រូងក្នុងដីគូជី (Cu Chi) រួមមានប្រព័ន្ធរូងក្រោមដីខុសៗគ្នាជាច្រើនដែលមានទីតាំងនៅឃុំចំនួនពីរគឺ តឹន ភូទ្រុង ( Tan Phu Trung) និង ភឿក វី អាន (Phuoc Vinh An) ក្នុងស្រុកគូជី (Cu Chi) ។ ជាដំបូង រូងក្រោមដីមានតែរូងក្រោមដីខ្លីៗ រចនាសម្ព័ន្ធសាមញ្ញៗ ប្រើដើម្បីលាក់ឯកសារ អាវុធ ការពារកម្លាំងតស៊ូ និងជួយគាំទ្រដល់ការផ្តល់ព័ត៌មាន។ ភូមិនីមួយៗ បានធ្វើរូងក្រោមដីផ្ទាល់ខ្លួន នៅពេលក្រោយមក ដោយសារតំរូវការនៃការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងរវាងភូមិនានា បានជាប្រព័ន្ធរូងក្រោមដីត្រូវបានតភ្ជាប់គ្នា ដើម្បីបង្កើតជាប្រព័ន្ធដែលទាក់ជាប់នឹងគ្នា និងស្មុគស្មាញ។ នៅឆ្នាំ ១៩៦៥ មានរូងក្រោមដីដែលត្រូវបានជីកប្រហែល ២០០ គីឡូម៉ែត្រ និងលេណដ្ឋានចម្ងាយ ៥០០ គីឡូម៉ែត្រ។ រូងក្រោមដីនៅពេលនេះមាន ៣ ជាន់ មានជម្រៅខុសៗគ្នា ជាន់ខាងលើមានកំពស់ប្រហែល ៣ ម៉ែត្រពីផ្ទៃដី ជាន់កណ្តាលមានកំពស់ប្រហែល ៦ ម ពីផ្ទៃដី ជាន់ក្រោមមានកំពស់ ៨-១២ ម មានផ្លូវរូងក្នុងដីធំៗ ជាច្រើន។ តំបន់តូចៗជាច្រើនត្រូវបានបែងចែកផ្សេងៗគ្នាដូចជា៖ បន្ទប់បរិភោគអាហារ បន្ទប់ប្រជុំ បន្ទប់ជួយសង្គ្រោះបន្ទាន់ បន្ទប់រោងកុន អណ្តូងទឹកផ្ទះបាយដោយមានចង្ក្រានប្រភេទ ហ័ងកឹម (Hoang Cam) (ចង្ក្រានដែលលាក់ផ្សែង) ច្រកចេញតាមដងទន្លេសាយហ្គន (Sai Gon)…រួមជាមួយប្រព័ន្ធប្រហោងសម្រាប់ខ្យល់ចេញចូលដែលត្រូវបានក្លែងខ្លួនយ៉ាងសំងាត់ និងមានលក្ខណៈវិទ្យាសាស្ត្រ។
|
មកដល់ឆ្នាំ ១៩៦៥ រូងក្រោមដីគូជីមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ និងលេណដ្ឋានចម្ងាយ ៥០០ គីឡូម៉ែត្រ។ |
រូងក្រោមដីត្រូវបានជីកនៅក្នុងដីឥដ្ឋលាយជាមួយថ្មបាយក្រៀម ដូច្នេះវាអាចប្រើប្រាស់បានយូរ មិនងាយនឹងបាក់ដី ប្រព័ន្ធរូងក្រោមដីអាចទប់ទល់នឹងការបំផ្លិចបំផ្លាញដោយអាវុធធុនធ្ងន់។ ផ្លូវឡើងចុះរវាងជាន់និមួយៗត្រូវបានរៀបចំដោយគម្របសម្ងាត់ គម្របនៅលើផ្ទៃដីត្រូវបានគ្របដោយស្លឹកឈើ និងស្មៅ។ ផ្លូវក្នុងរូងក្រោមដីមានទំហំខុសៗគ្នាជាច្រើន ជាធម្មតាមានតែល្មមសម្រាប់មនុស្សម្នាក់ៗទៅដោយឳនខ្នងទេ។
|
កងទ័ព និងប្រជាជននៅឃុំ ញឹន ឌឹក (Nhuan Duc) ស្រុក គូជី (Cu Chi) ជីករូងក្រោមដីពីឆ្នាំ ១៩៤៦ ដល់ ១៩៦៨។
រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី
កងទ័ព និងប្រជាជននៅឃុំទ្រុង ឡឹប ហា (Trung Lap Ha) ស្រុកគូជី (Cu Chi) ជីកលេណដ្ឋានសំរាប់ប្រយុទ្ធ (ឆ្នាំ១៩៦៦)។ រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី
![]()
បន្ទប់ប្រជុំធំអាចផ្ទុកមនុស្សបានជាង ២០ នាក់នៅក្នុងរូងក្រោមដីគូជី (Cu Chi)។ រូបថត៖ ឡេមិញ / VNP
![]() ផ្លូវដើរនៅក្នុងរូងក្រោមដីគូជី (Cu Chi)។ រូបថត៖ ឡេមិញ / VNP តុខ្សាច់នៃរូងក្រោមដីគូជី (Cu Chi) ។ រូបថតថុងហាយ / VNP ![]() បន្ទប់វះកាត់នៅរូងក្រោមរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP ![]() ភ្ញៀវទេសចរទៅទស្សនាផ្ទះបាយប្រភេទហ័ងកឹម (Hoang Cam) នៅរូងក្រោមដីគូជី។ រូបថត៖ ឡេមិញ / VNP ![]()
ឧបករណ៍ធ្វើការរបស់កងទ័ពនៅរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ថុងហាយ / VNP
![]() ផ្លូវក្នុងរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី ![]() អណ្តូងទឹកនៅរូងក្រោមដីគូជី(Cu Chi) ។ រូបថត៖ ឡេមិញ / VNP ![]()
ភ្ញៀវទេសចរនៅខាងក្នុងរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី។
ភ្ញៀវទេសចរលូនចេញពីរូងក្រោមដីគូជី (Cu Chi) ឡើងទៅផ្ទាល់ដី។ រូបថត៖ ថុងហាយ / VNP
បន្ទាប់សំរាក់ និងធ្វើការរបស់កងទ័ពក្នុងកំឡុងពេលសង្គ្រាម។ រូបថត៖ ឯកសារតំបន់ប្រវត្តិសាស្ត្ររូងក្រោមដីគូជី។ ![]() ផ្លូវនានាតភ្ជាប់នៅក្នុងរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP |
ដើម្បីឱ្យមានរូងក្រោមដីពេញលេញបែបនេះ កងទ័ព និងប្រជាជនរាប់ម៉ឺននាក់នៅគូជី (Cu Chi) បានប្រឆាំងនឹងការវាយប្រហារជាទៀងទាត់ពីសត្រូវ ដែលជីករូងក្រោមដីនេះជំនួបគ្នាទាំងយប់ទាំងថ្ងៃ ដើម្បីជីករូងក្រោមដីនេះ ហើយមានភាពប៉ិនប្រសប់ក្នុងការក្លែងខ្លួន និងដឹកជញ្ជូនដីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយប្រើតែកម្លាំងមនុស្ស និងប្រដាប់ប្រដារសាមញ្ញៗដូចជាចបកាប់ និងប៉ែលទេ។... រូងជាច្រើនត្រូវបានជីកឡើងវិញជាច្រើនដង ដោយសារតែការបំផ្លាញដោយគ្រាប់បែកកាំភ្លើងធំ និងរថក្រោះរបស់សត្រូវ កាន់តែបង្ហាញឲ្យឃើញនូវភាពអត់ធ្មត់ និងការច្នៃប្រឌិតរបស់កងទ័ព និងប្រជាជនគូជីក្នុងការតស៊ូប្រយុទ្ធ។
|
អញ្ជើញមកទស្សនកិច្ចនៅរូងក្រោមដីគូជី (Cu Chi) នៅឆ្នាំ ១៩៩៥ រដ្ឋមន្រ្តីក្រសួងវប្បធម៌គុយបា លោក Armando Hart Davalos បានសរសើរលើសៀវភៅអនុស្សាវរីយ៍ថា៖ “មានតែភាពក្លាហាន និងកិត្តិយសរបស់មនុស្សទេដែលអាចយល់ពីគូជី(Cu Chi) ។ គំនិតស្រមើលស្រមៃដ៏សំបូរបែប និងវប្បធម៌វៀតណាម បានប្រែក្លាយកន្លែងនេះទៅជាកន្លែងដ៏ពិសិដ្ឋ និងជាកេរ្តិ៍ដំណែលដ៏អស្ចារ្យមួយនៅសម័យកាលរបស់យើង។” |
រូងក្រោមដីគូជី (Cu Chi) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូ ការប្រយុទ្ធដ៏ធំជាច្រើនដូចជាយុទ្ធនាការនៅពេលចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ១៩៦៨ ហើយនិងមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដោយបង្រួបបង្រួមប្រទេសឡើងវិញ
ដោយមានតម្លៃស្ថាបត្យកម្មពិសេសៗ និងអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងដែលនាំមកដោយរូងក្រោមដីគូជីនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (Ho Chi Minh) កំពុងរៀបចំឯកសារដាក់ជូនទៅអង្គការយូណេស្កូ ដើម្បីទទួលស្គាល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររូងក្រោមដីគូជិ(Cu Chi) ដើម្បីក្លាយទៅជាបេតិកភណ្ឌពិភពលោក។
តំបន់ប្រវត្តិសាស្ត្រពិសេសមួយ
ក្រោយឆ្នាំ ១៩៧៥ រូងក្រោមដីគូជី (Cu Chi) ត្រូវបានអភិរក្ស និងតុបតែង ដើម្បីក្លាយជាតំបន់កេរិ៍្តតំណែលប្រវត្តិសាស្រ្តបដិវត្ត ដោយបើកទ្វារឱ្យអ្នកទស្សនាមកស្វែងយល់អំពីស្ថាបត្យកម្ម និងដំណើរការតស៊ូប្រយុទ្ធដ៏លំបាក ក៏ដូចជាជីវភាពរបស់នៅរបស់កងទ័ព និងប្រជាជននៅក្នុងរូងក្នុងកំឡុងឆ្នាំសង្គ្រាមដ៏កាចសាហាវ។
យោងតាមគណៈគ្រប់គ្រងនៃរូងក្រោមដីគូជី (Cu Chi) ឲ្យដឹងថា ជាមធ្យម ជារៀងរាល់ឆ្នាំបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១,៥ លាននាក់ មកទស្សនា។ កន្លែងនេះក៏បានស្វាគមន៍គណៈប្រតិភូជាច្រើនដែលជាមេដឹកនាំជាន់ខ្ពស់របស់រដ្ឋ និងកងទ័ពនៃបណ្តាប្រទេសនៅលើពិភពលោក។
មកដល់រូងក្រោមដីគូជី (Cu Chi) អ្នកទេសចរនឹងបានឃើញផ្ទាល់នូវប្រព័ន្ធរូងក្រោមដីដ៏ធំ មានវិធីសាស្រ្ត និងរឹងមាំ តែវាត្រូវបានធ្វើឡើងដោយកម្លាំងមនុស្សទេ ហើយមានអាយុកាលជាង ៧៥ ឆ្នាំហើយ។
|
គណៈប្រតិភូក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ីបានអញ្ជើញទៅទស្សនកិច្ចនៅរូងក្រោមដីគូជី (Cu Chi) (ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩) ។
រូបថត៖ ឯកសារនៃរូងក្រោមដីគូជី លេណដ្ឋានក្នុងភូមិរំដោះនៃតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្តគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP![]() រោងចក្រសម្រាប់កែច្នៃគ្រាប់បែកនិងគ្រាប់រំសេវគ្រប់ប្រភេទនៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP
គំរូនៃការអារគ្រប់បែកនៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី (Cu Chi) ។ រូបថតថុងហាយ / VNP
![]() អ្នកទេសចរទៅទស្សនាអន្ទាក់នៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី(Cu Chi) ។ រូបថត៖ ឡេមិញ / VNP ![]() ជីវភាពរស់នៅប្រចាំថ្ងៃនៅភូមិរំដោះនៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី (Cu Chi) ។ រូបថត៖ ឡេមិញ / VNP គ្រាប់បែកនិងគ្រាប់រំសេវគ្រប់ប្រភេទដែលត្រូវបានដាក់តាំងបង្ហាញនៅរូងក្រោមដីគូជី (Cu Chi) ។ រូបថត៖ថុងហាយ / VNP ![]() អ្នកទេសចរទៅមើលកន្លែងដាក់តាំងរថក្រោះ។ រូបថត៖ ឡេមិញ / VNP ![]()
យន្តហោះ C130 នៅក្នុងតំបន់តាំងពិព័រណ៍។ រូបថត៖ ឡេមិញ / VNP
![]()
អ្នកទេសចរទៅទស្សនាភូមិរំដោះ។ រូបថត៖ ឯកសារនៃតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី
![]()
ទីស្ការៈបូជាយុទ្ធជូនពលី បេន យឿក (Ben Duoc)។ រូបថត៖ ឯកសារនៃតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជី
|
|
តំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រគូជីពិតជាស័ក្កសមណាស់ដែលត្រូវបានយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ |
ក្រៅពីរូងក្រោមដីដែលជាចំណុចលេចធ្លោ មានតំបន់គួរឱ្យចាប់អារម្មណ៍មួយទៀតគឺការបង្កើតឡើងវិញនៃតំបន់រំដោះ គូជី (Cu Chi) ពីឆ្នាំ ១៩៦០-១៩៧៥ ។ កន្លែងនេះប្រៀបដូចជារូបភាពនៃភូមិមួយនៅភាគខាងត្បូងវៀតណាម បានបង្ហាញពីជីវភាពរបស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជននាពេលនោះ។ ទីតាំងផ្សេងទៀតដូចជា៖ ទីសក្ការៈបូជាយុទ្ធជនពលី, តំបន់ដាក់តាំងអាវុធនាសម័យសង្គ្រាម, អាងសមុទ្រខាងកើត, ព្រៃឈើប្រណិតនៅក្នុងតំបន់ទាំងបី, គំរូចំនួន ៣ ធ្វើត្រាប់តាមការតំណាងនៃតំបន់ទាំងបីនៃប្រទេសរួមទាំង វត្តសសរមួយ (ហាណូយ) (Ha Noi) ច្រកទ្វារង៉មន (Ngo Mon) (ហ្វេ) និងកំពង់ផៃផ្ទះនាគ (ទីក្រុងហូជីមិញ) (Ho Chi Minh) ត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើក។
លើសពីនេះអ្នកទេសចរក៏អាចសាកល្បងសកម្មភាពនានាដូចជាស្តួងស្រូវ ចាប់ត្រី ចូលរួមលេងល្បែងកីឡាដូចជាបាញ់ញគ្រាប់ពិត ពិសារមុខម្ហូបពិសេសៗជាច្រើនរបស់តំបន់គូជី (Cu Chi) ជាពិសេសគឺដំឡូងមី គឺជាមុខម្ហូបប្រពៃណីរបស់ទឹកដីនេះក្នុងអំឡុងពេលសម័យសង្គ្រាមដ៏លំបាក ។
ប៉ុន្មានឆ្នាំមកនេះ ស្លាកស្នាមនៃសង្គ្រាមបានរសាត់ទៅហើយ ប៉ុន្តែប្រព័ន្ធរូងក្រោមដីគូជីស្ទើរតែនៅដដែល ដែលបានក្លាយជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីល្បាញពិសេសមួយ។ រូងក្រោមដីគូជីពិតជាស័ក្កសមណាស់ដែលត្រូវបានយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក៕
អត្ថបទ៖ សើនងៀ
រូបថត៖ ឡេមិញ ថុងហាយនិងឯកសាររបស់តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រគូជី
ប្រែសម្រួលដោយង្វៀនយ៉ាង
















