• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា ទិវាវប្បធម៌សៀវភៅ និងអំណានត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបំផុសទឹកចិត្តស្រឡាញ់សៀវភៅក្នុងសហគមន៍៖

វប្បធម៌អានរបស់រដ្ឋធានីបានរីកចម្រើនបន្តិចម្តងៗយ៉ាងច្បាស់ និងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ការអានក្លាយជាទម្លាប់ និងភាពស្រស់ស្អាតនៅក្នុងជីវភាពសង្គម។ វិស័យបោះពុម្ភបានអះអាងនូវឋានៈ និងសារៈសំខាន់របស់ខ្លួន ក្នុងការរួមចំណែកកសាងសង្គមសិក្សា កសាងប្រជាជនហាណូយរួសរាយរាក់ទាក់ និងអរិយធម៌ ...

សូមគូសបញ្ជាក់ថា កម្រងសកម្មភាពនៃទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ ឆ្នាំ២០២៤ ដោយមានខ្លឹមសារថា៖ សៀវភៅល្អត្រូវការអ្នកអាន; "សៀវភៅដ៏មានតម្លៃសម្រាប់អ្នក"; "ជូនសៀវភៅល្អ - ទិញសៀវភៅពិត"; សៀវភៅល្អ៖ ភ្នែកអាន- ត្រចៀកស្តាប់ ប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ១០:០០ យប់ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ១ ឧសភា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top