ថ្ងៃទី ១៩ ខែមេសានេះ នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំសន្និសីទជាតិ ដើម្បីសិក្សា និងជ្រួតជ្រាបសេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាពរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដែលអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។
សន្និសីទនេះត្រូវបានធ្វើឡើងក្នុងទម្រង់ចម្រុះ ដោយរួមបញ្ចូលគ្នានូវការចូលរួមដោយផ្ទាល់ និងការចូលរួមតាមអ៊ីនធឺណិត (រូបថត៖ ភឿងថោ/VOV)
សន្និសីទនេះត្រូវបានធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមបណ្តាញអិនធឺណែត ដោយមានប្រតិភូជិត ៥០០ នាក់ចូលរួមដោយផ្ទាល់។ នៅក្នុងសន្និសីទនេះ កម្មវិធីសកម្មភាពត្រូវបានបង្កើតឡើង ដែលមានកម្មវិធីចំនួន ៧ ក្រុមខ្លឹមសារ និងដំណោះស្រាយចំនួន ១០៥ រួមទាំងគោលដៅចំនួន ១៦ ដោយប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធ និងធ្វើឱ្យច្បាស់លាស់នូវទស្សនៈ គោលនយោបាយ និងចក្ខុវិស័យ ដើម្បីឯកភាពលើការយល់ដឹង និងសកម្មភាពក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស ដោយរួមចំណែកដល់ការនាំយកសេចក្តីសម្រេចនេះមកអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅរសៀលនេះ សម្ព័ន្ធយុវជនខេត្ត និងក្រុង ចំណុះមជ្ឈិមសម្ព័ន្អយុវជន ក៏បានរៀបចំសន្និសីទថ្នាក់ខេត្ត ដើម្បីផ្សព្វផ្សាយកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត និងក្រុង និងគណៈកម្មាធិការបក្សចំណុះមជ្ឈិម; កម្មវិធីសកម្មភាពរបស់សម្ព័ន្ធយុវជនថ្នាក់ខេត្ត ដើម្បីអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតជាតិលើកទី១៤ របស់បក្ស៕
តាម vovworld.vn/km-KH