នាពេលថ្មីៗនេះ នៅភូមិបុរាណ ដឿងឡឹម (Duong Lam) (ទីរួមខេត្ត សើនតី (Son Tay) រដ្ឋធានីហាណូយ (Ha Noi) មជ្ឈមណ្ដលជំរុញវិនិយោគ ពាណិជ្ជកម្មនិងទេសចរ ទីក្រុងហាណូយ (Ha Noi) បានសហការជាមួយគណៈកម្មាធិការប្រជាជនទីរួមខេត្ត សើនតី (Son Tay)
នាពេលថ្មីៗនេះ នៅភូមិបុរាណ ដឿងឡឹម (Duong Lam) (ទីរួមខេត្ត សើនតី (Son Tay) រដ្ឋធានីហាណូយ (Ha Noi) មជ្ឈមណ្ដលជំរុញវិនិយោគ ពាណិជ្ជកម្មនិងទេសចរ ទីក្រុងហាណូយ (Ha Noi) បានសហការជាមួយគណៈកម្មាធិការប្រជាជនទីរួមខេត្ត សើនតី (Son Tay) រៀបចំព្រឹត្តិការណ៍ “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម” ឆ្នាំ២០២៣ សម្រាប់តំណាងស្ថានទូត អង្គការការបរទេស អង្គការអន្តរជាតិ និងជនបរទេសដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅរដ្ឋធានីហាណូយ (Ha Noi)។
បរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅក្នុងភូមិ បានរៀបចំនៅទីធ្លាអារាម ម៉ុងភូ (Mong Phu) ក្នុងព្រឹតិ្តការបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម ឆ្នាំ២០២៣
នេះជាលើកទីពរ “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម” ត្រូវបានរៀបចំនៅភូមិបុរាណ ដឿងឡឹម (Duong Lam) ។ ភ្ញៀវបរទេសរាប់រយនាក់មកពីស្ថានទូត ទាំង ១៦ ជាតំណាងឲ្យឯកអគ្គរាជទូត អង្គការកិច្ចការបរទេស អង្គការអន្តរជាតិបានចូលរួម និងទទួលបទពិសោធន៍ក្នុងកម្មវិធីស្វែងយល់ រួមជាមួយនឹងសកម្មភាពចាប់ចិត្តជាច្រើនត្រូវបានទីក្រុង ហាណូយ (Ha Noi) រៀបចំយ៉ាងហ្មត់ចត់។ ក្នុងដំណើរការចូលរួម កម្មវិធី “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម” ភ្ញៀវអញ្ជើញបានទស្សនាភូមិបុរាណ ដឿងឡឹម (Duong Lam) ទស្សនាផ្ទះបុរាណក្នុងបរិយាកាសដែលប្រជាជនក្នុងតំបន់កំពុងសប្បាយរីករាយទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី។ អ្នកទាំងអស់បានស្វែងយល់នូវទំនៀមទំលាប់នៃបណ្តាគ្រួសារក្នុងឱកាសទទួលឆ្នាំថ្មី ស្វែងយល់មុខរបរម្រ័ក្សណ៍ខ្មុកប្រពៃណី របៀបធ្វើទឹកសៀង ដែលជាផលិតផលប្រពៃណីដ៏ល្បីល្បាញនៅទីនេះ។
ជាពិសេសគឺ ទីតាំងរៀបចំសម្ដែងឡើងវិញនូវបរិយាកាសបុណ្យចូលឆ្នាំ ត្រូវបានរៀបចំឡើងនៅទីធ្លាអារាម ម៉ុងភូ (Mong Phu) ភ្ញៀវចូលរួមបានសម្របខ្លួនក្នុងបរិយាកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មី នៅភូមិមួយ ដែលមានសកម្មភាពពិសេសជាច្រើន ដូចជា៖ ទៅវត្តនាដើមឆ្នាំ សុំអក្សរគំនូរ ទស្សនា ស្ដាប់កម្សាន្តការប្រគំឧបករណ៍ភ្លេងជនជាតិ របៀបថែទាំដើមផ្កាដាហ្វូឌីល ...ទន្ទឹមនឹងនេះ ភ្ញៀវបរទេសនៅទាំងបានសាកល្បងធ្វើមុខម្ហូបពិសេសក្នុងថាសសំណែនសម្រាប់សែនក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីដោយខ្លួនឯង។ ប្រជាជនរស់នៅភូមិ ដឿងឡឹម (Duong Lam) បានដាក់តាំង និងឧទ្ទេសនាមនូវផលិតផលពិសេសរបស់ភូមិគឺ នំឌុក នំអង្ករក្សាយ សម្រាប់អ្នកទាំងអស់គ្នាអាចទទួលទាន។
ចែករំលែកអំពីអារម្មណ៍ នៅពេលចូលរួមក្នុងព្រឹត្តិការណ៍ “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម” ឆ្នាំ២០២៣ លោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតនៃប្រទេសសាធារណរដ្ឋ Armenia ប្រចាំនៅប្រទេសវៀតណាម កម្ពុជា ឡាវ និងហ្វីលីពីនបាននិយាយ ៖ នេះជាលើកដំបូងដែលខ្ញុំបានទទួលអារម្មណ៍ពីបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅភូមិបុរាណដឿងឡឹម (Duong Lam) ។ ខ្ញុំសែនចាប់ចិត្តអំពីបរិយាកាសនៅទីនេះ ក៏ដូចជាសម្រស់វប្បធម៌ ប្រពៃណីយ៉ាងល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ នាពេលខាងមុខឆាប់ៗនេះ ខ្ញុំនឹងទុកពេលវេលាជាច្រើន ដើម្បីដើរទេសចរណ៍ និងទស្សនាគោលដៅជាច្រើន នៅរដ្ឋធានី ហាណូយ (Ha Noi)។"
យោងតាមថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្មនិងទេសចរទីក្រុងហាណូយ (Ha Noi) កម្មវិធី “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិវៀតណាម” ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកផ្សពផ្សាយតំតម្លៃវប្បធម៌ប្រពៃណីជនជាតិ បង្កើតរូបភាពស្រស់ស្អាតអំពីគោលដៅទេសចរណ៍ភូមិបុរាណ ដឿងឡឹម (Duong Lam) – សើនតី (Son Tay) ទៅកាន់មិត្តភក្តិអន្តរជាតិ។ គណៈកម្មការរៀបចំសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងជំរុញវិស័យទេសចរណ៍ ក្នុងការទទួលស្វាគមន៍ភ្ញៀវមកទស្សនា ស្វែងយល់នូវវប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី និងស្វែងយល់ពីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ តាមរយៈនោះរួមចំណែកជំរុញការផ្សព្វផ្សាយទេសចរណ៍ជាពិសេសគឺ ទីរួមខេត្ត សើនតី (Son Tay) ទីក្រុងហាណូយ (Ha Noi) និយាយរួម./.
ជ្រុងមួយនៃការសម្ដែងឡើងវិញនូវបរិយាកាសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី នៅទីធ្លាអារាម ម៉ុងភូ (Mong Phu)
អនុវត្ត៖ វៀតគឿង កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង
អនុវត្ត៖ វៀតគឿង កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង