• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

រស់រវើកគំនូររូបត្រីពណ៌មាស 3D

សិល្ប​គូរ​រូបត្រីពណ៌មាស 3D មាន​ប្រភព​ដើមពី​ប្រទេស​ជប៉ុន សិល្បករ Riusuke Fukahori បាន​​ស្រាវជ្រាវសិល្ប​នេះ​​​ក្នុងរយៈ ១២ ឆ្នាំ។ ​បន្ទាប់មកប្រភេទ​សិល្បៈនេះ​ត្រូវបាន​វិចិត្រករ ផាម​ង៉ុក​ដឿង (Pham Ngoc Duong) រស់នៅ​ខណ្ឌទី ​៧ ទីក្រុង​ហូជីមិញ​ (Ho Chi Minh) គូរនិង​ច្នៃប្រឌិត​តាម​របៀប​គូរ 3D ដូច្នេះ​នៅពេលមើល​ឃើញ​ យើង​ស្មានថា​ត្រីពិត​កំពុង​ហែល​​ក្នុង​អាងទឹក ដែល​ទាក់ទាញ​​​អ្នក​ទិញ​ជា​ច្រើន។

តាម​វិចិត្រករ ផាមង៉ុក​ដឿង (Pham Ngoc Duong) ការ​ប្រើប្រាស់​ពណ៌​និង​របៀប​គូរ​តាមជាន់ៗ​(ឬរបៀបគូរាង​សាជីជ្រុង) ដើម្បី​កកើត​​ត្រីពណ៌មាស​មាន​ជម្រៅ​ខាង​រូបរាងនិង​ពណ៌ វិចិត្រករ​ត្រូវ​​ប្រើប្រាស់វត្ថុមួយចំនួន​ដែលធ្វើ​ដូចជាអាង​ទឹក ហើយចាក់​ជ័រ Acrylic មួយ​ស្រទាប់។ បន្ទាប់ពី ២៤ ម៉ោង​ ស្រទាប់ជ័រ​ដំបូង​នឹងស្ងួត​និង​រឹង យើង​​ចាប់ផ្តើម​គូរ​ស្រទាប់ក្រោយៗ និងផ្នែក​និមួយៗ ទៀត​​នៃគំនូររូប​ត្រីពណ៌​មាស​​លើផ្ទៃមុខ​ស្រទាប់ជ័រនេះ។

​ចំពោះ​ស្រទាប់និមួយៗ វិចិត្រករ​ត្រូវចំណាយ ៥ ម៉ោង​ ដើម្បីឲ្យស្រទាប់នេះ​ស្ងួត​និងអាចបន្ត​ចាក់​ស្រទាប់ជ័រ​ទីពីរ បន្ទាប់ពី​​គូរផ្នែក​ផ្សេង​ៗ ទៀត។ តាម​ធម្មជាតិ វិចិត្រករ​ត្រូវ​គូរ​ពី​ ៤ ដល់ ៥ ស្រទាប់ទើបកកើត​រូបរាង​ត្រី។ ដូច្នេះ វិចិត្រករ​ត្រូវចំណាយ​ប្រហែល​មួយ​អាទិត្យ​ទើប​គូរ​​គំនូររូពត្រី​ពណ៌​មាស​មួយ​ផ្ទាំង​​​រួច។ វិចិត្រករ​ត្រូវហ្មត់ចត់​​ចំពោះ​​ស្នាម​គូរ​និមួយៗ ដើម្បីធានា​ភាព​ត្រឹម​ត្រូវ​​រវាង​ស្រទាប់និមួយៗ។ ដោយសារ​ភាពស្មុគស្មាញ​និង​ការ​ចំណាយពេលវេលា​ជាច្រើន ដើម្បី​សម្រេច​គំនូរ​មួយ​ផ្ទាំង ក្រៅពី​ការ​យល់ដឹង​នូវ​សិល្បៈ វិចិត្រករ​ត្រូវ​ព្យាយាម ហ្មត់​ចត់​​និង​ច្នៃប្រឌិត​និង​យកចិត្ត​ទុក​ដាក់ចំពោះ​ស្នាម​គូរមួយៗ ​សំដៅ​​ធានាភាពត្រឹម​ត្រូវ​រវាង​បណ្តាស្រទាប់។


វិចិត្រករ ផាមង៉ុកដឿង (Pham Ngoc Duong) ខ្មីឃ្មាត គូរគំនូសត្រីពណ៌មាស 3D។

វត្ថុមួយចំនួនដូចជា៖ ក្រឡោកដូង ប្រអប់ឈើ ចានធំ ត្រូវធ្វើដូចជាអាងទឹកចិញ្ជឹមត្រីពណ៌មាស 3D។

ជ័រដែលត្រូវនាំចូលពីបរទេស មានពណ៌ថ្លាដូចទឹក។

គូរគំនូរ  3D គឺរបៀបគូរតាមស្រទាប់និមួយៗ (ឬរបៀបគូរាងសាជីជ្រុង)។

វិចិត្រករត្រូវគូរពី ៤  ស្រទាប់ ដល់ ៥  ស្រទាប់ទើបកកើតរូបរាងត្រីមួយក្បាល។

វិចិត្រករ ផាមង៉ុកដឿង (Pham Ngoc Duong) កំពុងគូរគំនូរមួយផ្ទាំងនូវហ្វូងបង្គាមួយ។


វិចិត្រករ ផាម​ង៉ុក​ដឿង (Pham Ngoc Duong) ​បាន​គូរ​ដោយការលាប​ថ្នាំប្រេង​ក្នុងរយៈពេល​ច្រើន​ឆ្នាំហើយ ប៉ុន្តែនាពេល​ថ្មីៗនេះ លោក​បាន​ចាប់ផ្តើម​គូរ​​គំនូរ​​រូបត្រីពណ៌មាស 3D ។ ក្រៅបីបទពិសោធន៍នូវ​​របៀប​គូរ​ដោយ​ការ​លាប​ថ្នាំ​ប្រេង​ថ្មី​របស់​ខ្លួន ក្នុងនោះ​មាន​របៀប​គូរ​ដោយ​ការ​លាប​ថ្នាំប្រេង​នៅពេល​មុន​ បាន​ជួយ​លោក​មាន​គំ​និត​​ច្នៃប្រឌិត​ក្នុងការ​គូរ​​គំនូររូបត្រី​ពណ៌មាស 3D ។

​គំនូរ​រូបត្រីពណ៌មាស 3D ត្រូវ​មនុស្ស​ជា​ច្រើន​នាក់​ចូលចិត្ត​និង​ចាត់​ទុក​ដូចជា​គំនូរ​ហុងស៊ុយ។ ត្រីពណ៌មាសមាន​អត្ថន័យ​​ផ្តល់​ទ្រព្យសម្បត្តិ ភព្វ​សំណាង​ទៅ​ដល់​គ្រប់ផ្ទះ។ ហើយនៅពេល​គូរ​គំនូរ​សិល្បៈ 3D ត្រីពណ៌មាស​កាន់​តែ​ពិសេស​និង​រស់រវើក​ជាង។ ទោះ​បី​គយគន់ពី​ជ្រុង​ណា​ក៏ដោយ ទស្សនិកជា​អាច​មើលឃើញ​ត្រីពណ៌មាស​កំពុង​ប្រហែល​ដូចជា​ត្រីពិតដែល​បង្កើត​ការ​ចាប់ចិត្ត ភ្ញាក់ផ្អើល​សំរាប់​មនុស្ស​ជា​ច្រើននាក់។

ក្រៅពី​ការ​គូរ​ក្នុង​អាងទឹក វិចិត្រករ ផាម​ង៉ុក​ដឿង (Pham Ngoc Duong) ក៏បាន​គូរ​គំនូរ​បង្គា ក្តាម អណ្តើត ពស់​ ផ្ទុក​ក្នុង​ប្រអប់​ឈើ ត្រឡោក​ដួង ចានធំ បំពង់​ឫស្សី...​ពិតជាគួរឲ្យ​ស្រឡាញ់ ដែល​ទាក់ទាញ​​ភ្ញៀវបរទេស​ជា​ច្រើន​នាក់​ស្វែង​យល់​និង​ទិញ​ទុកជា​អនុស្សាវរីយ៍./.

ផ្ទាំងគំនូរមួយចំនួនគួររូបត្រីពណ៌មាសរបស់វិចិត្រករ ផាមង៉ុកដឿង (Pham Ngoc Duong) ៖

















 

អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន 

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់  ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

Top