• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់ជាតិនៅបង្គោលទង់ជាតិ Lung Cu

នាថ្ងៃទី ៨ ខែកុម្ភៈ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លេខាណៈកម្មាធិការបក្សខេត្ត Ha Giang លោក Hau A Lenh បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបង្ហូតទង់ជាតិនៅបង្គោលទង់ជាតិ Lung Cu។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លេខាគណៈកម្មាធិការបក្សខេត្ត Ha Giang លោក Hau A Lenh និងគណៈប្រតិភូបានអញ្ជើញទៅគោរពទង់ជាតិនៅបង្គោលទង់ជាតិ Lung Cu ស្រុក Dong Van (រូបថត៖ TTXVN)

ក្រោមទង់ជាតិក្រហមដែលមានផ្កាយពណ៌មាស ហោះលើកំពូលភ្នំ Lung Cu លេខាគណៈកម្មាធិការបក្សខេត្តលោក Hau A Lenh និងគណៈប្រតិភូបានច្រៀងបទភ្លេងជាតិ សម្តែងមោទនភាពជាតិ និងអះអាងនូវអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់ប្រទេសជាតិ។

បង្គោលទង់ជាតិ Lung Cu គឺជាបង្គោលសម្គាល់ចំណុចប៉ូលខាងជើងបំផុត ដែលជានិមិត្តរូបនៃស្នេហាជាតិ ឆន្ទៈមោះមុត និងសេចក្តីប្រាថ្នាចង់ស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។ ឈរនៅទីនេះ ប្រជាជនវៀត ណាមគ្រប់រូបរំលឹកឡើងវិញនូវការរួមវិភាគទានដ៏ធំធេងរបស់បុព្វបុរស និងបុព្វការីជនដែលបានថែរក្សាទឹកដីព្រំដែនគ្រប់ទិសទី ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាព និងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top