ទស្សនាពិធីបុណ្យប្រាសាទកឺន (Con) នាដើមរដូវផ្ការីក

ទស្សនាពិធីបុណ្យប្រាសាទកឺន (Con) នាដើមរដូវផ្ការីក

ពិធីបុណ្យប្រាសាទកឺន ស្ថិតនៅសង្កាត់​គ្វិញ​ម៉ាយ​ គឺជាពិធីបុណ្យមួយ ដែលមានទ្រង់ទ្រាយធំ ប្លែកភ្នែក និងសម្បូរបែបទៅដោយអត្តសញ្ញាណ​បំផុត​នៅក្នុងខេត្តងែអាន​ នា​ពេល​បច្ចុប្បន្ន​។ នេះគឺជាពិធីបុណ្យដែលមានតម្លៃយ៉ាងធំធេងទាំងផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌ ព្រមទាំង​បាន​បញ្ចូលទៅ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីថ្នាក់ជាតិ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី បានចូលរួមពិធីបន់ស្រន់សុំសេចក្តីសុខពេលនេសាទ សុំឱ្យឆ្នាំថ្មីមានទឹកភ្លៀងអំណោយផល សមុទ្រស្ងប់ស្ងាត់ ត្រីពេញទូក និងអ្នកនេសាទមានសុវត្ថិភាព។ រូបថត៖ ត្រឹន​ ញឹន​ក្វៀន​
ការបូជាទូកនាគថ្វាយដល់ពួកទេវតាក្នុងពិធីបន់ស្រន់សុំសេចក្តីសុខពីត្រី និងសមុទ្រ។ រូបថត៖ ត្រឹន ញឹន​ក្វៀន​
 

ពិធីបុណ្យប្រាសាទកឺន គឺជាពិធីបុណ្យមួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ដ៏ចំណាស់បំផុតនៅក្នុងតំបន់ងែអាន​។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទកឺន ​បានរដ្ឋក្នុងសម័យ​សក្តិភូមិ​ ប្រទាន​សក្ការៈនិងឧបត្ថម្ភការ​ជួសជុល ក៏ដូចជាការរៀបចំ​ពិធីបូជា ចាប់តាំងពី​ រជ្ជកាល ស្តេច ត្រឹន ញឹន​តុង​ (ឆ្នាំ១៣១២) ហើយបានបន្តអត្ថិភាពរហូតមកដល់បច្ចុប្បន្នជាង ៨០០ ឆ្នាំ​ហើយ។​

 

ពិធីសែងព្រះ​​គ្រែស្នែង​ ក្នុងទំនៀមទម្លាប់បួងសួង​សុំអាកាសធាតុ​អំណោយ​ផល​ នៅបុណ្យប្រាសាទ កឺន​។ រូបថត៖ ត្រឹន​ ញឹន​ក្វៀន
ពិធីការបួង​សួង​សុំ​អាកាសធាតុ​អំណោយ​ផល​ - ជាការសម្តែងពិសេសមួយ ក្នុងពិធីបុណ្យប្រាសាទ កឺន​ ប្រចាំឆ្នាំ។ រូបថត៖ ត្រឹន​ ញឹន​ក្វៀន​

ពិធីបុណ្យប្រាសាទកឺន បានប្រារព្ធឡើងក្នុងរយៈពេល០១ខែ ដោយចាប់ផ្តើមពីខែទី១២ តាមច័ន្ទគតិឆ្នាំមុន និងបញ្ចប់នៅខែទី១ តាមច័ន្ទគតិ​ឆ្នាំបន្ទាប់។ ល្បែងប្រជាប្រិយក្នុងពិធីបុណ្យដូចជា ការប្រណាំងទូក ការរត់បណ្តេញគ្រោះ។ល។ ក៏ជាការសម្តែងសិល្បៈប្រជាប្រិយ ដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃមុខរបររបស់ប្រជាជនតំបន់សមុទ្រផង និងជាសកម្មភាពរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ ក៏ដូចជាដំណើរការតស៊ូប្រឆាំងសត្រូវឈ្លាន​ពាន​របស់ស្តេច និងមន្ត្រីរាជវង្ស ត្រឹន​ ក្នុងសង្គ្រាមប្រឆាំងនឹងទ័ពម៉ុងហ្គោល និងការលើកទ័ពទៅទិសខាងត្បូងដើម្បីវាយបង្ក្រាបទ័ពចម្ប៉ា។

 

ពិធីបុណ្យប្រាសាទ កឺន បានប្រៀបប្រដូចទៅនឹងសារមន្ទីររស់នៃ​ប្រជាជាតិ ដែល​ជាកន្លែងរក្សាទុក និងអភិរក្សនូវតម្លៃអត្តសញ្ញាណវប្បធម៌។ រូបថត៖ ត្រឹន ញឹន​ក្វៀន​
ពិធីបុណ្យប្រាសាទ កឺន ផ្សារភ្ជាប់ជាមួយនឹងជំនឿ លើការគោរពបូជាទេវតាសមុទ្រ ដែលជាទេវតាមួយអង្គ បានគេគោរពបូជា​ទូលំទូលាយ នៅតំបន់ងែអាន​ ហើយក៏ជាការបង្ហាញពីលក្ខណៈ​ពិសេស នៃវប្បធម៌ជំនឿតាមតំបន់ឆ្នេរសមុទ្រងែអានផងដែរ។ រូបថត៖ ត្រឹន ញឹន​ក្វៀន​
 

ស្វែងយល់អំពីពិធីបុណ្យប្រាសាទកឺន យើងក៏បានឃើញពីលក្ខណៈនៃផ្នត់​គំនិត​ និងជំនឿរបស់ប្រជាជនពីបុរាណ។ ពិធីបុណ្យនេះ បានកើតឡើងទន្ទឹមនឹង​ជំនឿបូជា​អាទិទេពទឹក របស់ប្រជាជនតំបន់សមុទ្រ ដែលផ្សារភ្ជាប់នឹងមុខរបរនេសាទ​។ ប្រព័ន្ធជំនឿបូជាអាទិទេពទឹកនេះ មិនត្រឹមតែផ្សារភ្ជាប់នឹងសង្គមកសិកម្មប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់នឹងបំណងប្រាថ្នាសុំការការពារ ឃុំគ្រង​ សម្រាប់​អ្នកប្រកបរបរលើទឹក​ទន្លេ និង​សមុទ្រនៅ​ពេល​ចេញ​ទៅ​នេសាទឆ្ងាយ។

 

ពិធីបុណ្យប្រាសាទ កឺន បានប្រៀបប្រដូចទៅនឹងសារមន្ទីររស់នៃ​ប្រជាជាតិ ដែល​ជាកន្លែងរក្សាទុក និងអភិរក្សនូវតម្លៃអត្តសញ្ញាណវប្បធម៌។ រូបថត៖ ត្រឹន ញឹន​ក្វៀន​

ពិធីបុណ្យប្រាសាទកឺន បង្ហាញពីភាពសម្បូរបែបនៃជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជននៅទីនេះ និងជាផ្ទាំងទស្សនីយភាពដែលឆ្លុះបញ្ចាំងពីផ្នែកមួយនៃប្រវត្តិសាស្ត្រ សតិអារម្មណ៍​ និងវប្បធម៌ប្រពៃណីរបស់វៀតណាម៕

អត្ថបទនិងរូបថត៖ ត្រឹន ញឹន​ក្វៀន​

ប្រែសម្រួល៖ រីកើង​


Top