• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ភាពរុងរឿងពីអតីតកាលក្នុង “ឡាកចូន (Lac Chon ) (ខុសទី)”

បងប៊ុយកុង​ខាញ (Bui Cong Khanh) និទាន​សា​ឡើង​វិញ​នូវ​រឿង​រ៉ាវ​ដែល​ជាប់​ទាក់​ទង​ដល់​តំបន់​ដី​ភាគ​កណ្តាល តា​មរយៈ​ស្នាដៃឡា​ក​ចូន​ (​ Lac​ cho​n) (ខុ​សទី)​។ អ្នក​ទស្សនា​មាន​អារម្មណ៍​ភ័យ​អួរ​អាប់​អូស​បន្លាយ​ រប​ស់អតីត​កាល សម្រាប់​ការរិះគិត​ពិចារណា​ និង ​អាច ​“ជួប​ប្រទះ​” នៅរឿ​ងរ៉ា​វផ្ទា​ស់ខ្លូ​ន​។​ ខា​ងក្រោយ​បន្ទះប្រ​គំគ្នានី​មួយៗ​ ក្បាច់​ចម្លាក់​នោះ គឺជាភាព​រុងរឿង​អតីតកាល​ នៃ​តម្លៃ​ពី​បូរាណ​​កាល​ដែល​ដូន​តាប​ន្សល់​ទុកមក។

ឡាកចូន ​( La​c cho​n​ ) (​ខុស​ទី​) ជា​សំណង់​ក្លែង​ធ្វើតាម​ទម្រង់​រូបភាព​ផ្ទះ​ឈើបែ​

​កើត​ឆ្នាំ១៩៧២ នៅ​ខេត្តដា​ណាំង (Da Nang​) ហើយ​ធំពេញ​វ័យនៅ​ហូយ​​អាន (Hoi An) បង​ប៊ុយកុង​ខាញ (Bui​ Cong​ Khanh​)​ ជា​សិល្បករ​​មាន​ការ​ទំនាក់​ទំនង​​យ៉ាង​ជ្រាវ​ជ្រៅ ជា​មួយ​កេរ​ដំណែល​វប្បធម៌​ជាតិ​។​ បទ​និពន្ធ​របស់​បង​​ប្រើ​ប្រាស់​វត្ថុ​ធាតុ​សម្បូរ​​បែប​ដូច​ជា៖​ គំនូរ​ រូប​​ចម្លាក់ រៀប​ចំ ភាព​យន្ត និង​គូរព្រាង​។.

ប​រចនា​បទ​ស្ថាបត្យកម្ម​របស់​ហ្វេ បាន​ដាក់ក្នុង​បរិយាកាសតាំ​ងពិព័​រណ៍​ទូលលាយ​១០០០ម៉ែត្រកា​រេ​។ ផ្ទះ​នេះ មាន​បំណង​​កសាង​​​មិន​ឲ្យ​សម្រេច​​ ដំបូល​ និង​ជញ្ជាំងមិន​រឹងមាំ បរិយា​កាស​កណ្តាល​រវាង​ផ្លាន​របា និ​ង​ ជញ្ជាំង​ផ្ទះ​បាន​​ធ្វើ​បង្កើត​ឡើង​ដោយ​​របៀប​ចៃ​ដន្យ​ឥត​គោល​ដៅ​។ សំណង់​ចម្លាក់​យ៉ាង​ប្រណិត​អស្ចារ្យ នៅលើ​រាល់​ផ្លានរ​បា  សសរ​ បង្អួច​ និង ​ស្នាម​លម្អិត​វត្ថុ​អចលនា​។ ទិ​សទាំង​បួន​នៃផ្ទះ​ គឺ​មាន​ដើម​បន​សាយ​ (bonsai​) ៤​ដើម​ ដែ​លបានរចនា​ពោរពេ​ញទៅដោ​យសិល្បៈ​ បា​នបង​កុង​ខាញ​ (​Cong Khan​h​)​ ចាត់ទុ​ក​ជាអ្នក​អម អង្គ​រក្ស ការ​ពារ​ព្រលឹង​ឲ្យសំណង់​ទាំង​មូល​។

ដើម្បី​ធ្វើសម្រេចស្នាដៃ​ឡាក​ចូន ( Lac chon ) (ខុស​ទី) បង​រួម​ជាមួយ​ជាង​ឈើ​មាន​​​ថ្វី​​ដៃ និ​ង សិប្បករ​ចម្លាក់​នៅហូយ​អាន (Hoi An​) ធ្វើការ​ជាង​២​ឆ្នាំ​។ បង​ចំណាយ​១,៥តោន​ឈើខ្នុរ​ ដើម្បី​ធ្វើសម្រេច​សំណង់​នេះ។ ដូច​បងប៊ុយ​កុង​ខាញ​ (Bui​ Cong Khanh) ចែក​រំលែង​ថា​៖ ឈើខ្នុ​រជាវត្ថុធាតុ​ប្រពៃណីមាន​ភាព​រស់​រវើក ប្រើប្រាស់​ច្រើនក្នុង​ជីវភាព​សហគមន៍​។ ឪពុក​របស់​បង​ធ្លាប់​ជាជាង​ឈើ​ដ៏ពូ​កែ​ម្នាក់​ បា​នជម្រុញ​គំនិតអារម្មណ៍​ឲ្យបងតាំងពី​តូចមក​ម៉្លេះ។​ ជាង​នេះទៀ​ត នៅប្រ​ហែលឆ្នាំ​៧០គឺ​លំបាក​ណាស់ បងចាំ​បាន​ថា​រាល់​ពេល​បាយ​ជាមួយ​មុខ​ម្ហូប​ដែល​អ្នក​ម្តាយ ជា​អ្នកច​ម្អិត បាន​ប្រើប្រាស់​ពីផ្លែខ្នុ​រ។ នោះ​គឺជាអារម្មណ៍​មួយរួម​ចំណែក ដើម្បី​បង​អនុវត្ត​បង្កើត​ស្នាដៃ​របស់​ខ្លួន​។​

 

សិល្បករប៊ុយកុងខាញ (Bui Cong Khanh) កំពុងបកស្រាយឲ្យអ្នកស្តាប់អំពីអត្ថន័យក្បូរក្បាច់នីមួយៗ នៅក្នុងស្នាដៃ
ឡាកចូន ( Lac chon) (ខុសទី)។ រូបថត៖ ឯកសារ


តាំងពិព័រណ៍ឡាកចូន ( Lac chon) (ខុសទី) ទាក់ទាញអ្នកទស្សនាយ៉ាងកុះករ។ រូបថត៖ ឯកសារ

ឡាកចូន ( Lac chon) (ខុសទី) ជាសំណង់ក្លែងធ្វើតាមទម្រង់រូបភាពផ្ទះឈើ ដោយរចនាបទតាមស្ថាបត្យកម្មបូរាណហ្វេ។

សំណង់ទាំងមូលបានធ្វើពីឈើខ្នុរទាំងអស់។

ស្នាមចម្លាក់ធ្វើឲ្យអ្នកទស្សនានឹកឃើញពីតម្លៃពីបូរាណ។

ភាពច្នៃប្រឌិតក្លែងតាមទម្រង់រូបភាពសំណាញ់ដែក B៤០ ព័ទ្ធជុំវិញសសរ និងបរិយាកាសក្នុងផ្ទះ។

ក្បាច់ចម្លាក់អាវមួយឈុត មានតាំងពីឆ្នាំ៧០ នៃសតវត្សមុនៗ ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ស្រណោះស្រណោក ពីសម័យអតីតកាលដាច់អាស្រ័យមួយ។

ឡាកចូន ( Lac chon) (ខុសទី) ជារឿងរ៉ាវនិយាយពីវប្បធម៌ តំបន់ដី និងមនុស្ស បានបង្ហាញឡើងតាមរយៈសិល្បៈចម្លាក់លើឈើ។

ដើមបនសាយ (bonsai) ទាំងបួនដើម បានរចនាពោរពេញដោយសិល្បៈហើយបានចាត់ទុកជាអង្គរក្សការពារព្រលឹងជូនសំណង់ទាំងមូល។

ខាងក្រោយបន្ទះប្រគំគ្នានីមួយៗ ក្បាច់ចម្លាក់នោះគឺជាភាពរុងរឿងអតីតកាលនៃតម្លៃពីបូរាណរបស់ដូនតាបន្សល់ទុកមក។

ឡាកចូន ( Lac chon) (ខុសទី) សឲ្យឃើញថាតម្លៃប្រពៃណី តែងស្ថិតស្ថេរនៅក្នុងជីវភាពរស់នៅសហសម័យ។

ឧបករណ៍សម្រាប់ឆ្លាក់បង្កើតក្បាច់រចនាលើឈើខ្នុរ។

រឿងរ៉ាវមួយ​ផ្សេង ដែលប​ងប៊ុយ​កុងខា​ញ ​(Bui ​Cong ​Khanh) ច​ង់ក្រើន​រំលឹក​ដល់​នោះ គឺ​តំបន់​ដីភាគ​កណ្តាល​ត្រូវ​បំផ្លាញ់​ដោយ​សង្គ្រាម​។ ក្នុ​ងផ្ទះ “​ឡាកចូន​ ( L​ac ​chon ) ​(ខុស​ទី)” តាម​ធម្មតាត្រូ​វមាន​ក្បាច់​រូប​ចម្លាក់​រុក្ខជាតិ​បួន​ប្រភេទ​ (ផ្កាអង្គាបុស្ស៍​ ផ្កាអ័រគីដេ​ ផ្កាបញ្ចះមាស ​ដើម​ពក​) ឬ ”​សត្វទេ​ពទាំង​បួន”​ (នាគ​ តោ អណ្តើក​ ហង្ស) តែនៅ​ទីនេះ បែរ​ជាមាន​គ្រាប់​បែក កាំភ្លើង​ កាំ​បិត ពូ​ថៅ និង​ ដែក​សំណាញ​ B​៤០...។ល​។ ទៅ​វិញ រូប​ភាពទាំងអ​ស់ដែល​ដាក់មិន​ត្រង់ចំ​ទីក​ន្លែង ធ្វើ​ឲ្យអ្នកទស្សនា​នឹក​ឃើញ​ដល់​សង្គ្រាម ដល់​ភាព​បំផ្លាញ​នូវ​អ្វីៗ​ទាំង​អស់ក្នុង​នោះមា​នទាំ​ងតម្លៃពី​បូរាណ​។

ក្រោយ​ពេលទស្សនា​ឡាក​ចូន ( Lac chon) (ខុសទី) បង​វូផឿង (Vu Phuong) អាសយដ្ឋាន​នៅខ​ណ្ឌប៊ិញ​ថាញ ឲ្យដឹ​ងថា​៖ “​ឡាកចូន​ ( L​ac chon) ​(ខុសទី)​ ឲ្យអ្នក​ទស្សនាឃើញនូវ​ប្រការជាច្រើ​ន។ ខ្ញុំ​ស្រណោះ​ឃើញ​នូវ​ភាព​បាត់​បង់​ ឈឺ​ចាប់​ នៃ​តំបន់ដី​មួយ​នេះ។ ប៉ុន្តែ​តម្លៃប្រពៃណីតែ​ងស្ថិត​ស្ថេរ​។ បងប៊ុញ​កុង​ខាញ​ (Bui Cong Khanh)  ​ចេះរ​បៀប​ច្នៃប្រ​ឌិត​ ដើម្បី​មនុស្ស​ម្នាទាំ​ង​អស់​ពុទ្ធិយល់​ដឹង ពីអ្វីដែល​បង​ចង់​និយាយថា​”។​

ឡាក​ចូន ( Lac chon) (ខុសទី) ជាតាំងពិព័​រណ៍ដេ​កក្នុងគម្រោង​ការសិល្បៈ​ធំមាន​ឈ្មោះ ​”ពុទ្ធិ​បច្ចុប្បន្ន​” បាន​ផ្តើម​ឡើង​និង​រៀប​ចំ​ដោយ ​“San Ar​t” តាម​រយៈ​កម្ម​វិធីសហការ​ជាមួយ​មូលនិធី​ Prince​ Clause​។ បាន​បង្កើត​នៅ​ឆ្នាំ១៩៩៧​ មូល​និធី P​rinc​e C​laus​ ជាអ្នក​ឧបត្ថម្ភ​ឲ្យគម្រោង​ការ​សិល្បៈនិ​ងវ​ប្បធម៌​លើ​ពិភព​លោក​យ៉ាង​ច្រើន​អនេក​ ដើ​ម្បីគោលដៅ​ឧបត្ថម្ភ​វប្បធម៌ ជ​ម្រុញ​ការយល់​ដឹងពី​តួនាទី​ នៃវ​ប្បធម៌​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ ភា​ពរីក​ចម្រើន​៕


តាំង​ពិព័រណ៍ “ឡាកចូន (Lac chon) (ខុសទី)” ប្រព្រឹត្ត​ទៅនៅ ​The Factory Contemporary Art Centre (FCAC) លេខ​១៥ ង្វៀន​អឺយី (Nguyen U Di) សង្កាត់​ថាវដៀន ( Thao Dien) ខណ្ឌ២ ទីក្រុង​ហូជី​មិញ នឹង​អូស​បន្លាយ​ដល់ខែ​សីហាឆ្នាំ​២០១៦ និ​ងធ្វើដំណើរ​ទៅចូល​រួម Singapore Biennale ពីថ្ងៃទី២៧​ខែតុលា​ឆ្នាំ២​០១៦​។ 

 

អត្ថបទ៖ ង្វៀនអ្វាញ    រូបថត៖ ង្វៀនឡឹន និង ឯកសារ San Art


រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់  ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

Top