​មិញ​ឡុង​ទី១ (Minh Long I) ឱ្យ​ដឹងថា រូបសំណាក​សត្វទេព​ឆ្នាំ​ខាល​ ចត្វាស័ក​ របស់​មិញ​ឡុង​ទី​១ (Minh Long I) ពាំនាំ​ពាក្យ​ផ្តាំ​ផ្ញើ​ យើង​គ្រប់គ្នា​ចូរ​ចំណាយ​ពេលវេលា​​ពិចារណា ព្រមទាំង​ថែទាំសុខភាព​ខាងក្នុងឱ្យ​បាន​​ច្រើន​​ ដើម្បី​ឆ្នាំ​ថ្មីពោរពេញ​ដោយ​ភាព​សុខស្ងប់​​ ដូច​បំណងប្រាថ្នា​។​

កម្រង​រូបសំណាកសត្វ​ខ្លា​​សេរ៉ាមិច មិញ​ឡុង​ទី១ (Minh Long I) ជាមួយ​ការរចនា​ពិសេស​ មាន​លក្ខណៈ​សិល្បៈ​ខ្ពស់​ បង្កប់អត្ថន័យ​ផ្តល់​ភាព​សុខ​ស្ងប់​​ល្អប្រពៃ សមស្រប​នឹង​ការដាច់​​តាំង​ ទុក​ជូនជា​អំណោយ​សម្រាប់​សាច់ញាតិ​ ពាំនាំ​ពាក្យ​ជូនពរ​សុខស្ងប់​​ ដូចបំណង​ប្រាថ្នា​៕










កម្រង​រូបសំណាកសត្វ​​ខ្លា​មហិច្ឆតា​។




រូបសំណាកសត្វ​ខ្លា​ដូចបំណងប្រាថ្នា​។





រូបសំណាកសត្វ​​ខ្លា​សុខស្ងប់​។​






រូបសំណាកសត្វ​​ខ្លា​ សេរ៉ាមិច​មិញ​ឡុង​ទី​១ (Minh Long I) មាន​រាង​សណ្ឋាន​ច្រើន​បែប​ មាន​នាម​ជា​ពាក្យ​ជូន​ពរ​ពេញ​ទៅដោយ​អត្ថន័យ​៖ មហិច្ឆតា សុខស្ងប់ ដូចបំណងប្រាថ្នា​។​

 

អត្ថបទនិងរូបថត៖ ឡេមិញ - ប្រែសម្រួល៖ រីកើង

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់  ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

Top