• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលស្នើឲ្យចាត់ចែងគោលដៅកំណើនដល់មូលដ្ឋាន និងក្រសួងនីមួយៗ

ក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលប្រចាំខែមករា ឆ្នាំ២០២៥ នារសៀល ថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំក្រសួងផែនការ និងវិនិយោគបានឲ្យ ដឹងថា ជាមួយនឹងគោលដៅកំណើនសេដ្ឋកិច្ច ៨% ឡើងទៅក្នុងឆ្នាំ២០២៥ ហើយឆ្ពោះ ទៅរកកំណើនពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត វៀតណាមត្រូវបន្តអនុវត្តន៍ភារកិច្ចសំខាន់ៗ ដែលបានដាក់ចេញ។
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong។ (រូបថត៖ VGP)
យោងតាមអនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong ក្រសួងបានត្រៀមរៀបចំសេចក្ដីសម្រេចចិត្តដាច់ដោយឡែកមួយ ដើម្បីសុំមតិយោបល់ ពីសមាជិករដ្ឋាភិបាល ដោយខ្លឹមសារសំខាន់ទាក់ទងនឹងភារកិច្ចកំណើន ៨% រួមទាំង ការចាត់ចែងគោលដៅកំណើនជាក់លាក់ដល់មូលដ្ឋាននីមួយៗ និងក្រសួង ស្ថាប័ន មជ្ឈិមនានា។ តាមនោះ ស្នើឲ្យ មូលដ្ឋានត្រូវខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅ កំណើន ៨% ឡើងទៅ៖
“យើងត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងធំនិងសកម្មភាពខ្លាំងក្លា ទើបសម្រេចបាន។ ដំណោះស្រាយគ្រប់ជ្រុងជ្រោយ នៅគ្រប់វិស័យ ត្រូវបានបង្ហាញ ក្នុងសេចក្ដីសម្រេចចិត្តលេខ ១ ឆ្នាំ ២០២៥ របស់រដ្ឋាភិបាលស្តីពីភារកិច្ច និងដំណោះ ស្រាយសំខាន់ៗ ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋ ឆ្នាំ ២០២៥ ហើយចាំបាច់ត្រូវខិតខំឱ្យកាន់តែខ្ពស់ថែមទៀត។ ចំពោះគោលដៅកំណើន ពី ៨% ឡើងទៅ គ្រប់ក្រសួងនិងមូលដ្ឋានទាំងអស់ ត្រូវតែអនុវត្តន៍នៅកម្រិតខ្ពស់ជាងមុន មនុស្សម្នាក់ៗត្រូវប្រឹងប្រែងធ្វើការឱ្យបានទ្វេដង”។
សមាជិករដ្ឋាភិបាលក៏បានឆ្លើយសារព័ត៍មានអំពីខ្លឹមសារជាច្រើនដែលប្រជាពលរដ្ឋយកចិត្តទុក ដាក់ដូចជា៖ សុខុមាលភាពសង្គមក្នុងឱកាសបុណ្យតេតប្រពៃណី; ប្រភពថវិកាជួយដល់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលករ ក្នុងការអនុវត្តការ រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top