• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ការស្វែងយល់

មកហាតៀន (Ha Tien) ទស្សនាចេតិយ ម៉ាក់គឺវ (Mac Cuu)

តំបន់​កេរដំណែលចេតិយតំបន់​កេរដំណែលចេតិយម៉ាក់​គឺវ ​​(Mac Cuu)​​ ជាអាសយដ្ឋាន​វប្បធម៌​ ប្រវត្តិសាស្ត្រ​ដ៏​ចំណាប់អារម្មណ៍​មួយ​នៃទីក្រុង​ហាតៀន​ (Ha Tien) ជាទីកន្លែង​សម្តែង​គុណូបការៈ​​មនោសញ្ចេតនារបស់អ្នក​ភូមិ អ្នកស្រុក ​​ឆ្លងកាត់​ជាច្រើន​ជំនាន់​ ផ្តល់​ជូន​ចំពោះ​ អភិបាលស្រុក​​ហាតៀន (Ha Tien) ម៉ាក់​គឺវ​​(Mac Cuu)ជា​អ្នកមាន​គុណបំណាច់​ធំធេង​ ក្នុងការ​កាប់ឆ្ការ​ ពង្រីក​ដីធ្លី​តំបន់​ភូមិភាគ​ទិស​និរតី ​នៃ​មាតុភូមិ​ ជាង​៣សតវត្សរ៍មុន​។​

តាមឯកសារ​​ប្រវត្តិ​ ម៉ាក់​គឺវ​​ (Mac Cuu) (១៦៥៥ - ១៧៣៥) ជា​ជនជាតិ​ចិន​ ដោយ​សារ​សម័យកាល​ទើបលោក​​នាំ​គ្រួសារ​ចូល​មកប្រទេសវៀតណាម​ រួច​អណ្តែត​រសាត់​ចុះ​មក​​ភូមិ​ភាគ​ខាងត្បូង​រកស៊ី​ចិញ្ចឹម​ជីវិត​។ ឆ្នាំ​១៦៨០ លោក​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ហាតៀន​ (Ha Tien) ឃើញ​ថាឱកាស​អាច​នឹង​ពង្រីក​សេដ្ឋកិច្ចបាន​​ ដូចនេះ​ ក៏​​សំចត់​​នៅទីនេះ​តែម្តង​។ ដោយ​សារ​មាន​ទេពកោសល្យ​ជួញ​ដូរ​ និងសមត្ថភាព​ដឹកនាំ​ លោក​បាន​បង្កើត​មូលដ្ឋាន​ ពីមួយ​ជំហានទៅ​មួយ​​ជំហាន​ ទាក់ទាញ​អ្នក​ភូមិ ​អ្នកស្រុក​ជិត​ខាង​ ចូល​មក​រកស៊ី​បង្កើត​អាជីព​។ ឃើញថា​រាជការ​ង្វៀន ពេល​នោះ​កំពុង​អនុវត្ត​បើក​ពង្រីក​ទឹក​ដី​ទៅទិសខាងត្បូង​ ដូចនេះ ម៉ាក់​គឺវ​​ (Mac Cuu) បាន​ម្ចាស់​ការ​ប្រគល់​តំបន់ដីនេះជូន​រាជការ​ង្វៀន នៅ​ឆ្នាំ​១៧០៨។ ដោយ​សារហេតុនេះ លោក​បាន​ស្តេច​ក្រាញ់​ ង្វៀន ភុក​ជូ​ (Nguyen Phuc Chu) ដំឡើង​ឋានៈ​ជា អភិបាលស្រុក​​ហាតៀន (Ha Tien)​​ ​ហើយទុកឱ្យ​លោកបន្តការ​គ្រប់គ្រង​តំបន់​នេះ ព្រមទាំង​មានសិទ្ធិ​ស្នង​ត្រកូល​ពីឪទៅកូន​។ ត្រកូល​ម៉ាក (Mac) បានគ្រប់គ្រងឆ្លងកាត់​៧ជំនាន់​​ ផ្លាស់ប្តូរ​​ហាតៀន​ (Ha Tien) ពី​រហោស្ថានទៅ​ជា​ទីកន្លែង​ដោះដូរ​កុះករ​ក្នុង​តំបន់​។​

ក្រោយ​ពី​ម៉ាក់​គឺវ​​ (Mac Cuu) ស្លាប់ទៅ​​ កូនប្រុស​ច្បង​ ម៉ាក់ ថៀន​ទិច (Mac Thien Tich) កសាងចេតិយ​​នៅ​​ក្រោម​ជើងភ្នំ​ប៊ិញ​សាន​ (Binh San) អំឡុងរយៈ​ពេល​៤ឆ្នាំ​ (១៧៣៥-១៧៣៩) ទើប​កសា​ងរួច​ ទីកន្លែង​នេះជា​ទី​តម្កល់សព ​ម៉ាក់​គឺវ​​ (Mac Cuu) និងសាច់ញាតិត្រកូលម៉ាក់​ (Mac) នៅពេល​ក្រោយ​។​

ទិដ្ឋភាព​ប្រជុំ​​កេរដំណែល​ប្រវត្តិសាស្រ្ត​ វប្បធម៌ ភ្នំ​ប៊ិញ​សាន​ (Binh San) ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ​ គឺ​ជាចេតិយ​​​ម៉ាក់​គឺវ​​ (Mac Cuu) ខាងមុខចេតិយ​​គឺស្រះ​ឈូក​ធំទូលាយ​ បង្កើ​តឱ្យ​មាន​ទេសភាព​ព្រៃភ្នំ​សុខស្ងប់​​។
ចេតិយ​​​ម៉ាក់​គឺវ​​ (Mac Cuu) បានកសាង​បែប​ស្ថាបត្យកម្ម៣​​ល្វែង​ ខាងមុខ​ខ្លោង​ទ្វារមានច្រកចូល​៣ ខាងក្នុងគឺ​​វិហារ​តូច​ រួច​ទៅដល់​មណ្ឌល​បូជា​កណ្តាល​​។​
មណ្ឌល​បូជា​កណ្តាល​មាន​​ដំបូល​ប្រក់​​ក្បឿង​ញី-ឈ្មោល​ តាម​បែប​ស្ថាបត្យ​កម្ម​បុរាណ​ រឹង​មាំ​តាម​វេលា​។​
ដំបូលចេតិយ​​​ប្រឡាក់ដោយ​ពណ៌​វេលា​។​
ភ្ញៀវទេសចរ​ទស្សនា​ចេតិយ​ម៉ាក់​គឺវ​​ (Mac Cuu)។​

បច្ចុប្បន្ន​ កេរដំណែល​ចេតិយ​​ម៉ាក់​គឺវ​​ (Mac Cuu) ចំណុះប្រជុំ​​កេរដំណែល​ប្រវត្តិសាស្រ្ត​ វប្បធម៌​ភ្នំ​ប៊ិញ​សាន​ (Binh San) បាន​ទទួល​ស្គាល់ជា​មណ្ឌល​រម្មណីយដ្ឋាន​ជាតិ​ តាំងពី​ឆ្នាំ​១៩៨៩។​

មណ្ឌល​កេរដំណែលចេតិយម៉ាក់​គឺវ​​ (Mac Cuu) បានបែង​ជា​ពីរចំណែក​ ចំណែកមួយ​បូជាត្រកូល​ម៉ាក់ និងចំណែកមួយ​ទៀត​គឺទីតម្កល់សព​។ មណ្ឌល​កេរដំណែល​ក្រៅពីការ​នាំមក​តម្លៃ​ប្រវត្តិសាស្រ្ត​ នៅ​ទាំង​ជាសំណង់មួយ​មាន​តម្លៃ​សិល្បៈ​ខ្ពស់​ ពីព្រោះ​របៀបកសាង​តុបតែង​សម្របគ្នា​ និង​ពិសេស​។​

ក្នុងនោះ មណ្ឌល​បូជា​ត្រកូល​ម៉ាក​ (Mac) បានកសាង​តាម​បែប​ស្ថាបត្យកម្ម​៣ល្វែង​  ខាងមុខ​មានខ្លោង​ទ្វារច្រកចូល​៣ ខាងក្នុង​គឺ​វិហារ​​តូច​ រួច​ទៅ​ដល់​មណ្ឌល​បូជា​កណ្តាល។ មណ្ឌល​បូជា​បាន​កសាង​ដោយ​ប្រភេទឈើ​កម្រ​ ដំបូល​ប្រក់ក្បឿង​ រួម​នឹង​បរិវេណ​សួន​ទូលាយ​ដាំដើម​ឈើ​ជាច្រើន​ បង្កើត​បាន​ជា​បរិយាកាស​សុខស្ងប់​ សមរម្យ​​។ ក្នុង​មណ្ឌល​បូជា​កណ្តាល​ មានអាសនៈគោរព​លោក​ម៉ាក់​គឺវ​​ (Mac Cuu) ខាងលើ​គឺអាសនៈគោរព​មន្រ្តីអក្សរសិល្ប៍​​ មន្រ្តី​យោធា​​ ខាងឆ្វេង​គឺ​​ភរិយា ​នៃ​វង្សត្រកូល​ម៉ាក់ (Mac)។ នៅ​ទី​បូជា​កណ្តាល​​មាន​ផ្លាកបូជា​ឆ្លាក់អក្សរហាន​​ ៤តួ ​បង្កើត​ស្រុក សសរស្តម្ភ​មាតុភូមិ កត់ត្រា​គុណូបការៈ​នៃត្រកូល​ម៉ាក់​ (Mac) ក្នុងបុព្វហេតុ​ការ​កាប់ឆ្ការ​ បើកទូលាយ​ព្រំប្រទល់​។ នៅទីនេះ នៅ​​រក្សា​បាន​កំណាព្យ​ឆ្លងឆើ្លយ​បែប​ចិន អំពី​ការ​តែង​តាំងឋានៈ​របស់​ស្តេចក្រាញ់​ង្វៀន​។

រូបសំណាក​ម៉ាក់​គឺវ​​ (Mac Cuu) “អភិបាល​ស្រុក​ហាតៀន​ (Ha Tien)” នៅ​វិហារ​កណ្តាល​។​
ទីនេះ​ នៅ​រក្សាបាន​កំណាព្យ​ឆ្លងឆ្លើយ​បែបចិន​ អំពី​ការ​តែងតាំង​ឋានៈ​របស់​រាជការ​ង្វៀន​។​
ផ្លាក​​កត់ត្រា​វង្សត្រកូល​ម៉ាក់ (Mac) ផ្សារភ្ជាប់នឹង​តំបន់​ដី​នេះ។​
ភ្ញៀវទេសចរ​គ្រប់ទិសទី​អញ្ជើញ​មកទស្សនា​ចេតិយ​ និងអុជធូប​រំលឹក​គុណ​លោក​ចំពោះ​តំបន់ដី​នេះ។

ចំណែក​ប្រាង្គ​តម្កល់សពនៅលើ​ភ្នំប៊ិញ​សាន​ (Binh San) ពី​មណ្ឌល​បូជា​ធ្វើ​ដំណើរ​ឡើង​តាម​កាំ​​ជណ្តើរ​ក្រាល​ថ្ម​ ជ្រែក​ក្រោម​​ព្រៃឈើ​។ ទីតម្កល់សព​ម៉ាក់​គឺវ​​ (Mac Cuu) មាន​ទីតាំង​ខ្ពស់​បំផុត​ ក្នុងមណ្ឌលចេតិយ​​ បានកសាង​តាម​ជំនឿ​ហ៊ុង​ស៊ុយ​បុរាណ​ មាន​រាង​អឌ្ឍចន្ទ ខ្នង​ផ្អែក​ភ្នំ​ មុខឆ្ពោះ​ទៅកាន់សមុទ្រ​ សង​ខាង​មាន​រូប​សំណាក​មេទ័ព​២នាក់ ធ្វើ​ដោយ​ថ្ម ឈរយាម​ល្បាត។ ក្រៅពី​មណ្ឌល​តម្កល់សព​របស់​លោក​ម៉ាក់​គឺវ​​ (Mac Cuu) មណ្ឌលចេតិយ នៅ​មាន​ផ្នូរ​បុរាណ​ជាង​៦០ផ្នូរ បាន​បែងចែក​ជា​៤មណ្ឌល​៖ ចេតិយតម្កល់សពកូនចៅត្រកូល​ម៉ាក់ (Mac) ចេតិយតម្កល់សព​ភរិយា​​ ចេតិយតម្កល់សព​មន្រ្តី​ និងចេតិយតម្កល់សព​សមាជិក​ផ្សេងៗនៃវង្សត្រកូល​ម៉ាក់ (Mac)។​

នៅក្បែរមណ្ឌល​កេរដំណែលចេតិយម៉ាក់​គឺវ​​ (Mac Cuu) មាន​សួន​ច្បារ​ ជីវ​អាញ​កាត​ (Chieu Anh Cac) បានកសាង​តាំងពី​ឆ្នាំ​១៧៣៦  ក្រោ​យ​មក​កសាង​ជា​អគារ​អនុស្សាវរីយ៍​នៅ​ឆ្នាំ២០១៩ នៅ​លើផ្ទៃដី​ប្រហែល​១៤.០០០ម៉ែត្រការេ​។ នេះ​ជា​ទីកន្លែង​តាំង​បង្ហាញ​រូបភាព វត្ថុតាង​កម្រ​នៅ​មូលដ្ឋាន​ និង​ជា​ទីកន្លែង​រួម​ប្រាស្រ័យ​ សកម្មភាពវប្បធម៌ សិល្បៈនៃ​សិល្បករ សិល្បការិនី​ និងជា​ទីកន្លែង​ទទួល​ភ្ញៀវទេសចរ​អញ្ជើញ​​មកទស្សនា​ ស្វែងយល់​ប្រជុំ​មណ្ឌល​កេរដំណែលផងដែរ​។​

រហូត​ដល់បច្ចុប្បន្ន​ មណ្ឌល​កេរដំណែលចេតិយម៉ាក់​គឺវ​​ (Mac Cuu) ជា​បរិយាកាស​ពិសិដ្ឋមួយ​ បាន​អ្នក​ភូមិ​អ្នកស្រុក​ គោរព​បូជា​ ភ្ញៀវទេសចរ​តែង​អញ្ជើញមកទស្សនា​ អុជធូប​បូជា​ ដើម្បី​រំលឹកគុណ​អ្នក​ដែល​មានគុណូបការៈ​ចំពោះតំបន់ដី​នេះ​៕​

មណ្ឌល​ចេតិយត្រកូល​ម៉ាក់ (Mac) មាន​ផ្នូរ​សរុប​ជាង​៦០ផ្នូរ ចែក​ជា​៤មណ្ឌល​ រួមមាន​សមាជិក មេទ័ព ក្នុងវង្សត្រកូល​ម៉ាក់ (Mac)​។​
ស្រះ​ឈូក​ខាងមុខ​ប្រាង្គសព។
ភ្ញៀវទេសចរ​គ្រប់ទិសទី​អញ្ជើញមក​ទស្សនា​ផ្នូរ​ម៉ាក់​គឺវ​​ (Mac Cuu) នៅលើ​ភ្នំ​ប៊ិញ​សាន​ (Binh San)។​

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន/ កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង


Top