• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យអង្រុតត្រី - លក្ខណៈវប្បធម៌ដ៏ពិសេសរបស់បងប្អូនជនជាតិខ្មែរ

ពិធីបុណ្យអង្រុតត្រី គឺជាពិធីបុណ្យប្រពៃណី ជាទម្រង់មួយប្រភេទនៃវប្បធម៌ប្រជាប្រិយ ដែលបង្កប់នូវតម្លៃពិសេសដោយឡែកជាច្រើនរបស់បងប្អូនជនជាតិខ្មែរនៅឃុំ Loc Khanh និយាយដោយឡែក និងខេត្ត Binh Phuoc និយាយរួម។
ប្រជាពលរដ្ឋខ្មែរចុះទៅត្រពាំងចាប់ត្រីដោយប្រើឧបករណ៍សាមញ្ញជាប្រពៃណី។ (រូបថត៖ TTXVN)

ប្រជាជនយ៉ាងច្រើនកុះករនៅស្រុក Loc Ninh (ខេត្ត Binh Phuoc) និងតំបន់ជុំវិញ កាលពីថ្ងៃទី ១៧ មីនា បានចូលរួមពិធីបុណ្យអង្រុតត្រី ដែលប្រារព្ធឡើង នៅភូមិ Soc Lon ឃុំ Loc Khanh។ ពិធីបុណ្យអង្រុតត្រី របស់ជនរួមជាតិខ្មែរនៅឃុំ Loc Khanh ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៩។

ពិធីបុណ្យចាប់ផ្តើមដោយពិធីការប្រពៃណីដែលដឹកនាំដោយព្រឹទ្ធាចារ្យនៃឃុំ Loc Khanh។ បន្ទាប់នោះ មានល្បែងកំសាន្តប្រជាប្រិយ ការសម្តែងឧបករណ៍ភ្លេងជនជាតិ ចម្រៀងប្រពៃណី និងរបាំសហគមន៍ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ។ បន្ទាប់មកប្រជាពលរដ្ឋចុះទៅត្រពាំងផ្ទាល់ដើម្បីចាប់ត្រី។ ត្រីធំដំបូង នឹងត្រូវបានយកទៅជូនព្រឹទ្ធាចារ្យភូមិ។ បន្ទាប់មក ប្រជាពលរដ្ឋយកផលិតផលដែលចាប់បានមកអាំង ហើយច្នៃជាម្ហូបប្រពៃណីដើម្បីបរិភោគជាមួយគ្នា។

ពិធីបុណ្យអង្រុតត្រី គឺជាពិធីបុណ្យប្រពៃណី ជាទម្រង់មួយប្រភេទនៃវប្បធម៌ប្រជាប្រិយ ដែលបង្កប់នូវតម្លៃពិសេសដោយឡែកជាច្រើនរបស់បងប្អូនជនជាតិខ្មែរនៅឃុំ Loc Khanh និយាយដោយឡែក និងខេត្ត Binh Phuoc និយាយរួម។ តាមរយៈពិធីបុណ្យនេះ ប្រជាពលរដ្ឋខ្មែរបួងសួងសុំសេចក្ដីសុខ សុខភាពល្អ រដូវអំណោយល្អ ដើមឈើរីកលូតលាស់បានល្អ និងរីកចម្រើនគ្រប់ប្រការ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top