• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

នាយប់ថ្ងៃទី ៧ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ រដ្ឋមន្ត្រីលោក Phan Van Giang បានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រកំពូលរបស់ខ្លួន។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនាពេលថ្មីៗនេះ គឺជាចំណុចភ្លឺ ក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។ ការដែលសហរដ្ឋអាមេរិក ប្ដេជ្ញាចិត្តបន្តប្រមូលធនធានដើម្បីដោះស្រាយការបំពុលដោយឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa ឧបត្ថម្ភជនពិការ ជម្នះផលវិបាកនៃគ្រាប់បែកមីន ស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមគឺមានសារៈសំខាន់  រួមចំណែកក្នុងការទុកអតីតកាលមួយអន្លើ ឆ្ពោះទៅអនាគត។ រដ្ឋមន្ត្រីលោក Phan Van Giang បានសម្តែងក្តីសង្ឃឹមថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងយន្តការពិគ្រោះយោបល់ រួមទាំងកិច្ចសន្ទនាដែលមានស្រាប់។

រីឯខ្លួនវិញ រដ្ឋមន្ត្រី Pete Hegseth បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម; សង្ឃឹមថា នឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិកនិយាយរួម និងសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top